វ៉ាវ…វ៉ា វ…!! កាន់តែអេម… កាន់តែអស្ចារ្យជាមួយការថែមជូនពី សាមសុង…! ទិញស្មាតហ្វូន Galaxy A51 ឥឡូវនេះថែមជូនដងថតទ ប់លំនឹងតម្លៃ $59 មួយគ្រឿងភ្លាម…!!

Date:

(ភ្នំពេញ) ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២០៖ កាន់តែរំភើបរីករាយជាមួយនឹងប្រូម៉ូសិនថែមជូនដ៏អស្ចារ្យបំផុតពី សាមសុង…!! រាល់ការទិញស្មាតហ្វូនជំនាន់ចុងក្រោយម៉ូឌែល Samsung Galaxy A51 ចាប់ពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២០ ដល់ថ្ងៃទី ១៦ ខែតុលាឆ្នាំ ២០២០ នឹងទទួលបានការថែមជូនដងថតទប់លំនឹង Smooth X តម្លៃ $59 មួយគ្រឿងភ្លាមៗតែម្តង…!

អីក៏ជួនគ្នាល្អម្លេះ…! ថ្ងៃឈប់សម្រាកច្រើនថ្ងៃនឹងខិតជិតមកដល់ឆាប់ៗនេះហើយ…អ៊ីចឹងគឺជាពេលដ៏ល្អ និងរីករាយបំផុតក្នុងការសម្រាកលំម្ហែកាយ និងជួបជុំក្រុមគ្រួសារ! ទិញស្មាតហ្វូន Galaxy A51 ដែលមានកាមេរ៉ាមុខថត Selfie ច្បាស់ល្អទំហំ 32 មេហ្គាភិចស៊ែល និងកាមេរ៉ាក្រោយចំនួន 4 គ្រាប់ជាមួយកាមេរ៉ាគោលទំហំដល់ទៅ 48 មេហ្គាភិចស៊ែលអាចថត និងចាប់ប្លង់ច្បាស់ល្អខ្លាំង…ហើយថែមទាំងទទួលបានការថែមជូនដងទប់លំនឹង Smooth X មួយគ្រឿងថែមទៀតគឺដឹងតែសប្បាយខប់ៗតែម្តង!

ជាមួយនឹងប្រូម៉ូសិនថែមជូនដ៏ពិសេសនេះគឺប្រាកដជាមិនឱ្យអតិថិជនទាំងអស់ខកខានពេលវេលាដ៏សប្បាយរីករាយឡើយ…! ជាពិសេសលោកអ្នកអាចផ្តិតយកអនុស្សាវរីយ៍ជួបជុំដ៏កក់ក្តៅជាមួយក្រុមគ្រួសារ និងមិត្តភក្តិបានដោយរីករាយ! សូមបញ្ជាក់ថាSamsung Galaxy A51 គឺជាស្មាតហ្វូនដែលមានគុណភាពខ្ពស់…រូបរាងស្អាតទាក់ទាញ…ថតរូបបានស្អាតល្អ…និងមានតម្លៃសមរម្យបំផុតផងដែរ!

បញ្ជាក់៖ កម្មវិធីប្រូម៉ូសិនថែមជូនដ៏អស្ចារ្យនេះគឺសម្រាប់តែការទិញ Samsung Galaxy A51ចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២០ដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២០ តែប៉ុណ្ណោះ…! រាល់ការទិញទូរស័ព្ទSamsung Galaxy A51 នឹងមានប័ណ្ណធានារយៈពេល 1 ឆ្នាំជាផ្លូវការពីក្រុមហ៊ុន សាមសុង …!!

សម្រាប់ព័ត៌មានលម្អិតសូមអញ្ចើញមកទស្សនាផលិតផលដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800 203 232 !

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!!

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›វ៉ាវ…វ៉ា វ…!! កាន់តែអេម… កាន់តែអស្ចារ្យជាមួយការថែមជូនពី សាមសុង…! ទិញស្មាតហ្វូន Galaxy A51 ឥឡូវនេះថែមជូនដងថតទ ប់លំនឹងតម្លៃ $59 មួយគ្រឿងភ្លាម…!! (ភ្នំពេញ) ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២០៖ កាន់តែរំភើបរីករាយជាមួយនឹងប្រូម៉ូសិនថែមជូនដ៏អស…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ឥណ្ឌូណេស៊ីព្រមានថា ការកាត់ផ្តាច់ខ្សែកាបក្រោមសមុទ្រ អាចគំរាមកំហែងដល់ប្រព័ន្ធអ៊ីនធឺណិត ៨០% របស់សិង្ហបុរី

​បរទេស៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងឥណ្ឌូណេស៊ី លោកស្រី Meutya Hafid បានព្រមានថា ការកាត់ផ្តាច់ខ្សែកាបអ៊ីនធឺណិតក្រោមសមុទ្រ អាចនឹងរំខានដល់ការតភ្ជាប់របស់ប្រទេសសិង្ហបុរីខ្លួនឯង និងធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគផ្នែកបច្ចេកវិទ្យា។...

អង្គការ OPEC+ រក្សាគោលដៅផលិតកម្មប្រេងសម្រាប់ខែធ្នូឱ្យនៅថេរ មុនពេលឈានដល់ការសម្រេចចិត្តដ៏លំបាកសម្រាប់ឆ្នាំ២០២៧

​ បរទេស៖ បណ្តាប្រទេសផលិតប្រេងនៃអង្គការ OPEC+ បានរក្សាគោលដៅផលិតកម្មសម្រាប់ខែធ្នូឱ្យនៅថេរដដែលកាលពីថ្ងៃអាទិត្យ ដោយបញ្ជាក់ពីការរំពឹងទុកថានឹងមិនមានការកែតម្រូវគោលនយោបាយបន្ថែមទៀតទេ រហូតដល់ឆ្នាំក្រោយ ខណៈដែលក្រុមនេះបន្តជួបប្រទះបញ្ហារអាក់រអួលដល់ការនាំចេញ ដោយសារសង្គ្រាមនៅអ៊ីរ៉ង់...

Unilever និង  World Vision ប្រចាំកម្ពុជាប្រកាសភាពជាដៃគូរយៈពេល២ឆ្នាំក្នុងទំហំទឹកប្រាក់៧០០លានរៀលដើម្បីលើកកម្ពស់វិស័យអប់រំតាមរយៈកម្មវិធីសម្លៀកបំពាក់ស្អាតភ្លឺចែងចាំងអនាគតភ្លឺត្រចះត្រចង់

ភ្នំពេញ៖ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ – វីសូពិសេស ដែលជាម៉ាកផលិតផលបោកសម្លៀកបំពាក់ដែលទទួលបានការជឿទុកចិត្តរបស់ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា...

ក្រុមហ៊ុន Binance បើកឱ្យដកប្រាក់ Bitcoin និង Ether ឡើងវិញ បន្ទាប់ពីបានទូទាត់សងទឹកប្រាក់ ៦,៣ពាន់លានដុល្លារ ដែលត្រូវបានលួច

​ បរទេស៖ ក្រុមហ៊ុន Binance ដែលជាទីផ្សារប្តូរប្រាក់រូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ដ៏ធំបំផុតនៅលើពិភពលោក កាលពីថ្ងៃអាទិត្យ បានបើកឱ្យមានការដកប្រាក់...