event

CamID បន្ថែមមុខងារថ្មី បន្ទាប់ពីទទួលបាន ពានរង្វាន់ជា «App កម្សាន្តល្អដាច់គេ ប្រចាំឆ្នាំ»

ភ្នំពេញ៖ កម្មវិធី CamID App ដែលបង្កើតឡើងដោយក្រុមហ៊ុន មិត្តហ្វូន ដែលឈានមុខគេនៅក្នុងវិស័យ ទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថល បានឈ្នះពានរង្វាន់ជា«App កម្សាន្តល្អដាច់គេប្រចាំឆ្នាំ» ពីស្ថាប័ន Globee Awards ដែលជាស្ថាប័នអន្តរជាតិ ផ្ដល់ពានរង្វាននិងចំណាត់ថ្នាក់ធុរកិច្ច ដ៏ល្បីល្បាញនៅលើពិភពលោក ។

CamID App ជាមជ្ឈមណ្ឌលឌីជីថលមួយ សម្រាប់អ្នកប្រើប្រាស់គ្រប់រូប ក្នុងនោះរាប់ទាំងអ្នក ប្រើប្រាស់ឆ្លងប្រព័ន្ធ ដែលដាក់បញ្ចូលគ្នានូវគ្រប់ មុខងារពិសេសៗពីកម្មវិធី MyMetfone, Mocha App និងCinema Service នៅក្នុង App នេះតែមួយ ។

This image has an empty alt attribute; its file name is 09-NEWS_MAR_21-04-1024x1024.png

លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា កម្មវិធី App ដ៏អស្ចារ្យរបស់មិត្តហ្វូនមួយនេះ ត្រូវបានទទួលស្គាល់ ដោយពានរង្វាន់ដ៏ថ្លៃថ្លា ដោយសារតែ App នេះមានភាពនវានុវត្តនិងផ្ដល់ការ កម្សាន្តដ៏ល្អនិងសម្បូរបែបបំផុត ។

លោក ឌិនថន មានប្រសាសន៍យ៉ាងដូច្នេះថា «CamID គឺជា App ដំបូងគេបំផុតនៅកម្ពុជា ដែលមានមុខងារដ៏ច្រើនសម្បូរបែប ។ ថ្មីៗនេះ App នេះបានបន្ថែមមុខងារថ្មីមួយ ដែលទទួលបានអ្នកប្រើប្រាស់យ៉ាងច្រើន ដោយសារតែវាមានមាតិកា ប្រកបដោយនវានុវត្តន៍ និងមានមុខងារ Self-care ដែលរួមមាន ភាពយន្ត, ហ្គេមស៍, កីឡាអេឡិចត្រូនិក Chat និងមុខងារ Metfone+ ទាំងអស់នេះស្ថិតនៅក្នុង App តែមួយ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ មិត្តហ្វូនអាចគ្រប់គ្រងអ្វីៗ គ្រប់បែបយ៉ាងនៅក្នុង App តែមួយគត់ ។»

This image has an empty alt attribute; its file name is 33-CHANG-BROCKEND-CARD_MAR_21-1024x1024.jpg

យោងតាមលោកអគ្គនាយករងដដែល CamID ទើបតែបានបន្ថែមមុខងារថ្មីមួយទៀត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចប្ដូរកាតកោសដែល ខូចយកកាតថ្មីបាន ។ លោកបានបន្តថា កាលពីមុន នៅពេលដែលកាតកោស របស់អតិថិជនខូច ពួកគេចាំបាច់ត្រូវ ធ្វើដំណើរទៅដល់ហាងលក់ (Showroom) ដើម្បីប្ដូរយកកាតថ្មី ដែលបង្កការលំបាក និងធ្វើឲ្យពួកគេខាតបង់ពេលវេលា ។

លោក ឌិនថន មានប្រសាសន៍បន្ថែមយ៉ាងដូច្នេះថា «ឥឡូវនេះ នៅពេលកាតកោសរបស់អ្នកខូច អ្វីដែលអ្នកគួរធ្វើ គឺចូលទៅកាន់ CamID App រួចហើយប្ដូរយកកាតថ្មី យ៉ាងងាយស្រួល និងរហ័សបំផុត ។ វាងាយស្រួលមែនទែន !។»

This image has an empty alt attribute; its file name is IMG_8124-1-768x1024.jpg

មិត្តហ្វូន គឺជាក្រុមហ៊ុនទូរគមនាគមន៍ ឈានមុខគេមួយនៅក្នុង ប្រទេសកម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធបណ្ដាញធំជាងគេបំផុត ដោយរួមមានស្ថានីយផ្សាយសេវាជាង ១ម៉ឺន១ពាន់ស្ថានីយ មានបណ្ដាញខ្សែកាបអុបទិកជាង ២ម៉ឺន៣ពាន់គីឡូម៉ែត្រ ដែលគ្របដណ្ដប់លើ គ្រប់តំបន់ទីប្រជុំជន និងផ្ដល់សេវាកម្មដល់ ប្រជាជនកម្ពុជាជាង ៩លាននាក់ ។

ស្របពេលជាមួយគ្នានេះដែរ គោលដៅរបស់មិត្តហ្វូន នៅក្នុងបណ្ដាឆ្នាំខាងមុខ គឺក្លាយខ្លួនជាក្រុមហ៊ុន បច្ចេកវិទ្យាឌីជីថលលេខ១ នៅក្នុងប្រទេសកម្ពុជា ផងដែរ ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងផ្ដោតសំខាន់ លើការផ្ដល់កម្មវិធីឌីជីថលកាន់តែច្រើន សម្បូរបែបថែមទៀត ដូចជា eMoney សម្រាប់ការទូទាត់ប្រាក់តាមឌីជីថល, CamID សម្រាប់ការកម្សាន្តដ៏ពេញនិយម, SelfCare, ប្រព័ន្ធ SIS សម្រាប់ការគ្រប់គ្រងសាលារៀន និងកម្មវិធីជាច្រើនថែមទៀត ៕

Most Popular

To Top