ក្រុមហ៊ុន KNN Cambodia ប្រកាសនាំចូលផលិតផលរបស់ជប៉ុន YOKODA មកកាន់ទីផ្សារកម្ពុជា

Date:

ភ្នំពេញ៖ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា (KNN Cambodia) នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការនាំចូល និងដាក់បង្ហាញផលិតផល YOKODA ដែលផលិតផលជប៉ុន មកកាន់ទីផ្សារប្រទេសកម្ពុជា ដែលបានប្រព្រឹត្តទៅ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឈធុរកិច្ច ដោយមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធ អតិថិជនដៃគូអាជីវកម្ម អ្នកសារព័ត៌មានជាតិ និងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា។

នេះគឺជាការបើកទំព័រថ្មីមួយទៀត សម្រាប់ក្រុមហ៊ុនរបស់កូនខ្មែរ ដែលបាននាំចូលផលិតមានគុណភាពខ្ពស់ពីបរទេស ពិសេសផលិតផល YOKODA ជាផលិតផលស្ដង់ដារ មកចែកចាយលើទីផ្សារកម្ពុជា។ ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញជាផ្លូវការអំពីការនាំចូល និងចែកចាយផលិតផល YOKODA នៅក្នុងប្រទេសកម្ពុជា ព្រមទាំងផ្តល់ព័ត៌មានលម្អិតអំពីផលិតផល ស្តង់ដារផលិតកម្ម និងទិសដៅអភិវឌ្ឍន៍របស់ក្រុមហ៊ុនក្នុងវិស័យគ្រឿងចក្រ និងប្រេងរំអិល។

សម្រាប់គ្រឿងចក្រ YOKODA គឺជាផលិតផលជប៉ុន ដែលត្រូវបានផលិតឡើងដោយអនុវត្តតាមស្តង់ដារផលិតកម្ម និងការត្រួតពិនិត្យគុណភាពយ៉ាងតឹងរឹងតាមបច្ចេកវិទ្យាជប៉ុន។ ផលិតផលទាំងនេះ ត្រូវបានរចនាឡើងសម្រាប់ការងារធន់ធ្ងន់ ដោយផ្តោតលើភាពធន់ សមត្ថភាពប្រតិបត្តិការខ្ពស់ និងប្រសិទ្ធិភាពក្នុងការប្រើប្រាស់។ ផលិតផល YOKODA ដែលបាននាំយកមកទីផ្សារកម្ពុជា មានដូចជា អេស្កាវ៉ាទ័រ, សាស័រ, រ៉ូឡូ, នីវ៉ាឡឺ, អាប៊ុល, និងគ្រឿងចក្រលើកដាក់ទំនិញ ហើយនៅក្នុងដំណាក់កាលបន្ទាប់ ក្រុមហ៊ុន ខេ អិន អិន មានគម្រោងពង្រីកការនាំចូលផលិតផល YOKODA បន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ។

ទន្ទឹមជាមួយគ្នា ក្រុមហ៊ុន ខេ អិន អិន ក៏បាននាំចូលផលិតផល ប្រេងរំអិល YOKODA ដែលជាផលិតផលជប៉ុន សម្រាប់គ្រឿងចក្រធន់ធ្ងន់។ ប្រេងរំអិលនេះ ត្រូវបានរចនាឡើង ដើម្បីជួយបង្កើនប្រសិទ្ធភាពការងាររបស់ម៉ាស៊ីន កាត់បន្ថយការសឹករិចរិលនៃម៉ាស៊ីន និងបង្កើនអាយុកាលប្រើប្រាស់។ បន្ថែមពីលើនេះ ក្រុមហ៊ុន ក៏មានផែនការអភិវឌ្ឍន៍ទៅលើ ប្រេងរំអិលសម្រាប់រថយន្ត និងម៉ូតូ ក្នុងពេលឆាប់ៗខាងមុខផងដែរ។

ថ្លែងក្នុងសន្និសីទខាងលើ លោកស្រី ណៃ ឌីណា ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន ខេ អិន អិន ខេមបូឌា អាជីវកម្មគ្រឿងចក្រ មានប្រសាសន៍ថា YOKODA គឺជាគ្រឿងចក្រជប៉ុន ដែលមានប្រភេទគ្រឿងចក្រដូចជា អេស្កាវ៉ាទ័រ, សាស័រ, រ៉ូឡូ, អាប៊ុល, នីវ៉ាឡឺ, គ្រឿងចក្រលើកដាក់ទំនិញ និងគ្រឿងចក្រជាច្រើនប្រភេទទៀត។ ចំណុចពិសេសរបស់ផលិតផលជប៉ុន គឺគុណភាពខ្ពស់ កម្លាំងម៉ាស៊ីនខ្លាំង អាយុកាលប្រើប្រាស់បានយូរ និងសន្សំសំចៃប្រេងខ្ពស់បំផុត។

លើសពីនេះទៅទៀត ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ក៏បាននាំចូលប្រេងរំអិលម៉ាក YOKODA ដែលមានគុណភាពខ្ពស់ សក្តិសមសម្រាប់គ្រឿងចក្រគ្រប់ប្រភេទ និងបានទទួលស្គាល់ពីស្ថាប័នកំណត់ស្តង់ដាអន្តរជាតិរបស់ API និង ACEA ដែលបញ្ជាក់អំពីគុណភាព និងប្រសិទ្ធិភាពក្នុងការប្រើប្រាស់ទៀតផង។

ចក្ខុវិស័យរបស់ក្រុមហ៊ុន ខេ អិន អិន គឺក្លាយជាជម្រើសទីមួយក្នុងវិស័យគ្រឿងចក្រសំណង់ធន់ធ្ងន់នៅកម្ពុជា។ ស្របតាមចក្ខុវិស័យខាងលើ ក្រុមហ៊ុន បានរៀបចំផែនការអភិវឌ្ឍយ៉ាងច្បាស់លាស់ និងបន្តអភិវឌ្ឍផលិតផលគ្រឿងចក្រ និងប្រេងរំអិលគ្រប់ប្រភេទ គ្រប់ទំហំ ដែលមានគុណភាពខ្ពស់ ដើម្បីបំពេញតម្រូវការរបស់អតិថិជនគ្រប់វិស័យ។

ក្នុងដំណើរអភិវឌ្ឍន៍នេះ ក្រុមហ៊ុនផ្តោតជាសំខាន់លើការនាំចូល និងចែកចាយផលិតផល ដែលមានស្តង់ដារជប៉ុន មានប្រសិទ្ធភាពខ្ពស់ និងសមស្របសម្រាប់លក្ខខណ្ឌការងារជាក់ស្តែងនៅកម្ពុជា ដើម្បីជួយបង្កើនផលិតភាពការងារ កាត់បន្ថយចំណាយ និងបង្កើនអាយុកាលប្រើប្រាស់របស់គ្រឿងចក្រ។

ជាមួយគ្នាដែរ សេវាកម្មក្រោយការលក់ ត្រូវបានចាត់ទុកជាគោលស្នូលសំខាន់មួយ ដែលក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ប្តេជ្ញាផ្តល់ជូនអតិថិជន ដោយប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ ការទទួលខុសត្រូវខ្ពស់ និងការឆ្លើយតបយ៉ាងឆាប់រហ័ស ដើម្បីធានាបាននូវការប្រើប្រាស់គ្រឿងចក្រ និងផលិតផលប្រេងរំអិលយ៉ាងមានប្រសិទ្ធភាព។

ក្នុងឱកាសនៃ ការដាក់បង្ហាញជាផ្លូវការ និងការចាប់ផ្តើមចែកចាយផលិតផល YOKODA នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា បានដាក់ចេញ កម្មវិធីប្រម៉ូសិនពិសេស ដើម្បីអបអរសាទរ និងអរគុណដល់អតិថិជន ដែលបានជឿទុកចិត្តលើផលិតផល YOKODA រួមមាន៖ ១-រាល់ការបញ្ជាទិញគ្រឿងចក្រម៉ាក YOKODA ចំនួន ១ គ្រឿង នឹងទទួលបានការថែមប្រេងរំអិលចំនួន 600 លីត្រ និង ២-រាល់ការបញ្ជាទិញប្រេងរំអិលម៉ាក់ YOKODA ចំនួន ៥ ពុយ នឹងទទួលបានការថែមប្រេងរំអិលចំនួន 200 លីត្រ។ ប្រម៉ូសិននេះ មានសុពលភាព ចាប់ពីថ្ងៃប្រកាសនេះ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៦ ដែលលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទ៖ 086 888 585៕

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›ក្រុមហ៊ុន KNN Cambodia ប្រកាសនាំចូលផលិតផលរបស់ជប៉ុន YOKODA មកកាន់ទីផ្សារកម្ពុជា ភ្នំពេញ៖ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា (KNN Cambodia) នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការនាំចូល និងដាក់បង្ហាញផលិតផល YOKODA ដែលផលិតផលជប៉ុន មកកាន់ទីផ្សា…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ឥណ្ឌូណេស៊ីព្រមានថា ការកាត់ផ្តាច់ខ្សែកាបក្រោមសមុទ្រ អាចគំរាមកំហែងដល់ប្រព័ន្ធអ៊ីនធឺណិត ៨០% របស់សិង្ហបុរី

​បរទេស៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងឥណ្ឌូណេស៊ី លោកស្រី Meutya Hafid បានព្រមានថា ការកាត់ផ្តាច់ខ្សែកាបអ៊ីនធឺណិតក្រោមសមុទ្រ អាចនឹងរំខានដល់ការតភ្ជាប់របស់ប្រទេសសិង្ហបុរីខ្លួនឯង និងធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគផ្នែកបច្ចេកវិទ្យា។...

អង្គការ OPEC+ រក្សាគោលដៅផលិតកម្មប្រេងសម្រាប់ខែធ្នូឱ្យនៅថេរ មុនពេលឈានដល់ការសម្រេចចិត្តដ៏លំបាកសម្រាប់ឆ្នាំ២០២៧

​ បរទេស៖ បណ្តាប្រទេសផលិតប្រេងនៃអង្គការ OPEC+ បានរក្សាគោលដៅផលិតកម្មសម្រាប់ខែធ្នូឱ្យនៅថេរដដែលកាលពីថ្ងៃអាទិត្យ ដោយបញ្ជាក់ពីការរំពឹងទុកថានឹងមិនមានការកែតម្រូវគោលនយោបាយបន្ថែមទៀតទេ រហូតដល់ឆ្នាំក្រោយ ខណៈដែលក្រុមនេះបន្តជួបប្រទះបញ្ហារអាក់រអួលដល់ការនាំចេញ ដោយសារសង្គ្រាមនៅអ៊ីរ៉ង់...

Unilever និង  World Vision ប្រចាំកម្ពុជាប្រកាសភាពជាដៃគូរយៈពេល២ឆ្នាំក្នុងទំហំទឹកប្រាក់៧០០លានរៀលដើម្បីលើកកម្ពស់វិស័យអប់រំតាមរយៈកម្មវិធីសម្លៀកបំពាក់ស្អាតភ្លឺចែងចាំងអនាគតភ្លឺត្រចះត្រចង់

ភ្នំពេញ៖ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ – វីសូពិសេស ដែលជាម៉ាកផលិតផលបោកសម្លៀកបំពាក់ដែលទទួលបានការជឿទុកចិត្តរបស់ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា...

ក្រុមហ៊ុន Binance បើកឱ្យដកប្រាក់ Bitcoin និង Ether ឡើងវិញ បន្ទាប់ពីបានទូទាត់សងទឹកប្រាក់ ៦,៣ពាន់លានដុល្លារ ដែលត្រូវបានលួច

​ បរទេស៖ ក្រុមហ៊ុន Binance ដែលជាទីផ្សារប្តូរប្រាក់រូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ដ៏ធំបំផុតនៅលើពិភពលោក កាលពីថ្ងៃអាទិត្យ បានបើកឱ្យមានការដកប្រាក់...