ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ នឹងរួមគ្នាអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សម្រាប់វិស័យយោធា នៅឆ្នាំ២០២៧

Date:

ឡុងដ៏៖​ រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក Wes Streeting បានថ្លែងថា ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ មានគម្រោងសហការគ្នាដើម្បីធ្វើតេស្ត អភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅក្នុងកងកម្លាំងប្រដាប់អាវុធរបស់ពួកគេ។

នៅក្នុងអត្ថបទមួយ​ ដែលបានចុះផ្សាយក្នុងកាសែត Frankfurter Allgemeine Zeitung មុនពេលកិច្ចពិភាក្សាជាមួយសមភាគីអាល្លឺម៉ង់ លោក Boris Pistorius នៅទីក្រុងប៊ែរឡាំង​ កាលពីរសៀលថ្ងៃចន្ទ លោក Streeting បានលើកឡើងថា ប្រទេសទាំងពីរនឹងពង្រីកគម្រោងសន្តិសុខសាយប័ររួមគ្នាដែលមានស្រាប់ ដែលមានឈ្មោះថា «Cyber ​​Lighthouse» ឱ្យគ្របដណ្តប់លើវិស័យបញ្ញាសិប្បនិម្មិត (AI) ផងដែរ។

លោកបានសរសេរថា៖ «តាមរយៈការធ្វើតេស្តរួមគ្នា ការអភិវឌ្ឍ និងទីបំផុតគឺការដាក់ឱ្យប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) នៅក្នុងកងកម្លាំងប្រដាប់អាវុធរបស់យើង យើងនឹងពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើងឱ្យកាន់តែស៊ីជម្រៅ ហើយអាចទាន់សភាពការណ៍ជាមួយភាគីទាំងឡាយណា​ ដែលប៉ុនប៉ងបង្កគ្រោះថ្នាក់ដល់ពួកយើង»។

តំណាងរដ្ឋាភិបាល និងវិស័យឧស្សាហកម្មមកពីប្រទេសទាំងពីរ គ្រោងនឹងជួបប្រជុំគ្នានៅរដូវផ្ការីក ឆ្នាំ ២០២៧ ដើម្បីពិភាក្សារៀបចំផែនការអនុវត្ត។ មកទល់ពេលនេះ នៅមិនទាន់មានការប្រកាសអំពីប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) កម្មវិធី ឬថវិកាជាក់លាក់ណាមួយនៅឡើយទេ។

លោក Streeting បានលើកឡើងថា ក្រុមហ៊ុនអាល្លឺម៉ង់នានា​ បានប្តេជ្ញាវិនិយោគទឹកប្រាក់ចំនួន ៨០០ លានផោន (ប្រហែល ៩៥៦ លានអឺរ៉ូ) នៅក្នុងវិស័យការពារជាតិរបស់ចក្រភពអង់គ្លេស ចាប់តាំងពីប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិមួយកាលពីឆ្នាំ ២០២៤៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

អានក្នុង ១ នាទី

Home›ព័ត៌មានសេដ្ឋកិច្ច›ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ នឹងរួមគ្នាអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សម្រាប់វិស័យយោធា នៅឆ្នាំ២០២៧ ឡុងដ៏៖​ រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក Wes Streeting បានថ្លែងថា ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ មានគម្រោងសហការគ្នាដើម្បីធ្វើតេស្ត អភិវឌ្ឍ និង…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

PPF Yummy រៀបចំកម្មវិធីបើកសម្ពោធផលិតផលថ្មីយ៉ាងប្រណីត ដើម្បីថ្លែងអំណរគុណដល់ដៃគូអាជីវកម្ម

ភ្នំពេញ៖ ក្រុមហ៊ុន PPF Yummy បានរៀបចំកម្មវិធីបើកសម្ពោធផលិតផលថ្មីយ៉ាងប្រណីត នៅភោជនីយដ្ឋាន ផ្ទះបាយភូមិខ្មែរ ដើម្បីស្វាគមន៍យ៉ាងកក់ក្តៅ និងបង្ហាញការគោរពដឹងគុណយ៉ាងជ្រាលជ្រៅ...

ឥណ្ឌូណេស៊ីព្រមានថា ការកាត់ផ្តាច់ខ្សែកាបក្រោមសមុទ្រ អាចគំរាមកំហែងដល់ប្រព័ន្ធអ៊ីនធឺណិត ៨០% របស់សិង្ហបុរី

​បរទេស៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងឥណ្ឌូណេស៊ី លោកស្រី Meutya Hafid បានព្រមានថា ការកាត់ផ្តាច់ខ្សែកាបអ៊ីនធឺណិតក្រោមសមុទ្រ អាចនឹងរំខានដល់ការតភ្ជាប់របស់ប្រទេសសិង្ហបុរីខ្លួនឯង និងធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគផ្នែកបច្ចេកវិទ្យា។...

អង្គការ OPEC+ រក្សាគោលដៅផលិតកម្មប្រេងសម្រាប់ខែធ្នូឱ្យនៅថេរ មុនពេលឈានដល់ការសម្រេចចិត្តដ៏លំបាកសម្រាប់ឆ្នាំ២០២៧

​ បរទេស៖ បណ្តាប្រទេសផលិតប្រេងនៃអង្គការ OPEC+ បានរក្សាគោលដៅផលិតកម្មសម្រាប់ខែធ្នូឱ្យនៅថេរដដែលកាលពីថ្ងៃអាទិត្យ ដោយបញ្ជាក់ពីការរំពឹងទុកថានឹងមិនមានការកែតម្រូវគោលនយោបាយបន្ថែមទៀតទេ រហូតដល់ឆ្នាំក្រោយ ខណៈដែលក្រុមនេះបន្តជួបប្រទះបញ្ហារអាក់រអួលដល់ការនាំចេញ ដោយសារសង្គ្រាមនៅអ៊ីរ៉ង់...

Unilever និង  World Vision ប្រចាំកម្ពុជាប្រកាសភាពជាដៃគូរយៈពេល២ឆ្នាំក្នុងទំហំទឹកប្រាក់៧០០លានរៀលដើម្បីលើកកម្ពស់វិស័យអប់រំតាមរយៈកម្មវិធីសម្លៀកបំពាក់ស្អាតភ្លឺចែងចាំងអនាគតភ្លឺត្រចះត្រចង់

ភ្នំពេញ៖ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ – វីសូពិសេស ដែលជាម៉ាកផលិតផលបោកសម្លៀកបំពាក់ដែលទទួលបានការជឿទុកចិត្តរបស់ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា...