private

695 POSTS

Exclusive articles:

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ចាប់ផ្ដើមបណ្ដុះបណ្ដាល កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់ចំនួន ៣ ជំនាញ

ភ្នំពេញ៖ អស់រយៈកាលជិត ១០ ឆ្នាំមកហើយ ដែលសាកលវិទ្យាល័យ អន្តរជាតិ ផារ៉ាហ្គន (អតីតសាកលវិទ្យាល័យ ហ្សាម៉ាន់) បានចាប់ផ្តើមដំណើរការ និងបានខិតខំអភិវឌ្ឍខ្លួនរហូតក្លាយ ទៅជាសាកលវិទ្យាល័យឈានមុខគេមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើផ្នែកគុណភាព នៃការបង្រៀន កិច្ចការស្រាវជ្រាវ ការចាប់ដៃគូជាបណ្ដាសាកលវិទ្យាល័យ នានា ជុំវិញពិភពលោក និងការចូលរួមជាចំណែកសកម្មក្នុងកិច្ចការងារសង្គម ដោយមានសកម្មភាពស្ម័គ្រចិត្តផ្សេងៗ របស់និស្សិត និងការចែករំលែកផ្សព្វផ្សាយ ចំណេះដឹងជូនដល់សាធារណៈជនតាមរយៈការរៀបចំជាបឋកថា...

ធនាគារហ្វីលីព ប្រកាសបើក​សា​ខា​ថ្មី​ តំណាងឲ្យ «សា​ខា​គំរូ» បន្ទាប់​ពី​ច្របាច់​បញ្ចូល​ជា​មួយ ក្រេឌីត

ភ្នំ​ពេញ ៖ ធនា​គារហ្វីលីព (PhillipBank) នៅ​ថ្ងៃនេះ បាន​​ប្រកាស​​បើក​សា​ខា​ថ្មី​មួយ ដែល​ស្ថិត​នៅ​​តាម​បណ្តោយ​ផ្លូវ​​កម្ពុជា​ក្រោម ក្នុង​រាជ​ធានីភ្នំ​ពេញ ដែលសាខា​ថ្មី​ដែល​ត្រូវ​បាន​រច​នា​ដ៏ពិសេស​មួយ​នេះ នឹង​ដើរ​តួនាទី​​ជា សា​ខា​គំរូ​មួយ សម្រាប់​រាល់​​សា​ខា​ទាំង៨៩​​កន្លែង​​របស់ខ្លួននៅទូទាំង​ប្រទេស ក្រោយពី​ធនា​គារនេះ ​បំពេញ​ការ​ច្របាច់​បញ្ចូល​​ជាផ្លូវ​ការ​តាម​ការ​ គ្រោង​ទុក​​ជា​មួយ​នឹង​ស្ថា​ប័ន​មីក្រូ​ហិរញ្ញ​វត្ថុ ក្រេឌីត​ (Kredit)​។ កម្ម​វិធី​​​កាត់​​ខ្សែ​បូរណ៍​សម្ពោធ​សា​ខា​ថ្មី​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​អធិ​បតី​ភាព​ឯក​ឧត្តម Michael Tan ឯក​អគ្គ​រដ្ឋ​ទូត​សិង្ហ​បុរី ប្រចាំ​នៅកម្ពុជា មន្ត្រី​តំណាង​​ធនាគារជាតិនៃកម្ពុជា និង​លោក...

រកឯណាបាន! ខុនដូរ តម្លៃចាប់ពី $𝟐𝟖,𝟎𝟎𝟎 បង់រំលស់អត់ការប្រាក់ ពិសេសមិនត្រូវ ការប្រាក់កក់មុន

ភ្នំពេញ៖ស្របពេលដែលវិស័យខុនដូរ មានការរីកលូតលាស់យ៉ាងខ្លាំង ក្នុងរាជធានីភ្នំពេញ ជាក់ស្ដែងគំរោងខុនដូរ របស់ក្រុមហ៊ុនជប៉ុន 𝐉𝐚𝐩𝐚𝐧 𝐂𝐨𝐦𝐩𝐚𝐧𝐲 (🇯🇵 +🇰🇭) #លំនៅឋានអារ៉ាខាវ៉ា ដែលមានចាប់ពីតម្លៃ ២៨,០០០ដុល្លារឡើងទៅ ខណៈការទិញបង់រំលស់ដោយអត់ការប្រាក់ អ្វីដែលពិសេសនោះមិនត្រូវការប្រាក់កក់មុន ស្ថិតនៅការិយាល័យលក់ ផ្លូវលេខ២៣ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ នឹងគំរោងបញ្ចប់ការសាងសង់នៅក្នុងចុងខែ១២ ឆ្នាំ២០២០ខាងមុខនេះ។ 🌇គំរោងរបស់ក្រុមហ៊ុនជប៉ុន...

ហ៊ឹកហ៊ាក់ណាស់ឆ្នាំនេះ អ្នកចុះឈ្មោះ រត់ម៉ារ៉ាតុង ឧបត្ថម្ភដោយភេសជ្ជៈ ប៉ូវកម្លាំងវើក WURKZ បានជាង១១,០០០នាក់ហើយ គិតត្រឹមសប្តាហ៍នេះ

ភ្នំពេញ៖ ព្រឹត្តិការណ៍រត់ប្រណាំង ពាក់កណ្តាលម៉ារ៉ាតុង អន្តរជាតិអង្គរវត្ត ដែលឧបត្ថម្ភដោយភេសជ្ជៈប៉ូវកម្លាំងវើក WURKZ កំពុងតែទាក់ទាញ អត្តពលិក និងមហាជនទាំងក្នុង និងក្រៅប្រទេស ពីគ្រប់ទិសទីមកចូលរួមការប្រកួតនៅថ្ងៃទី៨ ធ្នូ ខាងមុខនេះ។ សរុបមកដល់សប្តាហ៍នេះ មានអ្នកចុះឈ្មោះចូលរួមរត់ប្រមាណ ជាង១១,០០០នាក់ហើយ។ តួលេខនេះគឺច្រើនជាងឆ្នាំ កន្លងទៅ ពោលគឺឆ្នាំ២០១៨ដែលមានកីឡាករសរុបចំនួន ១០,៥០០នាក់។ គួរជម្រាបថា កីឡារករដែលអាចមកប្រកួត និងមានចំនួនច្រើនជាងគេ បន្ទាប់ពីប្រជាពលរដ្ឋកម្ពុជា គឺកីឡាករមកពីប្រទេសអង់គ្លេស...

សែលកាត នឹងប្រារព្ធកម្មវិធី Super Data Race នៅខេត្តស្វាយរៀង បន្ទាប់ពីឈ្នះរង្វាន់ យុទ្ធនាការផ្សព្វផ្សាយ ប្រចាំឆ្នាំ នាពេលថ្មីៗនេះ

ភ្នំពេញ៖ ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៩ សែលកាត បានប្រកាសថា ទីតាំងសម្រាប់ការប្រារព្ធកម្មវិធីប្រកួត Super Data Race លើកទី7ខ្លួន នឹងធ្វើឡើងនៅក្នុង វិទ្យាល័យស្វាយរៀង នៅថ្ងៃទីអាទិត្យ ទី២៤ ខែវិច្ឆិកា ចាប់ពីម៉ោង ៤រសៀល តទៅ។ យុវជន យុវនារី រាប់រយនាក់ បានធ្វើការចុះឈ្មោះ ចូលក្នុងកម្មវីធីនេះ ដែលត្រូវបានរៀបចំ ដើម្បីបង្ហាញថាបណ្តាញ 4G LTE របស់ប្រព័ន្ធសែលកាត គឺជាបណ្តាញអ៊ីនធើណេតដ៏លឿន ក៏ដូចជាដើម្បីផ្តល់ឱកាស ឲ្យអ្នកចូលរួម ឈ្នះរង្វាន់ ពិសេសៗជាច្រើនផងដែរ។ មិនខុសពីកម្មវីធី ប្រកួតរបស់សែលកាត ដែលបានរៀបចំកន្លងមកនោះទេ កម្មវីធីប្រកួតលើកនេះ នឹងបញ្ចប់ទៅ ដោយមាន ការប្រគ៉ំតន្ត្រីពិសេសខ្នាតតូច ដែលនឹងមានការអញ្ជើញចូលរួមពី អ្នកនិពន្ធបទចម្រៀង លោក ថេណា (Tena) និង តារាតំណាងរបស់សែលកាតគឺ កញ្ញា រ៉េត ស៊ូហ្សាណា ក៏ដូចជា តារាអ៊ីនធើណេត (NetIdols) ដូចជាលោក រ៉េននី ដារា (Rainie Dara) និង លោក ប៊ុនឡេង (Bunleng)។ ជាមួយនឹងសន្ទុះ នៃការចុះឈ្មោះចូលរួម បច្ចុប្បន្ននេះ សែលកាត រំពឹងថាកម្មវិធី Super Data Race លើកនេះនឹងទទួល បានអ្នកចូលរួមច្រើន ជាងកម្មវិធីលើកមុន ដែលធ្វើឡើង នៅក្នុងខេត្តកំពង់ចាម ទៅទៀត។ រង្វាន់សម្រាប់អ្នកឈ្នះមានដូចជា ទូរស័ព្ទ iPhone 11 Pro, iPad, ទូរស័ព្ទ Huawei Nova 3i, កាស AirPod និង ឈ្នះកាតកោសសែលកាត ដែលមានទឹកប្រាក់ ១០០ដុល្លារ។ កម្មវិធីជំនួបតារាពិសេស នឹងធ្វើឡើង នៅថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ចាប់ពី ម៉ោង ១១ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ នៅហាង Coffee Today ក្នុងក្រុងស្វាយរៀង ដែលក្នុងអំឡុងពេលនោះ អ្នកគាំទ្រ នឹងមានឱកាសថតរូប selfies ជាមួយ លោក ថេ ណា និងកញ្ញា រ៉េតសូហ្សាណា លោក រ៉េននី ដារា និង លោក ប៊ុន ឡេង។ ក្នុងពេលជាមួយគ្នានេះ សែលកាតនឹងធ្វើ ការចែកអាវយឺតមួយចំនួនដែលមាន ហត្ថលេខា របស់ពួកគាត់ផងដែរ។ លោក អៀន វ៉ាត់សុន នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត មានប្រសាសន៍ថា៖ “Super Data Race ទទួលបាន ប្រជាប្រិយភាពយ៉ាងខ្លាំង ពីស្រទាប់យុវជន ដោយសារយើងប្រារព្ធកម្មវិធីនេះ នៅតាមខេត្តផ្សេងៗ នៅកម្ពុជា។ នេះគឺជា វិធីសាស្រ្តមួយ ដែលធ្វើឲ្យទទួលបានអ្នកគាំទ្រ និងការចូលរួមជាច្រើន នៅក្នុងកម្មវិធីរាល់លើក”។ លោក អៀន វ៉ាត់សុន បានបន្ថែមទៀតថា៖ “កម្មវិធី Super Data Race នេះ គឺជាយុទ្ធសាស្ត្ររបស់ សែលកាត ដើម្បី ទាក់ទាញអតិថិជន ឲ្យបានស្គាល់ពីបណ្តាញ 4G LTEរបស់សែលកាត ដែលជាបណ្តាញអ៊ីនធើណេតលឿនបំផុត នៅ កម្ពុជា។ យើងមានសេចក្តីសោមនស្សរីករាយ ដែលបានរៀបចំកម្មវិធីនេះ នៅខេត្តស្វាយរៀង ហើយក៏សូមថ្លែង អំណរគុណ ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យស្វាយរៀង ទាំងអស់គ្នា។ យើងជឿជាក់ថាពួកគាត់ ក៏រីករាយដូចសែលកាត ក្នុងការដែលសាលារបស់គាត់ ត្រូវបានជ្រើសរើស សម្រាប់រៀបចំកម្មវិធីនេះ។ ដើម្បីចូលរួមកម្មវិធីនេះ អ្នកចូលរួមត្រូវទាញយកកម្មវិធី Super Data Race ពី Google Play ឬក៏ iOS App។ បន្ទាប់មក បេក្ខជនទាំងអស់ ត្រូវចុះឈ្មោះជាមួយ លេខទូរស័ព្ទ របស់ប្រព័ន្ធសែលកាត ហើយចុងក្រោយ ទៅយកសម្ភារៈ ប្រកួតនៅស្តង់សែលកាតនៅក្នុងវិទ្យាល័យស្វាយរៀង។ សែលកាត លើកទឹកចិត្តឲ្យសិស្សានុសិស្ស ទាំងអស់អញ្ជើញមកដល់ទីតាំង ប្រកួតឲ្យបានមុនគេ ដើម្បីធ្វើការចុះឈ្មោះ និងយកសម្ភារៈ សម្រាប់ការប្រកួត មុនពេលដែលកម្មវិធីចាប់ផ្តើម។ អ្នកអាចតាមដាន សកម្មភាពនេះ បាន នៅលើបណ្តាញសង្គមហ្វេសប៊ុក Cellcard Play ៖https://www.facebook.com/CellcardPlay/។

Breaking

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...

ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែមីនា ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)...

ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ថ្ងៃទី១ ចាប់ផ្តើមហើយ

 ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ដែលរៀបចំឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងវិនិយោគកម្ពុជា ចិន និងបណ្តាប្រទេសមួយចំនួនទៀតបានចាប់ផ្តើមហើយ។ ព្រឹត្តការណ៍នេះបានធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ArJuna Hotel...

លាហើយការជាន់ អំប្រាយ៉ាហ្សរហូតដល់រមួលក្រពើ ៖ បទពិសោធន៍ ZM5 ស្មើររថយន្តទំនើប សាកសមសម្រាប់ក្រុមហ៊ុនដឹកជញ្ជូនរើផ្ទះ

ភ្នំពេញ ៖ ម្ចាស់ក្រុមហ៊ុនរើផ្ទះ (Moving Service) ទាំងអស់ដឹងច្បាស់ថា បញ្ហាលំបាកបំផុត មិនមែនជាការរកអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរក្សាអ្នកបើកបរពូកែៗ...
spot_imgspot_img