ចំនួនការចុះបញ្ជីរថយន្ត Tesla ប្រចាំខែនៅទូទាំងទ្វីបអឺរ៉ុបកើនឡើងខ្លាំង ខណៈដែលក្រុមហ៊ុនគូប្រជែងមកពីប្រទេសចិន កំពុងបន្តពង្រីកចំណែកទីផ្សារ

Date:

បរទេស៖ ចំនួននៃការចុះបញ្ជីរថយន្ត Tesla ថ្មីបានកើនឡើងយ៉ាងខ្លាំងនៅក្នុងទីផ្សារអឺរ៉ុបមួយចំនួនក្នុងខែតុលា ដែលនេះបង្ហាញពីការងើបឡើងវិញជាបន្តបន្ទាប់​ របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិកមួយនេះនៅក្នុងតំបន់។ ទោះជាយ៉ាងណាក៏ដោយ កំណើននេះមិនមានភាពស្មើគ្នានោះទេ ខណៈដែលក្រុមហ៊ុនគូប្រជែងមកពីប្រទេសចិន កំពុងបន្តពង្រីកចំណែកទីផ្សាររបស់ពួកគេ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ថា យោងតាមទិន្នន័យពីស្ថាប័ន Mobility Sweden (ស៊ុយអែត), OFV របស់ន័រវែស និង bilstatistik.dk របស់ដាណឺម៉ាក បានបង្ហាញថា ចំនួននៃការចុះបញ្ជីរថយន្ត Tesla បានកើនឡើង ២៤៨% នៅក្នុងប្រទេសស៊ុយអែត, ១៣១% នៅក្នុងប្រទេសន័រវែស និង ៣៤% នៅក្នុងប្រទេសដាណឺម៉ាក។

ក្រុមហ៊ុនផលិតរថយន្តនេះក៏បានកត់ត្រា នូវកំណើនដ៏រឹងមាំនៅក្នុងតំបន់ផ្សេងទៀតនៃអឺរ៉ុបផងដែរ ដោយចំនួននៃការចុះបញ្ជីបានកើនឡើង ២៧១% នៅក្នុងប្រទេសអេស្ប៉ាញ, ១៨៦% នៅក្នុងប្រទេសព័រទុយហ្គាល់ និង ៩៤% នៅក្នុងប្រទេសអ៊ីតាលី នេះបើយោងតាមទិន្នន័យពី ANFAC, ACAP និងក្រសួងដឹកជញ្ជូនរបស់ប្រទេសអ៊ីតាលី។

ការងើបឡើងវិញនេះត្រូវបានជំរុញដោយកត្តាមួយចំនួន រួមមាន៖ មូលដ្ឋាននៃការប្រៀបធៀបទិន្នន័យពីឆ្នាំមុនដែលមានកម្រិតទាប, តម្លៃប្រេងឥន្ធនៈខ្ពស់, ការលើកទឹកចិត្តពីរដ្ឋាភិបាល និងតម្រូវការរថយន្តអគ្គិសនី (EV) ដែលបន្តកើនឡើង។ យ៉ាងណាក៏ដោយ ល្បឿននៃការងើបឡើងវិញមានភាពខុសគ្នាខ្លាំងរវាងទីផ្សារនីមួយៗ ដែលឆ្លុះបញ្ចាំងឱ្យឃើញថា វិស័យរថយន្តអគ្គិសនីនៅអឺរ៉ុបកាន់តែមានភាពបែកខ្ញែក (មានការប្រកួតប្រជែងពីម៉ាកយីហោចម្រុះ) ខណៈដែលម៉ាកយីហោចិនកំពុងពង្រីកវត្តមានរបស់ខ្លួនកាន់តែទូលំទូលាយ។

Tesla នៅតែជាម៉ាកយីហោរថយន្តអគ្គិសនីដ៏រឹងមាំបំផុតមួយនៅអឺរ៉ុប ប៉ុន្តែដោយសារតែក្រុមហ៊ុននេះពឹងផ្អែកខ្លាំងលើម៉ូដែល Model 3 និង Model Y ទើបធ្វើឱ្យខ្លួនប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីសំណាក់គូប្រជែង ដែលមានជម្រើសម៉ូដែលរថយន្តច្រើនជាង។

ប្រែសម្រួលៈ តុលា

អានក្នុង ១ នាទី

Home›ព័ត៌មានសេដ្ឋកិច្ច›ចំនួនការចុះបញ្ជីរថយន្ត Tesla ប្រចាំខែនៅទូទាំងទ្វីបអឺរ៉ុបកើនឡើងខ្លាំង ខណៈដែលក្រុមហ៊ុនគូប្រជែងមកពីប្រទេសចិន កំពុងបន្តពង្រីកចំណែកទីផ្សារ បរទេស៖ ចំនួននៃការចុះបញ្ជីរថយន្ត Tesla ថ្មីបានកើនឡើងយ៉ាងខ្លាំងនៅក្នុងទីផ្សារអឺរ៉ុបមួយចំនួនក្នុងខែតុលា ដែលនេះបង្ហាញពីការងើបឡើ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

កម្មវិធី Invest Beyond Wealth បានបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ!

CamEd Investment Club សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមកម្មវិធីរបស់យើងកាលពីថ្ងៃទី២៥ ខែតុលា កន្លងទៅនេះ។ បរិយាកាសថ្ងៃនោះពិតជាពោរពេញទៅដោយភាពស្និទ្ធស្នាល និងការចែករំលែកចំណេះដឹងថ្មីៗជាច្រើនទាក់ទងនឹងការវិនិយោគ! 📈✨ យើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ...

PPF Yummy រៀបចំកម្មវិធីបើកសម្ពោធផលិតផលថ្មីយ៉ាងប្រណីត ដើម្បីថ្លែងអំណរគុណដល់ដៃគូអាជីវកម្ម

ភ្នំពេញ៖ ក្រុមហ៊ុន PPF Yummy បានរៀបចំកម្មវិធីបើកសម្ពោធផលិតផលថ្មីយ៉ាងប្រណីត នៅភោជនីយដ្ឋាន ផ្ទះបាយភូមិខ្មែរ ដើម្បីស្វាគមន៍យ៉ាងកក់ក្តៅ និងបង្ហាញការគោរពដឹងគុណយ៉ាងជ្រាលជ្រៅ...

ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ នឹងរួមគ្នាអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សម្រាប់វិស័យយោធា នៅឆ្នាំ២០២៧

ឡុងដ៏៖​ រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក Wes Streeting បានថ្លែងថា ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ មានគម្រោងសហការគ្នាដើម្បីធ្វើតេស្ត...