Vietjet ពង្រីក​បណ្តាញហោះហើរជា​សាកល​ជាមួយ​នឹង​ផ្លូវ​ថ្មី​ចំនួន​បួន​រវាង​វៀតណាម-ចិន

Date:

ភ្នំពេញ៖​ ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet បានបើកដំណើរការសេវាកម្មហោះហើរដោយផ្ទាល់ថ្មីចំនួនបួនដែលតភ្ជាប់ទីក្រុងហាណូយ និងទីក្រុងហូជីមិញក្នុងប្រទេសវៀតណាមទៅកាន់ទីក្រុងប៉េកាំង និងក្វាងចូវក្នុងប្រទេសចិន។ ផ្លូវហោះហើរទាំងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការបន្តពង្រីកផ្លូវហោះហើររបស់ក្រុមហ៊ុន Vietjet ក្នុងឆ្នាំ ២០២៥ ដែលរួមបញ្ចូលផងដែរនូវផ្លូវថ្មីផ្សេងទៀតទៅកាន់ប្រទេសឥណ្ឌា ជប៉ុន និងសិង្ហបុរី ដែលនេះបង្ហាញពីការរីកចម្រើនដ៏រឹងមាំរបស់ក្រុមហ៊ុនអាកាសចរណ៍ និងការប្តេជ្ញាចិត្តក្នុងការពង្រឹងការតភ្ជាប់ទំនាក់ទំនងអន្តរជាតិ។

ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូននូវប្រូម៉ូសិនពិសេសមានរយៈពេលកំណត់ចាប់ពីពេលនេះដល់ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៥ សម្រាប់សំបុត្រថ្នាក់ Eco-class តម្លៃទាបចាប់ពី USD0 (*) នៅគ្រប់ផ្លូវហោះហើរទាំងអស់។ ការបញ្ចុះតម្លៃសំបុត្រដ៏អស្ចារ្យនេះ មានសម្រាប់ជើងហោះហើររវាងថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៥ និងថ្ងៃទី ២៨ ខែមីនា ឆ្នាំ 2២០២៦ (**) ជាមួយនឹងការកក់ទុកតាមរយៈគេហទំព័រwww.vietjetair.com ឬកម្មវិធីទូរសព្ទ Vietjet Air ។

ផ្លូវហោះហើរថ្មីនេះ មានសេវាកម្មប្រចាំថ្ងៃពីទីក្រុងហូជីមិញទៅកាន់ទីក្រុងប៉េកាំងនិងក្វាងចូវ និងពីហាណូយទៅក្វាងចូវ។ ទន្ទឹមនឹងនេះ ផ្លូវហោះហើរហាណូយ-ប៉េកាំង ចាប់ផ្តើមដំណើរការបីដងក្នុងមួយសប្តាហ៍ មុនពេលប្តូរទៅសេវាកម្មប្រចាំថ្ងៃចាប់ពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៥។ លើសពីនេះ សេវាហាណូយ-សៀងហៃថ្មីនឹងចាប់ផ្តើមនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ ដោយផ្តល់ជើងហោះហើរប្រចាំថ្ងៃ។

អនុប្រធានក្រុមហ៊ុន Vietjet លោកស្រី Nguyen Thanh Ha បានមានប្រសាសន៍ថា Vietjet មានក្តីរំភើបរីករាយណាស់ក្នុងការបើកដំណើរការផ្លូវហោះហើរថ្មីចំនួន  ពីប្រទេសវៀតណាមទៅកាន់ទីក្រុងប៉េកាំង និងទីក្រុង Guangzhou ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌និងទេសចរណ៍សំខាន់ៗនៅក្នុងប្រទេសចិន ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តបន្តរបស់យើងក្នុងការពង្រីកបណ្តាញហោះហើររបស់យើង។ជាមួយនឹងការពង្រីកបណ្តាញហោះហើរនេះ យើងនឹងបន្តផ្តល់នូវជម្រើសក្នុងការធ្វើដំណើរប្រកបដោយតម្លៃសមរម្យ និងងាយស្រួលសម្រាប់ទាំងប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរ ពង្រឹងទំនាក់ទំនងរវាងប្រទេសចិននិងតំបន់ជាច្រើនទៀត

ការដាក់ឱ្យដំណើរការផ្លូវហោះហើរវៀតណាម-ចិនថ្មីនេះ គឺជាផ្នែកមួយនៃការពង្រីកអន្តរជាតិកាន់តែទូលំទូលាយរបស់ក្រុមហ៊ុន Vietjet ពីមជ្ឈមណ្ឌលសំខាន់ៗរបស់វៀតណាមនៅឆ្នាំនេះ។ ចាប់តាំងពីពាក់កណ្តាលខែមីនាមក ក្រុមហ៊ុនអាកាសចរណ៍នេះ បានចាប់ផ្តើមហោះហើរត្រង់ពីទីក្រុងហូជីមិញទៅកាន់ទីក្រុងHyderabad និង Bengaluru ក្នុងប្រទេសឥណ្ឌា។ សេវាកម្មថ្មីពីទីក្រុងហូជីមិញទៅ Nagoya និង Fukuoka ក្នុងប្រទេសជប៉ុននឹងចាប់ផ្តើមនៅចុងខែមេសាខណៈដែលផ្លូវថ្មីតភ្ជាប់កោះ ភូកុក ដែលជាកោះធំជាងគេរបស់វៀតណាមជាមួយសិង្ហបុរីនឹងចាប់ផ្តើមនៅចុងខែឧសភា។

ការរីកចម្រើនជាបន្តរបស់ក្រុមហ៊ុន Vietjet ត្រូវបានជំរុញដោយកងនាវាទំនើបប្រតិបត្តិការដ៏ល្អឥតខ្ចោះ និងការប្តេជ្ញាចិត្តដែលមិនផ្លាស់ប្តូរចំពោះសុវត្ថិភាពអ្នកដំណើរ។ ជាមួយនឹងជើងហោះហើរទៅមកប្រចាំថ្ងៃរវាងខេត្តសៀមរាប និងហាណូយ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាអាចធ្វើដំណើរទៅរដ្ឋធានីរបស់ប្រទេសវៀតណាមបានយ៉ាងងាយស្រួល ហើយភ្ជាប់ទៅកាន់គោលដៅដ៏គួរឱ្យរំភើបនៅក្នុងប្រទេសអូស្ត្រាលី ឥណ្ឌា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ចិន ជប៉ុន កូរ៉េខាងត្បូង និងប្រទេសជាច្រើនទៀត។

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ

(**) លើកលែងថ្ងៃបុណ្យជាតិ

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...