លោក ទៀ ស្យាម៖ កម្ពុជា-ថៃ ប្តេជ្ញារួមគ្នា បង្កើនកិច្ចសហការលើវិស័យកីឡា Off-Road 

Date:

ភ្នំពេញ៖ លោក ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា បានចូលរួមពិធីបើកព្រឹត្តការណ៍ប្រណាំងរថយន្ត 0ff-Road The Magnificent Ten 2024 នៅខេត្តកាន់ឆាណាក់បូរី ប្រទេសថៃ និងជួបសម្តែងការគួរសមជាមួយលោក អាក់ណូថៃ អៀមឡាំណាវ អនុប្រធានសមាគមកីឡា Off-Road ប្រទេសថៃ ដើម្បីជំរុញវិស័យកីឡាយានយាន្តរវាងប្រទេសទាំងពីរ​ កាន់តែល្អប្រសើរ។ ជំនួបខាងលើធ្វើក្រោយបញ្ចប់ពិធី​ បើកការប្រណាំងកម្រិតអន្តរជាតិ នាព្រឹកថ្ងៃទី៣០ ខែមិថុនា នៅទីលាន Grand Prix Motor Park ។ 

ក្នុងជំនួបខាងលើនេះ​ ត្រូវបានលោក ទៀ ស្យាម អះអាងថាធ្វើឡើងក្នុងគោលបំណង​ រិតចំណងសាមគ្គីភាព និងសហការចូលរួមលើកស្ទួយវិស័យកីឡាយានយន្ត ក្នុងតំបន់អោយកាន់តែរីកចម្រើនមួយកម្រិតថែមទៀត​ រវាងប្រទេសទាំង២ លើវិស័យកីឡា Off-Road និងវិស័យទេសចរណ៍។

លោកបានបន្ថែមថា ក្រៅពីបង្កើនកិច្ចសហការ ក៏ផ្តោតសំខាន់លើការអភិវឌ្ឍកីឡា Off-Road តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេស ការបណ្តុះបណ្តាល និងរៀបចំព្រឹត្តការណ៍កម្រិតអន្តរជាតិរួមគ្នា ដើម្បីជំរុញវិស័យកីឡាមួយនេះអោយកាន់តែរីកចំរើនបន្ថែម។ 

ជាមួយគ្នានេះលោក អាក់ណូថៃ អៀមឡាំណាវ អនុប្រធានសមាគមកីឡា Off-Road ប្រទេសថៃ ក៏បានស្នើសុំមកកាន់សហព័ន្ធយានយន្តកម្ពុជា ដើម្បីបង្កើនកិច្ចសហការគ្នា​ រៀបចំ Tour Off-Road កម្ពុជា-ថៃ ប្រចាំឆ្នាំ និងការប្រណាំងផងដែរ។ 

ជាការឆ្លើយតប លោក ទៀ ស្យាម ស្វាគមន៍យ៉ាងកក់ក្តៅចំពោះការលើកឡើង លើការបង្កើតព្រឹត្តការណ៍រួមគ្នា ក្នុងទិសដៅបន្តជំរុញកីឡា Off-Road នៅកម្ពុជា ឱ្យកាន់តែមានប្រជាប្រិយភាព ក្លាយជាប្រភេទកីឡាដ៏ទាក់ទាញ និងមានសក្កានុពល។

គួរបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងរថយន្ត The Magnificent Ten 2024 នៅខេត្តកាន់ឆាណាក់បូរី មាន៥ប្រទេសចូលរួម មានប្រទេសថៃម្ចាស់ផ្ទះ កម្ពុជា ឡាវ  មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ។ ក្នុងនោះមានកីឡា Off-Road , Rally ៕

Share post:

spot_imgspot_img

Popular

More like this
Related

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...

ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែមីនា ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)...

ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ថ្ងៃទី១ ចាប់ផ្តើមហើយ

 ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ដែលរៀបចំឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងវិនិយោគកម្ពុជា ចិន និងបណ្តាប្រទេសមួយចំនួនទៀតបានចាប់ផ្តើមហើយ។ ព្រឹត្តការណ៍នេះបានធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ArJuna Hotel...