សេដ្ឋកិច្ចកម្ពុជា រងគ្រោះពីកូវីដ១៩ តែវិបត្តិនេះលាតត្រដាង កាលានុវត្តភាពជាច្រើន ដែលរដ្ឋាភិបាល កំពុងចាប់យក

Date:

ភ្នំពេញ៖ លោក ហួត ពុំ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ទោះបីជាស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជា រងគ្រោះពីវិបត្តិនៃជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែវិបត្តិនេះ លាតត្រដាងនូវកាលានុវត្តភាពជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់យក។

ក្នុងវេទិកាកម្រិតខ្ពស់នៃ ធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២ «ដំណើរឆ្ពោះទៅកាន់ដំណាក់កាល នៃការវិវឌ្ឍថ្មី នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ លោក ហួត ពុំ បានថ្លែងឲ្យដឹងថា ដង្ហើមជីវិតមានសារៈសំខាន់ ជាងដង្ហើមសេដ្ឋកិច្ច ប៉ុន្តែវិបត្តិនៃជំងឺកូវីដ-១៩ គឺជាការធ្វើតេស្ត ដែលមិនធ្លាប់មានកន្លងមក ទៅលើសមត្ថភាពប្រព័ន្ធសុខភាព សាធារណៈរបស់ប្រទេសនីមួយៗ ក៏ដូចជាប្រទេសកម្ពុជា ។

លោកបញ្ជាក់ថា «នៅគ្រប់វិបត្តិដែលកើតមានឡើង តែងតែបង្កប់មាននូវកាលានុវត្តភាព ដែលយើងមិនត្រូវមើលរំលងនោះទេ ។ ទោះបីជាស្ថានភាពសង្គម-សេដ្ឋកិច្ច របស់កម្ពុជាបានរងគ្រោះ ពីវិបត្តិនៃជំងឺកូវីដ-១៩ នេះក៏ពិតមែន ប៉ុន្តែវិបត្តិនេះបានលាតត្រដាង នូវកាលានុវត្តភាពជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចាប់យក»។

លោកបន្ដថា ជាក់ស្តែង នៅក្នុងគោលបំណងកាត់បន្ថយ នូវសម្ពាធមកលើស្ថានភាពសេដ្ឋកិច្ច និងរក្សាឲ្យបាន នូវស្ថិរភាពជីវភាព របស់ប្រជាជន រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ នូវវិធានការអន្តរាគមន៍ ចំនួន៩ ជុំ ។ តាមរយៈការដាក់ចេញ នូវវិធានការទាំងនេះ បានសង្កេតឃើញច្បាស់ អំពីតម្រូវការចាំបាច់ ក្នុងការកែទម្រង់មុតស្រួចជាច្រើន ដែលមានសារៈសំខាន់ ក្នុងការស្តារ និងកសាងភាពធន់នៃ ស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជា សម្រាប់ពេលនេះ និងអនាគតកាល ។

លោកបញ្ជាក់ទៀតថា ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រកាន់យកអភិក្រម ចំនួន៣ គឺ៖ ការរក្សាលំនឹង និងការស្តារឡើងវិញ (Recovery), ការកែទម្រង់ (Reform) និងការកសាងភាពធន់ (Resiliency) ដើម្បីរៀបចំស្ថានភាពសេដ្ឋកិច្ច ឲ្យត្រឡប់មកវិថីនៃកំណើនឡើងវិញ ប្រកបដោយចីរភាព និងបរិយាប័ន្ន តាមគន្លងប្រក្រតីភាពថ្មី ។

ជាងនេះទៅទៀត លោកអនុរដ្ឋលេខាធិការ មានជំនឿចិត្តយ៉ាងមុតមាំ ទៅលើវិវឌ្ឍនភាពដ៏រឹងមាំ និងភាពជិតស្និទ្ធនៃទំនាក់-ទំនងទ្វេភាគីកម្ពុជា-ចិន ទោះបីជាស្ថិតក្នុងបរិការណ៍ ដ៏លំបាកនេះក៏ដោយ ៕

Share post:

spot_imgspot_img

Popular

More like this
Related

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...

ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែមីនា ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)...

ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ថ្ងៃទី១ ចាប់ផ្តើមហើយ

 ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ដែលរៀបចំឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងវិនិយោគកម្ពុជា ចិន និងបណ្តាប្រទេសមួយចំនួនទៀតបានចាប់ផ្តើមហើយ។ ព្រឹត្តការណ៍នេះបានធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ArJuna Hotel...