ក្រុមហ៊ុននាំចូល​ផ្តាច់មុខ រថយន្ត Jaguar Land Rover រៀបចំ ចំណាត់តាំង នាយកគ្រប់គ្រងថ្មី

Date:

ភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (​RMA Cambodia) ដែលជាក្រុមហ៊ុនាំចូល​ផ្តាច់មុខ រថយន្ត Jaguar Land Rover កាលពីពេលថ្មីៗនេះ បានរៀបចំ​ចំណាត់តាំង​នាយកគ្រប់គ្រងថ្មី ។

ក្នុងកម្មវិធីសន្និសីទ ត្រូវបានធ្វើឡើងក្រោមការចូលរួម ពីលោក ងន សាំង​ ដែលជាអគ្គនាយកគ្រប់គ្រង នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា (​RMA Cambodia) លោក សុខ សុន្ទរ៉ា នាយកគ្រប់គ្រងថ្មី នៃក្រុមហ៊ុន Jaguar Land Rover Cambodia គណៈគ្រប់គ្រង គ្រប់ជាន់ថ្នាក់ និងបណ្តារអ្នកសារព័ត៌មានជាច្រើនរូប ។

ក្រោមការដឹកនាំថ្មី របស់លោក សុខ សុន្ទរ៉ា លោកទើបតែធ្វើការសម្ពោធ ជាផ្លូវការនូវរថយន្ត Off-road ស៊េរីទំនើប ចុងក្រោយបំផុត គឺរថយន្ត Land Rover Defender 2020 ហើយ ក្នុងនោះផងដែរ លោក ក៏មានគម្រោង ក្នុងការសម្ពោធជាផ្លូវការ នូវរថយន្ត Jaguar I-PACE 2020 ក្នុងពេលឆាប់ៗនេះ ។

គួរបញ្ជាក់ផងដែរថា លោក ងន សាំង បានថ្លែងយ៉ាងច្បាស់ៗ អំពីមូលហេតុ ដែលអតិថិជន ងាកពីការទិញរថយន្តនៅខាងក្រៅ មកទិញរថយន្តផ្ទាល់ពីក្រុមហ៊ុន Jaguar Land Rover Cambodia ដែលតែងតែផ្តល់ទំនុកចិត្ត និងការធានា​យ៉ាងត្រឹមត្រូវ ដោយលោកបានលើកឡើងថា “រាល់រថយន្តទាំងអស់ គឺនាំចូលដោយផ្តាល់ពីរោងចក្រ និងផលិតឡើងសម្រាប់ប្រើប្រាស់ ក្នុងតំបន់ អាស៊ី មិនត្រឹមតែប៉ុណ្ណោះ ក៏មានត្រួតពិនិត្យ និងជួលជុល យ៉ាងច្បាស់លាស់ មុននឹងធ្វើការដាក់លក់ ដោយមានការធានា លក្ខណៈ យូរអង្វែង រហូតដល់៥ឆ្នាំ ពីជាងមានជំនាញច្បាស់លាស់ និងទទួលបានការបណ្តុះបណ្តាល ពីរោងចក្រផ្ទាល់” ។

បើតាមប្រសាសន៍លោក សុខ សុន្ទរ៉ា បានអោយដឹងថា ដើម្បីឆ្លើយតប ទៅនឹងតម្រូវការ​របស់អតិថិជន ចំពោះរថយន្តមួយទឹក ក្រុមហ៊ុនមានការផ្តល់ជូន នូវការលក់ រថយន្តមួយទឹក ដែលមានគុណភាពខ្ពស់ និងផ្តល់ការធានា រហូតដល់រយៈពេល ២ឆ្នាំ ។

ជាកិច្ចបញ្ចប់ សន្និសីទសារព័ត៌មាន លោក សុខ សុន្ទរ៉ា បានបន្ថែមអំពី ការពេញនិយម​របស់រថយន្ត Jaguar និង Land Rover ក្នុងទីផ្សារ នៃប្រទេសកម្ពុជា ថា ដោយសារតែ​ផ្តោតសំខាន់បំផុតទៅ​លើ ឧត្តមភាព គុណភាព សុវត្ថិភាព ប្រព័ន្ធតិចណូឡូជី ដ៏ទំនើប ដែលសាកសមបំផុត សម្រាប់ការធ្វើដំណើរ គ្រប់ស្ថានភាពផ្លូវ ។

ក្រុមហ៊ុន Jaguar Land Rover Cambodia តែងតែផ្តល់នូវទំនុកចិត្ត និងការថែទាំយ៉ាង យកចិត្តទុកដាក់បំផុត ជាមួយអតិថិជន ដែលភ្ជាប់ជាមួយនឹងផលិតផល ដែលមិនធ្វើអោយអតិថិជន ខកបំណងបន្ទាប់ពីបាន​ ជាវរថយន្តពីក្រុមហ៊ុនផ្ទាល់៕

គួរបញ្ជាក់ថា រថយន្ត Jaguar និង Land Rover គឺជាម៉ាក់រថយន្តដ៏ល្បីពីចក្រភពអង់គ្លេស ហើយបាននាំចូល និងចែកចាយផ្តាច់មុខ ដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ។ សម្រាប់ អគារតាំងលក់ និងថែទាំជួសជុល រថយន្ត Jaguar និង Land Rover គឺស្ថិតនៅតាមបណ្តោយមហាវិថី សហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬអាចទំនាក់ទំនងលេខ៖ 023 888-811/ 070 999-111 ។

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›ក្រុមហ៊ុននាំចូល​ផ្តាច់មុខ រថយន្ត Jaguar Land Rover រៀបចំ ចំណាត់តាំង នាយកគ្រប់គ្រងថ្មី ភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (​RMA Cambodia) ដែលជាក្រុមហ៊ុនាំចូល​ផ្តាច់មុខ រថយន្ត Jaguar Land Rover កាលពីពេលថ្មីៗនេះ បានរៀបចំ​ចំណាត់តាំង​នាយកគ្រប់គ្រងថ្មី ។ ក្នុងកម…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ឥណ្ឌូណេស៊ីព្រមានថា ការកាត់ផ្តាច់ខ្សែកាបក្រោមសមុទ្រ អាចគំរាមកំហែងដល់ប្រព័ន្ធអ៊ីនធឺណិត ៨០% របស់សិង្ហបុរី

​បរទេស៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងឥណ្ឌូណេស៊ី លោកស្រី Meutya Hafid បានព្រមានថា ការកាត់ផ្តាច់ខ្សែកាបអ៊ីនធឺណិតក្រោមសមុទ្រ អាចនឹងរំខានដល់ការតភ្ជាប់របស់ប្រទេសសិង្ហបុរីខ្លួនឯង និងធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគផ្នែកបច្ចេកវិទ្យា។...

អង្គការ OPEC+ រក្សាគោលដៅផលិតកម្មប្រេងសម្រាប់ខែធ្នូឱ្យនៅថេរ មុនពេលឈានដល់ការសម្រេចចិត្តដ៏លំបាកសម្រាប់ឆ្នាំ២០២៧

​ បរទេស៖ បណ្តាប្រទេសផលិតប្រេងនៃអង្គការ OPEC+ បានរក្សាគោលដៅផលិតកម្មសម្រាប់ខែធ្នូឱ្យនៅថេរដដែលកាលពីថ្ងៃអាទិត្យ ដោយបញ្ជាក់ពីការរំពឹងទុកថានឹងមិនមានការកែតម្រូវគោលនយោបាយបន្ថែមទៀតទេ រហូតដល់ឆ្នាំក្រោយ ខណៈដែលក្រុមនេះបន្តជួបប្រទះបញ្ហារអាក់រអួលដល់ការនាំចេញ ដោយសារសង្គ្រាមនៅអ៊ីរ៉ង់...

Unilever និង  World Vision ប្រចាំកម្ពុជាប្រកាសភាពជាដៃគូរយៈពេល២ឆ្នាំក្នុងទំហំទឹកប្រាក់៧០០លានរៀលដើម្បីលើកកម្ពស់វិស័យអប់រំតាមរយៈកម្មវិធីសម្លៀកបំពាក់ស្អាតភ្លឺចែងចាំងអនាគតភ្លឺត្រចះត្រចង់

ភ្នំពេញ៖ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ – វីសូពិសេស ដែលជាម៉ាកផលិតផលបោកសម្លៀកបំពាក់ដែលទទួលបានការជឿទុកចិត្តរបស់ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា...

ក្រុមហ៊ុន Binance បើកឱ្យដកប្រាក់ Bitcoin និង Ether ឡើងវិញ បន្ទាប់ពីបានទូទាត់សងទឹកប្រាក់ ៦,៣ពាន់លានដុល្លារ ដែលត្រូវបានលួច

​ បរទេស៖ ក្រុមហ៊ុន Binance ដែលជាទីផ្សារប្តូរប្រាក់រូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ដ៏ធំបំផុតនៅលើពិភពលោក កាលពីថ្ងៃអាទិត្យ បានបើកឱ្យមានការដកប្រាក់...