មូលនិធិកូកា-កូឡា (TCCF) សហការជាមួយ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) នឹង​ធ្វើមាត្រដ្ឋាន​លើការ​គ្រប់​គ្រង​កាក​សំណល់​ប្លាស្ទិក​ទូទាំង​អាស៊ី

Date:

ភ្នំពេញ៖ ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៥ – មូលនិធិកូកា-កូឡា (TCCF) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានសហការគ្នាដើម្បីជួយដោះស្រាយបញ្ហាប្រឈមដែលកំពុងកើនឡើងនៃការគ្រប់គ្រងសំណល់ប្លាស្ទិកនៅអាស៊ី រួមទាំងប្រទេសកម្ពុជាផងដែរ។

កាកសំណល់ប្លាស្ទិករបស់ពិភពលោកមួយផ្នែកធំ បានហូរធ្លាក់ចូលទៅក្នុងមហាសមុទ្រតាមរយៈផ្លូវទឹកក្នុងទ្វីបអាស៊ី ដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ សុខភាពមនុស្ស និងជីវភាពរស់នៅរបស់មនុស្សសត្វជាច្រើន។ ទន្លេចំនួន ១៦ ក្នុងចំណោមទន្លេចំនួន ២០ នៅលើពិភពលោក ស្ថិតនៅក្នុងទ្វីបអាស៊ី ដែលមានបរិមាណប្លាស្ទិកច្រើនលើសពី ២ ភាគ ៣ នៃប្លាស្ទិកប្រចាំឆ្នាំជាសកល ដែលហូរចូលទៅក្នុងមហាសមុទ្ររបស់ពិភពលោក។    

ដើម្បីឆ្លើយតបទៅនឹងបញ្ហាបន្ទាន់នេះ មូលនិធិកូកា-កូឡា (TCCF) និងអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងនៅក្នុងប្រទេសអាស៊ីចំនួនប្រាំបួន ដូចជា បង់ក្លាដែស ប៊ូតាន កម្ពុជា ឥណ្ឌា ម៉ាល់ឌីវ នេប៉ាល់ ហ្វីលីពីន ស្រីលង្កា និងវៀតណាម ដែលគាំទ្រដោយជំនួយឥតសំណងចំនួន ១៥ លានដុល្លារពីមូលនិធិកូកា-កូឡា (TCCF) ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមនៅទូទាំងតំបន់របស់អង្គការ UNDP ។

កម្មវិធីពហុប្រទេសរយៈពេលបីឆ្នាំដែលបានចាប់ផ្តើមនៅក្នុងប្រទេសឥណ្ឌានៅថ្ងៃនេះនឹងជួយកែលម្អការគ្រប់គ្រងសំណល់ប្លាស្ទិក លើកកម្ពស់ការកែច្នៃឡើងវិញកាត់បន្ថយការលេចធ្លាយប្លាស្ទិកទៅក្នុងបរិស្ថាន ជំរុញដំណោះស្រាយតាមប្រទេសនិងសម្របសម្រួលកិច្ចសហការក្នុងតំបន់។ តាមរយៈការអនុម័ត និងផ្សព្វផ្សាយការអនុវត្តល្អបំផុតនៅទូទាំងតំបន់ កម្មវិធីនេះមានគោលបំណងបំផុសការផ្លាស់ប្តូរគោលនយោបាយ និងសកម្មភាពកម្រិតសហគមន៍ដើម្បីកាត់បន្ថយ និងជួយលុបបំបាត់ប្លាស្ទិកដែលអាចចោលបាន និងលើកកម្ពស់ជីវភាពរស់នៅរបស់កម្មករសំណង់។

ខណៈពេលដែលការពង្រីកគំនិតផ្តួចផ្តើមប្រកបដោយជោគជ័យ កម្មវិធីនេះនឹងផ្តោតលើការបង្កើតគំរូអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតសម្រាប់ការប្រមូលសំរាម និងការកែច្នៃឡើងវិញ ដោយផ្តល់ដំបូន្មានបច្ចេកទេសស្តីពីការអនុវត្តល្អបំផុតផ្នែកបរិស្ថាននិងប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបង្អស់ដើម្បីកែលម្អការប្រមូល និងការកែច្នៃសំរាមឡើងវិញ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។

“កិច្ចសហការគឺជាគន្លឹះក្នុងការជួយកែលម្អប្រព័ន្ធគ្រប់គ្រងកាកសំណល់ និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធកែច្នៃឡើងវិញ។ តាមរយៈកិច្ចសហការរបស់យើងជាមួយអង្គការUNDP មូលនិធិមានគោលបំណងជំរុញដំណោះស្រាយដែលកាត់បន្ថយកាកសំណល់វេចខ្ចប់ ដើម្បីគាំទ្រវិធីសាស្ត្រប្រមូលបានប្រសើរជាងមុន និងបង្កើនសមត្ថភាពដំណើរការក្នុងការទុកដាក់សំរាម។ វិធីសាស្រ្តនេះមិនត្រឹមតែជួយដោះស្រាយកាកសំណល់ប្លាស្ទិកឱ្យកាន់តែមានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការកែលម្អរយៈពេលវែងនៅក្នុងសហគមន៍មូលដ្ឋាន និងបរិស្ថានកាន់តែទូលំទូលាយផងដែរ»។

លោក Christophe Bahuet នាយករងប្រចាំតំបន់របស់ UNDP ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក មានប្រសាសន៍ថា “ការដោះស្រាយកាកសំណល់ប្លាស្ទិកមិនមែនគ្រាន់តែជាការសម្អាតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការកសាងគំរូនៃការអភិវឌ្ឍន៍ដ៏ឆ្លាតវៃផងដែរ។នៅទូទាំងអាស៊ី បណ្តាប្រទេសនានាកំពុងប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ ដោយការទទួលយកសេដ្ឋកិច្ចជារង្វង់។ តាមរយៈគំនិតផ្តួចផ្តើមលុបបំបាត់កាកសំណល់ និងថង់ប្លាស្ទិច (Zero Waste and Plastics) របស់យើង យើងកំពុងជួយពួកគេចងក្រងគោលនយោបាយ ទាក់ទាញការវិនិយោគ និងកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកដែលប្រើតែបានម្តង”។ ហើយលោកក៏បានបន្ថែមទៀតថា “តតាមរយៈគំនិតផ្តួចផ្តើមយើងក៏កំពុងផ្តល់សិទ្ធិអំណាចដល់សហគមន៍ ដើម្បីពង្រីកដំណោះស្រាយ ដែលនឹងជួយកាត់បន្ថយការបំពុលប្លាស្ទិកប្រកបដោយប្រសិទ្ធភាព និងការពារភពផែនដីរបស់យើង”។

នៅក្នុងកិច្ចប្រជុំមួយកាលពីឆ្នាំមុននៅបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុនកូកា-កូឡានៃគោលនយោបាយសកល និងនិរន្តរភាពលោក Michael Goltzmanមានប្រសាសន៍ថា “យើងនៅតែប្រកាន់ខ្ជាប់នូវការគាំទ្ររបស់យើងចំពោះយុទ្ធសាស្ត្រមន្ទីរបញ្ចកោណរបស់កម្ពុជា ជាមួយនឹងការវិនិយោគជាបន្តបន្ទាប់លើការអភិវឌ្ឍប្រកបដោយចីរភាព គំនិតផ្តួចផ្តើមលើការប្រើប្រាស់ទឹក និងការវេចខ្ចប់កាកសំណល់ដែលជំរុញឱ្យមានផលជះជាវិជ្ជមានសម្រាប់ទាំងមនុស្ស និងបរិស្ថាន។

គំនិតផ្តួចផ្តើមដែលមានមូលដ្ឋាននៅប្រទេសកម្ពុជាគួរឱ្យកត់សម្គាល់មួយទៀតគឺការផ្តល់ទឹកស្អាត និងសុវត្ថិភាពរបស់មូលនិធិកូកា-កូឡាដល់សហគមន៍ជនបទតាមរយៈការបរិច្ចាគ AquaTower របស់ខ្លួន។

សម្រាប់ព័ត៌មានបន្ថែម និងការសាកសួរព័ត៌មាននានា សូមទំនាក់ទំនង៖

មូលនិធិកូកា-កូឡា៖ បេសកកម្មរបស់មូលនិធិកូកា-កូឡា គឺដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងសហគមន៍ជុំវិញពិភពលោក ដែលមានប្រតិបត្តិការរបស់ក្រុមហ៊ុនកូកា-កូឡា និងកន្លែងដែលបុគ្គលិករបស់ខ្លួនរស់នៅ និងធ្វើការ។ មូលនិធិកូកា-កូឡា ជំរុញការគាំទ្រដល់គំនិតផ្តូចផ្តើមឱ្យមានការផ្លាស់ប្តូរ និងស្ថាប័នដែលដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញជាសាកល ដើម្បីបន្សល់នូវផលជះវិជ្ជមានយូរអង្វែង។ មូលនិធិនេះ នឹងជំរុញការផ្តល់សេវាដែលផ្តោតលើការទទួលបានទឹកប្រើប្រាស់ប្រកបដោយសុវត្ថិភាពប្រកបដោយនិរន្តរភាព ភាពធន់នឹងអាកាសធាតុនិងការត្រៀមខ្លួន និងឆ្លើយតបហានិភ័យគ្រោះមហន្តរាយ សេដ្ឋកិច្ចរាងជារង្វង់ ការពង្រឹងសេដ្ឋកិច្ច និងមូលហេតុដែលប៉ះពាល់ដល់សហគមន៍របស់យើង។ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ១៩៨៤មូលនិធិកូកា- កូឡា បានផ្តល់ជំនួយជាង ១,៦ ពាន់លានដុល្លារ ជាជំនួយឥតសំណងសម្រាប់អាណត្តិរបស់ខ្លួន ដើម្បីពង្រឹងសហគមន៍ជុំវិញពិភពលោក។

អំពីកម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNDP)

ក្នុងនាមជាទីភ្នាក់ងារនាំមុខរបស់អង្គការសហប្រជាជាតិលើការអភិវឌ្ឍន៍អន្តរជាតិ(UNDP) ធ្វើការនៅក្នុងប្រទេស និងដែនដីចំនួន ១៧០ ដើម្បីលុបបំបាត់ភាពក្រីក្រ និងកាត់បន្ថយវិសមភាព។ យើងជួយប្រទេសនានាក្នុងការអភិវឌ្ឍគោលនយោបាយជំនាញភាពជាអ្នកដឹកនាំ សមត្ថភាពដៃគូ សមត្ថភាពស្ថាប័ន និងដើម្បីកសាងភាពធន់ដើម្បីសម្រេចបាននូវលទ្ធផលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ការងារស្នូលរបស់ UNDP គឺផ្តោតលើដំណោះស្រាយអភិវឌ្ឍន៍ហត្ថលេខីចំនួនប្រាំមួយ៖ ភាពក្រីក្រ និងវិសមភាព អភិបាលកិច្ច ភាពធន់ បរិស្ថាន ថាមពល និងសមភាពយេនឌ័រ។ ស្វែងយល់បន្ថែម សូមចូលទៅកាន់ undp.org ឬតាមដានលើបណ្តាញសង្គម @UNDP

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...