ការរីកចម្រើន របស់ក្រុមហ៊ុន សច្ចៈ ប្រផឹធីកម្ពុជា នៅក្នុងវិស័យ អចលនទ្រព្យ!!!

Date:

បច្ចុប្បន្ននេះប្រទេសកម្ពុជា​ មានការរីកចម្រើនស្ទើ តែគ្រប់វិស័យទាំងអស់ ក្នុងនោះវិស័យអចលនទ្រព្យ មានការកើនឡើង គួរអោយកត់សំគាល់ យើងសង្កេតឃើញថា មានក្រុមហ៊ុនអចលទ្រព្យ ជាច្រើនបានបង្កើតឡើង ដើម្បីបំពេញតម្រូវការ និងវិនិយោគ ទៅលើវិស័យមួយនេះ ដែលទាមទារ អោយក្រុមហ៊ុនទាំងអស់នោះ មានការខិតខំប្រឹងប្រែង និងប្រកួតប្រជែងគ្នា ដើម្បីទទួលបានជោគជ័យ។

បើយើងងាកមកមើលក្រុមហ៊ុន សច្ចៈ ប្រផឹធីកម្ពុជា ដែលបង្កើតឡើង នៅក្នុងឆ្នាំ ២០១៩ ដែលមានលោកឧកញ៉ា សូវ សច្ចៈសម្បត្តិ ជានាយកប្រតិបត្តិ គឺជាក្រុមហ៊ុន អលនៈទ្រព្យពាណិជ្ជកម្មមួយ ដែលបម្រើសេវាកម្ម និងវិនិយោគ លើវិស័យអចលនៈទ្រព្យ។ ដោយសារតែមានការទុកចិត្ត ពីសំណាក់អថិជន និងម្ចាស់អចលនៈទ្រព្យទាំងអស់ បានធ្វើអោយក្រុមហ៊ុន សច្ចៈ ប្រផឹធីកម្ពុជា មានការរីកចម្រើន យ៉ាងឆាប់រហ័ល ក្នុងរយៈពេលដ៏ខ្លីបំផុត។

គិតមកដល់ឆ្នាំចុង ២០២០នេះក្រុមហ៊ុន សច្ចៈ ប្រផឹធីកម្ពុជា បានលក់ចេញ ផ្ទះ និងដីធំៗជាច្រើន ហើយបច្ចុប្បន្ន ក្រុមហ៊ុនកំពុងដាក់លក់ ផ្ទះ និងដី ដែលស្ថិតនៅក្នុងតំបន់ ដែលមានសក្តានុពល តម្លៃទាបជាងទីផ្សារ ដោយក្រុមហ៊ុន មានការវាយតម្លៃត្រឹមត្រូវ និងសិក្សាយ៉ាងលំអិត ដល់ទីតាំង ផ្ទះ និងដីជាក់ស្តែងមុន នឹងយកមកដាក់លក់ នៅក្នុងក្រុមហ៊ុន ដែលធ្វើអោយ អតិថិជនទាំងអស់ កាន់តែមាន ទំនុកចិត្តយ៉ាងខ្លាំង មកកាន់ក្រុមហ៊ុន សច្ចៈ ប្រផឹធីកម្ពុជា។

ក្រុមហ៊ុន សច្ចៈ ប្រផឹធីកម្ពុជា មានចក្ខុវិស័យ បេសកម្ម ការប្តេជ្ញាចិត្ត យ៉ាងច្បាស់លាស់ មានថ្នាក់ដឹកនាំ និងបុគ្គលិក ប្រកបដោយ សមត្ថភាព វិជ្ជាជីវៈ ដែលជម្រុញដល់ការលក់ និងការផ្តល់ជូនសេវាកម្ម ដល់អតិថិជន បានយ៉ាងឆាប់រហ័ស។ កត្តាទាំងអស់នេះ ហើយដែលធ្វើអោយក្រុមហ៊ុន សច្ចៈ ប្រផឹធីកម្ពុជា មានការរីកចម្រើន និងអាចប្រកួតប្រជែង ក្នុងវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា ។

សូមរំលឹកថា អត្ថប្រយោជន៍ ដែលអតិថិជនទទួលបាន នៅពេលដែល ទិញអចលនទ្រព្យ ដីឬផ្ទះរបស់ក្រុមហ៊ុន សច្ចៈប្រផឹធីគឺ ទទួលបានផ្ទះ និងដី ដែលមានតម្លៃក្រោមទីផ្សារ ទីតាំងល្អ សក្ដានុពលខ្ពស់ និងធានាសុវត្ថិភាព ក្នុងការទិញ។ បេសកកម្មរបស់ក្រុមហ៊ុន គឺធ្វើយ៉ាងណាជួយសម្រួល ដ៏អ្នកលក់និងអ្នកទិញ អោយចំណេញទាំងអស់គ្នា ហើយយើងបង្កើតទ្រព្យសម្បត្តិ ជាមួយគ្នា៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ សេវាកម្មអូប័រល្បឿនលឿនទៅមក កោះរ៉ុង-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ភ្នំពេញ៖ យោងតាមការប្រកាសដោយផ្ទាល់ របស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA...

មោទនភាពផលិតផលខ្មែរ! ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ

ភ្នំពេញ៖ ការពង្រីកវិសាលភាពជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវិនិយោគដ៏ធំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ទៅលើបច្ចេកវិទ្យាផលិតស្រាបៀរកម្រិតពិភពលោក និងរោងចក្រដែលជាគំរូនៃឧស្សាហកម្មទំនើបក្នុងប្រទេសកម្ពុជា។ លើសពីការឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ ក្រុមហ៊ុនត្រូវបានជំរុញដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព...

ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន...