Vietjet ពង្រីក​កង​នាវាអាកាសចរ និង​ដាក់ឱ្យដំណើរការផ្លូវ​ហោះហើរ​ត្រង់​ថ្មី​ ទៅកាន់ប្រទេសជប៉ុន ដើម្បីពន្លឿនយុទ្ធសាស្ត្រកំណើនឆ្នាំ ២០២៥

Date:

ភ្នំពេញ៖ ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ – ក្រុមហ៊ុន Vietjet បានស្វាគមន៍យន្តហោះ Airbus A321neo ACF ថ្មីស្រឡាង ដោយពង្រីកកងនាវាអាកាសចរដ៏ទំនើបរបស់ខ្លួន។ ការបន្ថែមយន្តហោះថ្មីនេះ ត្រូវបានធ្វើឡើងស្របពេលជាមួយនឹងការចាប់ផ្តើមផ្លូវហោះហើរត្រង់ថ្មីតភ្ជាប់ទីក្រុងហូជីមិញជាមួយទីក្រុងណាហ្គោយ៉ា និងហ្វូគូអូកា ប្រទេសជប៉ុន ដែលផ្តល់ជូនអ្នកដំណើរនូវជម្រើសក្នុងការធ្វើដំណើរកាន់តែច្រើន។ ការអភិវឌ្ឍន៍ទាំងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការពង្រីកបណ្តាញ់ហោះហើរឆ្នាំ ២០២៥ របស់ក្រុមហ៊ុន Vietjet ដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ និងជំរុញការផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ Vietjet កំពុងផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រ Eco-class ដែលមានតម្លៃចាប់ពី USD 0 (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ) សម្រាប់ជើងហោះហើរអន្តរជាតិទៅកាន់ប្រទេសវៀតណាម រួមទាំងសេវាកម្មប្រចាំថ្ងៃ សៀមរាប-ហាណូយ។ ការផ្តល់ជូនប្រូម៉ូសិនតម្លៃពិសេសទនេះ ផ្តល់ជូនសម្រាប់ការកក់សំបុត្ររៀងរាល់ថ្ងៃសុក្រ រហូតដល់ថ្ងៃទី ៣១ខែធ្នូ ឆ្នាំ ២០២៥ ជាមួយនឹងពេលវេលាធ្វើដំណើរចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ (មិនរាប់បញ្ចូលរយៈពេលដែលមានតម្រូវការធ្វើដំណើរខ្ពស់ និងថ្ងៃឈប់សម្រាកបុណ្យជាតិ)។ លោកអ្នកអាចកក់សំបុត្របានតាមរយៈគេហទំព័រwww.vietjetair.com ឬកម្មវិធីទូរស័ព្ទ Vietjet Air។

យន្តហោះថ្មីបំផុតរបស់ក្រុមហ៊ុន Vietjet បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ក្នុងទីក្រុងហូជីមិញ នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥បន្ទាប់ពីជើងហោះហើររបស់ខ្លួនពីទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។ នេះគឺជាយន្តហោះថ្មីទីបីដែល Vietjet បានបន្ថែមទៅក្នុងកងនាវាអាកាសចររបស់ខ្លួនចាប់តាំងពីដើមឆ្នាំ ២០២៥។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet គ្រោងនឹងបន្តទទួលយន្តហោះថ្មីពីក្រុមហ៊ុន Airbus និង Boeing ពេញមួយឆ្នាំ ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងប្រតិបត្តិការកងនាវាអាកាសចរដ៏មានថាមពល និងប្រសិទ្ធភាពបំផុតនៅក្នុងតំបន់។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Vietjet បានពង្រឹងបណ្តាញហោះហើរអន្តរជាតិរបស់ខ្លួនជាមួយនឹងការចាប់ផ្តើមប្រកបដោយជោគជ័យនូវសេវាកម្មហោះហើរផ្ទាល់ថ្មីចំនួនពីររវាងប្រទេសវៀតណាម និងជប៉ុន ដែលតភ្ជាប់ទីក្រុងហូជីមិញទៅកាន់ទីក្រុងណាហ្គោយ៉ា (Nagoya) និងហ្វូគូអូកា (Fukuoka) ដែលឥឡូវនេះផ្តល់ជូននូវជើងហោះហើរទៅមកចំនួនបួន និងបីដងក្នុងមួយសប្តាហ៍។ ផ្លូវហោះហើរដែលទើបបើកសម្ពោធទាំងពីរនេះ ត្រូវបានស្វាគមន៍ដោយពិធីប្រោសព្រំពេលចុះចតនៅអាកាសយានដ្ឋានជប៉ុន។

តាមរយៈការកើនឡើងនៃកងនាវាអាកាសចរ និងបណ្តាញជើងហោះហើរអន្តរជាតិ Vietjet កំពុងបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ ខណៈពេលដែលលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុនអាកាសចរណ៍នេះ បន្តអះអាងជំហររបស់ខ្លួនថាជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេក្នុងយុគសម័យថ្មី ដោយភ្ជាប់ប្រទេសវៀតណាមជាមួយនឹងគោលដៅពិភពលោកសំខាន់ៗ។

ដោយឈរលើការបន្តពង្រីកបន្ថែមនេះ ក្រុមហ៊ុន Vietjet បានពង្រីកបណ្តាញអន្តរជាតិរបស់ខ្លួនបន្ថែមទៀតជាមួយនឹងការបើកដំណើរការសេវាកម្មថ្មីចំនួនបួនដែលតភ្ជាប់ទីក្រុងហាណូយ និងទីក្រុងហូជីមិញជាមួយទីក្រុងប៉េកាំង និងក្វាងចូវប្រទេសចិន។ ការបន្ថែមទាំងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងផែនការពង្រីកឆ្នាំ ២០២៥ របស់ក្រុមហ៊ុន Vietjet ដែលរួមបញ្ចូលសេវាកម្មថ្មីៗទៅកាន់ប្រទេសឥណ្ឌាកាលពីខែមុន និងការបើកដំណើរការផ្លូវហោះហើរ ភូកុក-សិង្ហបុរីក្នុងខែឧសភា។

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...