គិតពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជានាំចេញដំឡូងមីស្រស់ ទៅប្រទេសវៀតណាម ជិតពីរលានតោន

Date:

ភ្នំពេញ៖លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យដឹងថា គិតចាប់ពីថ្ងៃទី១ មករា មកទល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ ការនាំចេញដំឡូងមីស្រស់ចេញពីកម្ពុជា ទៅកាន់ប្រទេសវៀតណាម តាមច្រកព្រំដែនអន្តរជាតិត្រពាំងផ្លុង និងច្រកព្រំដែនទ្វេរភាគីដារ មានចំនួន ជិតពីរលានតោន (១,៨២ លានតោន)។

តាមរយៈហ្វ៊េសប៊ុក លោក វេង សាខុន ឲ្យដឹងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះថា “យោងតាមរបាយការទទួលបានពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី០១ មករា មកទល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នេះ ការនាំចេញដំឡូងមីស្រស់ចេញពីកម្ពុជាទៅកាន់ប្រទេសវៀតណាម តាមច្រកព្រំដែនអន្តរជាតិត្រពាំងផ្លុង និងច្រកព្រំដែនទ្វេរភាគីដារ មានចំនួន ជិតពីរលានតោន (១,៨២ លានតោន) ។ ដោយឡែកការនាំចេញ នៅច្រកព្រំដែនទ្វេរភាគីដារ នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នេះមានចំនួន ៩ ៧៥៥ តោន (សរុបទាំងពីរច្រកក្នុងមួយថ្ងៃមានចំនួន ១១ ៨២៥ តោន) រីឯតម្លៃនៅមាត់ច្រកសម្រាប់ដំឡូងមីសើមគឺ ៤៦០ រៀល ក្នុងមួយគីឡូក្រាម “៕

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›គិតពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជានាំចេញដំឡូងមីស្រស់ ទៅប្រទេសវៀតណាម ជិតពីរលានតោន ភ្នំពេញ៖លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យដឹងថា គិតចាប់ពីថ្ងៃទី១ មករា មកទល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ ការនាំចេញដំឡូងមីស្រស់ចេញពីកម្ពុជា ទៅ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ឥណ្ឌូណេស៊ីព្រមានថា ការកាត់ផ្តាច់ខ្សែកាបក្រោមសមុទ្រ អាចគំរាមកំហែងដល់ប្រព័ន្ធអ៊ីនធឺណិត ៨០% របស់សិង្ហបុរី

​បរទេស៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងឥណ្ឌូណេស៊ី លោកស្រី Meutya Hafid បានព្រមានថា ការកាត់ផ្តាច់ខ្សែកាបអ៊ីនធឺណិតក្រោមសមុទ្រ អាចនឹងរំខានដល់ការតភ្ជាប់របស់ប្រទេសសិង្ហបុរីខ្លួនឯង និងធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគផ្នែកបច្ចេកវិទ្យា។...

អង្គការ OPEC+ រក្សាគោលដៅផលិតកម្មប្រេងសម្រាប់ខែធ្នូឱ្យនៅថេរ មុនពេលឈានដល់ការសម្រេចចិត្តដ៏លំបាកសម្រាប់ឆ្នាំ២០២៧

​ បរទេស៖ បណ្តាប្រទេសផលិតប្រេងនៃអង្គការ OPEC+ បានរក្សាគោលដៅផលិតកម្មសម្រាប់ខែធ្នូឱ្យនៅថេរដដែលកាលពីថ្ងៃអាទិត្យ ដោយបញ្ជាក់ពីការរំពឹងទុកថានឹងមិនមានការកែតម្រូវគោលនយោបាយបន្ថែមទៀតទេ រហូតដល់ឆ្នាំក្រោយ ខណៈដែលក្រុមនេះបន្តជួបប្រទះបញ្ហារអាក់រអួលដល់ការនាំចេញ ដោយសារសង្គ្រាមនៅអ៊ីរ៉ង់...

Unilever និង  World Vision ប្រចាំកម្ពុជាប្រកាសភាពជាដៃគូរយៈពេល២ឆ្នាំក្នុងទំហំទឹកប្រាក់៧០០លានរៀលដើម្បីលើកកម្ពស់វិស័យអប់រំតាមរយៈកម្មវិធីសម្លៀកបំពាក់ស្អាតភ្លឺចែងចាំងអនាគតភ្លឺត្រចះត្រចង់

ភ្នំពេញ៖ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ – វីសូពិសេស ដែលជាម៉ាកផលិតផលបោកសម្លៀកបំពាក់ដែលទទួលបានការជឿទុកចិត្តរបស់ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា...

ក្រុមហ៊ុន Binance បើកឱ្យដកប្រាក់ Bitcoin និង Ether ឡើងវិញ បន្ទាប់ពីបានទូទាត់សងទឹកប្រាក់ ៦,៣ពាន់លានដុល្លារ ដែលត្រូវបានលួច

​ បរទេស៖ ក្រុមហ៊ុន Binance ដែលជាទីផ្សារប្តូរប្រាក់រូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ដ៏ធំបំផុតនៅលើពិភពលោក កាលពីថ្ងៃអាទិត្យ បានបើកឱ្យមានការដកប្រាក់...