ខលហ្គែត ញញឹមកាន់តែច្រើន

Date:

ខលហ្គែត​ ជាម៉ាកផលិតផលថែរក្សាមាត់ធ្មេញលំដាប់ពិភពលោកដែលឈរជើងបានយូរជាងគេ។ នៅជុំវិញពិភពលោកមានគ្រួសារ​ចំនួន ៦២% ប្រើប្រាស់ផលិតផល ខលហ្គែត។ ជាច្រើនឆ្នាំមកហើយដែល ខលហ្គែត ប្តេជ្ញាថានឹងនាំយកនូវភាពល្អប្រសើរសម្រាប់មនុស្សជាតិ និងសង្គម ដែលជួយឱ្យអ្នកប្រើប្រាស់មានស្នាមញញឹមដ៏ស្រស់ស្អាតនិងសភ្លឺចែងចាំង និងមានទម្លាប់ធ្វើឱ្យមានសុខភាពល្អ។

សម្រាប់នៅប្រទេសកម្ពុជា ខលហ្គែត បានលក់ផលិតផលរបស់ខ្លួនអស់រយៈពេលជាង ២០ ឆ្នាំមកហើយ ហើយមានគ្រួសារកម្ពុជាជាច្រើនប្រើប្រាស់ផលិតផល ខលហ្គែត។ នេះក៏ព្រោះតែខលហ្គែត ជាម៉ាកផលិតផលសុខភាពមាត់ធ្មេញឈានមុខគេនៅលើពិភពលោក។

ខលហ្គែត ជឿជាក់ថា​អ្នកគ្រប់គ្នាសមនឹងទទួលបាននូវអនាគតដ៏ល្អប្រសើរដែលធ្វើឱ្យពួកគេញញឹមកាន់តែច្រើន។ ហេតុនេះបានជានៅក្នុងឆ្នាំ ២០២០​ នេះ ខលហ្គែត មានកម្មវិធីប្រូម៉ូសិន កោសភ្លាមឈ្នះភ្លាម។ ឥឡូវនេះ អ្នកប្រើប្រាស់មានមូលហេតុកាន់តែច្រើនដែលធ្វើឱ្យពួកគាត់ញញឹមកាន់តែច្រើន។ កន្លងមកយើងបានរកឃើញអ្នកឈ្នះរង្វាន់ជាច្រើននាក់ដែលមកពីខេត្តក្រុងផ្សេងៗគ្នាទូទាំងប្រទេស។ លើសពីនេះទៅទៀតយើងក៏បានរកឃើញអ្នកឈ្នះរង្វាន់រថយន្តគឺបងស្រី សួស គា មកពីខេត្តកំពង់ធំ ដែលបានឈ្នះរង្វាន់រថយន្ត Toyota Avanza ស៊េរីឆ្នាំ ២០២០។

តាមរយៈបងស្រី សួស គា បាននិយាយថា នេះជាលើកទីមួយហើយដែលគាត់បានឈ្នះរង្វាន់ គាត់ពិតជារំភើបរីករាយខ្លាំងណាស់នៅពេលដែលកោសហើយបានឃើញថាបានឈ្នះរង្វាន់រថយន្តនៅក្នុងប្រអប់ថ្នាំដុសធ្មេញខលហ្គែតដែលមានប្រូម៉ូសិន។ សូមអរគុណដល់ ខលហ្គែត ដែលបានផ្តល់នូវរង្វាន់ពិតដល់ខ្ញុំនៅថ្ងៃនេះ។

ទោះបីជារង្វាន់ធំត្រូវបានផ្តល់ជូនអ្នកឈ្នះរួចហើយ ប៉ុន្តែនៅមានរង្វាន់ជាច្រើនទៀតកំពុងរង់ចាំការប្តូរយករង្វាន់ពីអ្នកឈ្នះនៅចុងខែធ្នូនេះ។ ដូច្នេះសូមកុំភ្លេចកោសក្នុងប្រអប់ ខលហ្គែត នៅពេលដែលអ្នកទិញថ្នាំដុសធ្មេញ ខលហ្គែត ហើយអ្នកឈ្នះបន្ទាប់អាចជារូបអ្នក។ 

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗផ្សេងៗសូមចុច follow Facebook Page: Colgate Cambodia

Video Link: https://fb.watch/29z8RttBJt/

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›ខលហ្គែត ញញឹមកាន់តែច្រើន ខលហ្គែត​ ជាម៉ាកផលិតផលថែរក្សាមាត់ធ្មេញលំដាប់ពិភពលោកដែលឈរជើងបានយូរជាងគេ។ នៅជុំវិញពិភពលោកមានគ្រួសារ​ចំនួន ៦២% ប្រើប្រាស់ផលិតផល ខលហ្គែត។ ជាច្រើនឆ្នាំមកហើយដែល ខលហ្គែត ប្តេជ្ញាថានឹងនាំយកនូវភាពល្អប្រសើរសម្រាប់មនុស្សជាតិ និងសង…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ឥណ្ឌូណេស៊ីព្រមានថា ការកាត់ផ្តាច់ខ្សែកាបក្រោមសមុទ្រ អាចគំរាមកំហែងដល់ប្រព័ន្ធអ៊ីនធឺណិត ៨០% របស់សិង្ហបុរី

​បរទេស៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងឥណ្ឌូណេស៊ី លោកស្រី Meutya Hafid បានព្រមានថា ការកាត់ផ្តាច់ខ្សែកាបអ៊ីនធឺណិតក្រោមសមុទ្រ អាចនឹងរំខានដល់ការតភ្ជាប់របស់ប្រទេសសិង្ហបុរីខ្លួនឯង និងធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគផ្នែកបច្ចេកវិទ្យា។...

អង្គការ OPEC+ រក្សាគោលដៅផលិតកម្មប្រេងសម្រាប់ខែធ្នូឱ្យនៅថេរ មុនពេលឈានដល់ការសម្រេចចិត្តដ៏លំបាកសម្រាប់ឆ្នាំ២០២៧

​ បរទេស៖ បណ្តាប្រទេសផលិតប្រេងនៃអង្គការ OPEC+ បានរក្សាគោលដៅផលិតកម្មសម្រាប់ខែធ្នូឱ្យនៅថេរដដែលកាលពីថ្ងៃអាទិត្យ ដោយបញ្ជាក់ពីការរំពឹងទុកថានឹងមិនមានការកែតម្រូវគោលនយោបាយបន្ថែមទៀតទេ រហូតដល់ឆ្នាំក្រោយ ខណៈដែលក្រុមនេះបន្តជួបប្រទះបញ្ហារអាក់រអួលដល់ការនាំចេញ ដោយសារសង្គ្រាមនៅអ៊ីរ៉ង់...

Unilever និង  World Vision ប្រចាំកម្ពុជាប្រកាសភាពជាដៃគូរយៈពេល២ឆ្នាំក្នុងទំហំទឹកប្រាក់៧០០លានរៀលដើម្បីលើកកម្ពស់វិស័យអប់រំតាមរយៈកម្មវិធីសម្លៀកបំពាក់ស្អាតភ្លឺចែងចាំងអនាគតភ្លឺត្រចះត្រចង់

ភ្នំពេញ៖ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ – វីសូពិសេស ដែលជាម៉ាកផលិតផលបោកសម្លៀកបំពាក់ដែលទទួលបានការជឿទុកចិត្តរបស់ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា...

ក្រុមហ៊ុន Binance បើកឱ្យដកប្រាក់ Bitcoin និង Ether ឡើងវិញ បន្ទាប់ពីបានទូទាត់សងទឹកប្រាក់ ៦,៣ពាន់លានដុល្លារ ដែលត្រូវបានលួច

​ បរទេស៖ ក្រុមហ៊ុន Binance ដែលជាទីផ្សារប្តូរប្រាក់រូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ដ៏ធំបំផុតនៅលើពិភពលោក កាលពីថ្ងៃអាទិត្យ បានបើកឱ្យមានការដកប្រាក់...