ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និង ជីអូលីង គ្រុប​: ភាពជាដៃគូរយៈពេល ២៥ឆ្នាំដែលជំរុញការច្នៃប្រឌិត សុវត្ថិភាព និងនិរន្តរភាពក្នុងវិស័យភស្តុភារ

Date:

ភ្នំពេញ៖​ ភាពជាដៃគូរយៈ​ពេល ២៥ ឆ្នាំរវាងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន ដឹកជញ្ជូន និងភស្តុភារក្នុងស្រុក ជីអូលីង គ្រុប (Geolink Group) បានរួមចំណែកផ្លាស់ប្តូរឧស្សាហកម្មដឹកជញ្ជូន ដោយបានកំណត់ស្តង់ដាថ្មី ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងនិរន្តរភាពនៅក្នុងវិស័យភស្តុភារ នៅក្នុងប្រទេសកម្ពុជា។

ភាពជាដៃគូនេះបានចាប់ផ្តើម ក្នុងអំឡុងពេលដែលវិស័យភស្តុភារនៅប្រទេសកម្ពុជាមិនទាន់មានរចនាសម្ព័ន្ធជឿនលឿននៅឡើយ។ ពេលនោះ ដំណើរការចែកចាយផលិតផល មិនទាន់មានភាពស្របគ្នា និងសុក្រិត ដោយសារតែភ្នាក់ងារតំណាងចែកចាយ និងដេប៉ូ ត្រូវមកទទួល និងប្រមូលផលិតផលដោយផ្ទាល់ ដែលបានបង្កនូវបញ្ហាទាក់ទងនឹងស្តង់ដានៃតម្លៃ។ 

ជាមួយនឹងចក្ខុវិស័យរួមគ្នា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងជីអូលីង បានបង្កើតនូវប្រព័ន្ធភស្តុភារ និងដឹកជញ្ជូនមួយដែលរៀបចំការចែកចាយផលិតផលរបស់ក្រុមហ៊ុនកាន់តែជឿនលឿន មានប្រព័ន្ធមួយច្បាស់លាស់ ដើម្បីធ្វើឲ្យការចែកចាយផលិតផលកាន់តែមានប្រសិទ្ធភាព​ និងអាចជឿទុកចិត្តបាន។ 

លោកឧកញ៉ា វ៉ាន គិមឆន ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ជីអូលីង មានប្រសាសន៍ថា “ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និង ជីអូលីង គ្រុប មានចក្ខុវិស័យរួមគ្នាក្នុងការផ្លាស់ប្តូរ និងធ្វើទំនើបកម្មវិស័យភស្តុភារ”។ “នៅពេលចាប់ផ្តើមដំបូង ដំណើរការមួយនេះគឺពិតជាពិបាក យើងត្រូវពន្យល់ទៅកាន់ដៃគូដែលជាដេប៉ូ និងហាងនានា អំពីអត្ថប្រយោជន៍នៃបណ្តាញចែកចាយប្រកបដោយសុវត្ថិភាព និងនិរន្តរភាពមួយនេះ។ ទោះជាយ៉ាងណាក៏ដោយ តាមរយៈកិច្ចសហការ និងការតាំងចិត្តដ៏មុតមាំ យើងបានបង្កើតប្រព័ន្ធមួយដោយជោគជ័យ និងបានជំរុញកំណើនអាជីវកម្មរបស់យើងទាំងពីរ។”

ការសហការនេះ បានធ្វើឲ្យមានការលូតលាស់រួមគ្នា ដោយក្រុមហ៊ុន ជីអូលីង បានចាប់ផ្តើមជាមួយនឹងបុគ្គលិកចំនួន ៣៩ នាក់ ប៉ុណ្ណោះ តែបច្ចុប្បន្ននេះមានបុគ្គលិកកើនឡើងមក ៤៥៩ នាក់ ហើយ ជីអូលីងបានលូតលាស់ជាក្រុមហ៊ុនឈានមុខក្នុងការផ្តល់ដំណោះស្រាយផ្នែកដឹកជញ្ជូន និងភស្តុភារនៅកម្ពុជា។ 

ការជម្រុញវប្បធម៌សុវត្ថិភាព និងនវានុវត្តន៍

លោក Andy Hewson អគ្គនាយកនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាមានប្រសាសន៍ថា “ភាពជាដៃគូរយៈពេលវែងរបស់យើងជាមួយ ជីអូលីងបង្ហាញពីការសហការមួយដែលបង្កើតតម្លៃ និងផលវិជ្ជមានទៅវិញទៅមកសម្រាប់ឧស្សាហកម្ម សេដ្ឋកិច្ច និងដៃគូអាជីវកម្មរបស់យើង” ។ “យើងពិតជាអរគុណ ដល់ក្រុមហ៊ុន ជីអូលីងចំពោះការសហការដ៏ល្អមួយនេះចំពោះប្រតិបត្តិការរបស់យើង ក៏ដូចជាការអភិវឌ្ឍ និងការច្នៃប្រឌិតជាបន្តបន្ទាប់របស់ពួកគេ ដើម្បីធានាបាននូវសុវត្ថិភាព និងប្រសិទ្ធភាពនៃការងារ។”

ភាពជាដៃគូនេះបានដើរតួយ៉ាងសំខាន់ក្នុងការធ្វើទំនើបកម្មនៃការដឹកជញ្ជូនរបស់ ជីអូលីង ដោយជាក់ស្តែងក្នុងពេលបច្ចុប្បន្ន​នេះ​ ក្រុមហ៊ុនមាន​រថយន្តជាច្រើនដែលមានស្តង់ដាខ្ពស់ ដោយផ្លាស់​ប្តូរ​ពី​រថយន្ត​ធុន​តូច​ដែល​មាន​ចំណុះ​ពី ១,៥ តោន ទៅ ៣,៥ តោន ទៅ​ជា​រថយន្ត​ទំនើប​ដែល​មាន​ចំណុះ ១៩ តោន, ៣៥ តោន និង​រហូត​ដល់ ៤០ តោន។ លើសពីនេះ ជីអូលីង ក៏មាននូវរថយន្តបើកស្លាប (Wing-body Truck) ផងដែរ ដែលផ្លាស់ប្តូរពីការលើកដាក់ទំនិញដោយប្រើកម្លាំង មកប្រើប្រាស់ រថយន្ត Forklift វិញ ដែលនេះបានធានានូវប្រសិទ្ធភាពការងារ ធានាបាននូវល្បឿន និងសុវត្ថិភាពរបស់បុគ្គលិក។

នៅក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សុវត្ថិភាពគឺជាអាទិភាពចម្បងសម្រាប់រាល់ប្រតិបត្តិការទាំងអស់ ជាក់ស្តែងត្រូវបានអនុវត្តតាម “Life Saving Rules” របស់ក្រុមហ៊ុនដែលបានបន្តអនុវត្តទៅដល់ដៃគូសហការរបស់ក្រុមហ៊ុនទាំងអស់។ ក្រុមហ៊ុន ជីអូលីង បានប្រកាន់ខ្ជាប់នូវ ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពនៃការដឹកជញ្ជូន​ (RTSMS) ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងធានាការគោរពច្បាប់។ 

ក្រុមហ៊ុន ជីអូលីង បានពង្រឹងកម្មវិធីបណ្ដុះបណ្ដាល និងជ្រើសរើសអ្នកបើកបររបស់ខ្លួន ដោយរួមបញ្ចូលនូវគោលការណ៍សុវត្ថិភាពចរាចរណ៍រួមមាន ការវាយតម្លៃអំពីកាយសម្បទា ផ្លូវចិត្ត ការធ្វើតេស្តគ្រឿងស្រវឹង និងគ្រឿងញៀនដ៏តឹងរ៉ឹង។ លើសពីនេះ ក្រុមហ៊ុនបានណែនាំប្រព័ន្ធ “Glass Run” ដែលជាកម្មវិធីឌីជីថលរួមបញ្ចូល GPS ដែលអនុញ្ញាតឱ្យមានការត្រួតពិនិត្យការដឹកជញ្ជូនតាមពេលវេលាជាក់ស្តែង ធានាបាននូវប្រតិបត្តិការទាន់ពេលវេលា និងតម្លាភាពនៃប្រតិបត្តិការពេញលេញ។

លោក ប៊ុន សំណាង ប្រធានផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន ជីអូ លីង បានចែករំលែកថា “ពីមុន យើងត្រូវល់កដាក់ទំនិញ និងផលិតផល ដោយកម្លាំងកម្មករ ដែលពេលខ្លះមិនសូវមានសុវត្ថិភាពនោះទេ ព្រោះវាមានទម្ងន់ធ្ងន់។ ឥឡូវនេះ ជាមួយនឹងរថយន្តដឹកទំនិញ និងបច្ចេកវិទ្យាទំនើបៗ ការងាររបស់យើងកាន់តែងាយស្រួល និងមានសុវត្ថិភាពជាងមុន។”

ការម្រុញនិរន្តរភាពទៅមុខ

ទោះបីជាក្រុមហ៊ុន ជីអូលីង ជាក្រុមហ៊ុនក្នុងស្រុកក្តី ប៉ុន្តែក្រុមហ៊ុនបានប្រកាន់ខ្ជាប់នូវស្តង់ដាអន្តរជាតិ ជាពិសេសនោះនិរន្តភាពជាស្នូលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនផ្ទាល់។ ការប្តេជ្ញាចិត្តរួមគ្នាចំពោះផ្នែកនិរន្តភាពនេះ បានពង្រឹងបន្ថែមនូវភាពជាដៃគូដ៏យូរអង្វែងរបស់ជីអូលីង និងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ។​ គម្រោងដ៏សំខាន់មួយនៅក្នុងកិច្ចសហប្រតិបត្តិការនេះគឺគំនិតផ្តួចផ្តើម “Returnable Glass Bottle” (RGB) ដែលត្រូវបានរចនាឡើងដើម្បីលើកកម្ពស់ចក្រាវិស័យ និងកាត់បន្ថយកាកសំណល់ ដែលនេះពង្រឹងការប្តេជ្ញាចិត្តរបស់ឧស្សាហកម្មចំពោះការទទួលខុសត្រូវផ្នែកបរិស្ថាន។ ខណៈពេលដែលការចាប់ផ្តើមដំបូងតម្រូវឱ្យមានការណែនាំ និងពន្យល់ដល់ដៃគូពាក់ព័ន្ធជាច្រើនយ៉ាងណាក្តី ក៏ជីអូលីងបានចាប់យកគម្រោងនេះដោយមិនរាករេ។​ ហេតុនេះហើយ ក្រុមហ៊ុនហ៊ិននីគែន បានជឿជាក់ និងទុកចិត្ត ជីអូលីងដើម្បីគ្រប់គ្រងដំណើរការទាំងមូល នៅពេលចាប់ផ្តើមគម្រោងនេះដំបូងក្នុងឆ្នាំ ២០២៣។ លោក ឡេង ចំណាន នាយកគ្រប់គ្រង នៃក្រុមហ៊ុន ជីអូលីង បានចែករំលែកថា “ចាប់តាំងពីពេលនោះមក បារ និងភោជនីយដ្ឋានជាង ១៨០០ បានចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ ហើយថ្ងៃនេះ Geolink ធានានូវការប្រមូលប្រកបដោយប្រសិទ្ធភាព ធានាការសម្អាតជាបឋម ដើម្បីបន្តឲ្យក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាបន្តសម្អាតតាមស្តង់ដាត្រឹមត្រូវ និងប្រើប្រាស់ម្តងទៀត។

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet លក់សំបុត្របញ្ចុះតម្លៃចាប់ពី ០ ដុល្លារ ដើម្បីធ្វើដំណើរកម្សាន្តទៅកាន់កោះ Con Dao ដែលជាកោះឋានសួគ៍របស់វៀតណាម

ភ្នំពេញ៖ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥– ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងអបអរសាទរការបន្តសេវាកម្មហោះហើរដោយផ្ទាល់របស់ខ្លួនពីទីក្រុងហាណូយ...

ក្រុមហ៊ុន Vietjet ផ្តល់ជូនកាដូ SkyFi eSIM​ ឥតគិតថ្លៃដល់អ្នកដំណើរអន្តរជាតិក្នុងរដូវកម្សាន្តចុងឆ្នាំនេះ

ភ្នំពេញ៖ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ - ក្នុងរដូវកម្សាន្តចុងឆ្នាំនេះ ក្រុមហ៊ុន Vietjet មានសេចក្តីសោមនស្សរីករាយក្នុងការធ្វើដំណើរកម្សាន្តរបស់លោកអ្នកកាន់តែមានផាសុកភាព...

Metfone ចាប់ដៃគូយុទ្ធសាស្ត្រជាមួយ Cisco – ជាជំហានដ៏សំខាន់មួយក្នុងដំណើររបស់ខ្លួន ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដំណោះស្រាយ ICT នៅកម្ពុជា

Metfone និង Cisco បានបង្កើតកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាផ្លូវការ ដើម្បីនាំយកដំណោះស្រាយ បច្ចេកវិទ្យាទំនើបមកកាន់ទីផ្សារកម្ពុជា។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលជាសញ្ញានៃការផ្លាស់ប្តូររបស់ Metfone...