យុវជនកម្ពុជា ទទួលបានការបំប៉នជំនាញសេដ្ឋកិច្ចឌីជីថលតាមរយៈកម្មវិធីអភិវឌ្ឍវីដេអូហ្គេម

Date:

ដោយសារតម្រូវការធនធានផ្នែកបច្ចេកវិទ្យានៅលើសកលលោកចេះតែកើនឡើង អង្គការយូនីសេហ្វ (UNICEF) បានចាប់ដៃគូជាមួយក្រុមហ៊ុន Bitget និងដៃគូឧស្សាហកម្មបច្ចេកវិទ្យាសកល ដើម្បីពង្រីកលទ្ធភាព ទទួលបានជំនាញក្នុងសតវត្សទី២១ ដល់យុវជនចំនួន ៨ប្រទេស។

ភ្នំពេញ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ – ក្មេងស្រីវ័យជំទង់នៅកម្ពុជា ត្រៀមខ្លួនដុះដាលក្នុងវិស័យ សេដ្ឋកិច្ចឌីជីថល តាមរយៈកម្មវិធីចាប់ផ្តើមដែលមិននឹកស្មានដល់គឺ កម្មវិធីអភិវឌ្ឍវីដេអូហ្គេម។ វីដេអូហ្គេម Game Changers Coalition ត្រូវបានបង្កើតឡើងដោយ ការិយាល័យនវានុវត្តន៍ របស់យូនីសេហ្វ (UNICEF) ដែលជាគំនិតផ្តួចផ្តើមដែលបានរចនាឡើងជាមួយ និងសម្រាប់ ក្មេងស្រី។ ហើយទន្ទឹមនេះ យុវជននៅទូទាំងប្រទេសកំពុងទទួលបានបទពិសោធន៍នៃ ការសរសេរកូដ ការនិទានរឿង ការរចនា និងអរក្ខកម្មហិរញ្ញវត្ថុ ដែលសុទ្ធជាជំនាញដ៏សំខាន់ ដើម្បីជោគជ័យនៅក្នុងសម័យបច្ចេកវិទ្យាដែលវិវត្តយ៉ាងឆាប់រហ័សនៅអាស៊ីអាគ្នេយ៍។

ទោះបីជាមានការកើនឡើងនៃតម្រូវការធនធានផ្នែកឌីជីថលក៏ដោយ ក្មេងស្រី និងស្ត្រីនៅតែ មានចំនួនតិចតួចនៅក្នុងវិស័យបច្ចេកវិទ្យានេះ។ រនាំងសង្គមដាក់កម្រិតលើការទទួលបាន ជំនាញឌីជីថល បណ្តាញអាជីព និងឧបករណ៍បច្ចេកវិទ្យាដែលកំពុងលេចឡើង។ ដោយមើល ឃើញពីបញ្ហាទាំងអស់នេះ អង្គការយូនីសេហ្វ និងដៃគូកំពុងធ្វើការរួមគ្នាដើម្បីកែប្រែ ស្ថានភាពនេះ។

ដោយមានការគាំទ្រពីក្រុមហ៊ុន Bitget ដែលជាវេទិកា Universal Exchange (UEX) ដ៏ធំបំផុត រួមជាមួយនឹង Global Video Games Coalition និង Micron Foundation អង្គការយូនីសេហ្វ កំពុងពង្រីកកម្មវិធីបរិយាបន្នសិក្សាបែបឌីជីថលដែលផ្តោតលើយុវជន ដោយត្រូវបានរចនាឡើង ដើម្បីកសាងទំនុកចិត្ត សមត្ថភាព និងភាពធន់ផ្នែកសេដ្ឋកិច្ចរយៈពេលវែង។

លោក Ignacio Aguirre ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Bitget បានមកទស្សនកិច្ចនៅ ប្រទេសកម្ពុជា ដើម្បីចែករំលែកបទពិសោធន៍របស់ខ្លួនជាមួយលោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សដែលចូលរួមក្នុងកម្មវិធីខាងលើ។

លោក Ignacio Aguirre ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Bitget កំពុងចែកនូវពានរង្វាន់ដល់សិស្សានុសិស្សជ័យលាភី

ដំណើរទស្សនកិច្ចនេះ ជាពេលអបអរដ៏កក់ក្ដៅជាមួយក្រុមជ័យលាភីរបស់កម្ពុជា ពីកម្មវិធី UNICEF Game Jam ជាសកលលើកដំបូង ពោលគឺ កម្មវិធី hackathon និម្មិត ដែលផ្សារភ្ជាប់ អ្នកបង្កើតកម្មវិធីវ័យក្មេងមកពីប្រទេសចំនួន៨ ឱ្យមកចូលរួមប្រកួតប្រជែង។ ប្រទេសកម្ពុជា បានលេចមុខជាប្រទេសដែលចូលរួមខ្លាំងបំផុត ដោយឈ្នះជ័យលាភីចំនួន៤ ក្នុងចំណោម ពានរង្វាន់សកលសរុបទាំង ៨ប្រភេទ។

លោក Ignacio Aguirre ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Bitget បានលើកឡើងថា៖ «ខ្ញុំមានចិត្តផុសផុលតាមរយៈការតាំងចិត្ត និងទេពកោសល្យដែលខ្ញុំបានមើលឃើញពី យុវជននៅកម្ពុជា។ ក្រុមហ៊ុន Bitget យើងជឿថា គ្រប់គ្នាគួរតែបំប៉នខ្លួន ដើម្បីចូលរួមក្នុង ពិភពឌីជីថល រាប់ចាប់ពីការសរសេរកូដ និងការរចនា រហូតដល់វិស័យដែលកំពុងលេចឡើង ដូចជា blockchain ជាដើម។ ខ្ញុំពិតជារំភើបណាស់ដែលបានឃើញការច្នៃប្រតិដ្ឋផ្នែកឌីជីថលរបស់ក្មេងជំនាន់នេះ ហើយបានចូលរួមជួយសម្រួចជំនាញរបស់ពួកគេ ដើម្បីជួយបង្កើត អនាគតនៃពិភពឌីជីថលមួយប្រកបដោយបរិយាបន្ន សមធម៌ និងវិបុលភាព។»

សកម្មភាពលេងវីដេអូហ្គេមនៅតាមស្តង់ពិព័រណ៍
តាមរយៈការដោះដូរ ការយល់ដឹង និងបទពិសោធន៍ជាអន្តរជំនាន់ អ្នកចូលរួមបានចែករំលែក ដំណើរការច្នៃប្រតិដ្ឋរបស់ខ្លួន រឿងរ៉ាវចាក់ជ្រៅក្នុងវប្បធម៌ និងសហគមន៍ដែលបំផុសគំនិត ហ្គេមរបស់ខ្លួន និងជំនាញដែលពួកគេរៀនដល់ស្ទាត់ ដោយក្តីមោទនៈ។

យុវតី រចនា ជាអ្នកបង្កើតកម្មវិធីវីដេអូហ្គេមវ័យក្មេងអាយុ ១៦ឆ្នាំ មកពីខេត្ដតាកែវ និងជា សមាជិកម្នាក់នៃក្រុម Green Ever ដែលជាក្រុមជ័យលាភីនៃកម្មវិធីប្រកួតប្រជែងសកល UNICEF Game Jam បានបង្ហាញចំណាប់អារម្មណ៍ថា៖ «ក្រៅពីរៀនសរសេរកូដ យើងរៀន ពីរបៀបគូរ របៀបបង្កើតសាច់រឿង ស្វែងរកដំណោះស្រាយពេលជួបបញ្ហា និងសិក្សាស្វែងយល់ ពីបញ្ហាទាំងនោះជាជំហានៗ។ ហើយយើងក៏បានរៀនពីរបៀបធ្វើការជាក្រុម និងស្វែងយល់ពី គ្នាទៅវិញទៅមកឱ្យកាន់តែស៊ីសង្វាក់គ្នា។ មុនពេលចូលរួមក្នុងវគ្គ Game Changers ខ្ញុំគិតថា ហ្គេមគ្រាន់តែជាការកម្សាន្តតែប៉ុណ្ណោះ។ ប៉ុន្ដែឥឡូវនេះខ្ញុំមើលឃើញថាហ្គេមទាំងអស់នេះ អាច ដោះស្រាយបញ្ហាជាក់ស្តែងបាន។ ខ្ញុំចង់បន្តសាងអ្វីដែលធ្វើឱ្យជីវិតសហគមន៍ខ្ញុំ កាន់តែប្រសើរ ឡើង។»

ក្នុងកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិ “កម្មវិធីអប់រំបង្កើតហ្គេម” (National Game Jam) នៅរាជធានីភ្នំពេញ ដែលរៀបចំដោយ អង្គការយូនីសេហ្វ (UNICEF) និងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា (MoEYS) សិស្សានុសិស្សជាង ៦០០នាក់ (ដោយប្រមាណ ៦៥% ជាក្មេងស្រី) ដែលមានអាយុចន្លោះពី ១០ឆ្នាំ ដល់ ១៨ឆ្នាំ មកពីសាលាចំនួន១៤ នៅទូទាំង ១១ខេត្ត បានដាក់បង្ហាញ និងដាក់ប្រកួតវីដេអូហ្គេមដើមរបស់ពួកគេទៅកាន់គណៈមេប្រយោគ បន្ទាប់ពីរៀនសូត្រជាមួយគ្នា អស់រយៈពេល ៦សប្តាហ៍។ គម្រោងរបស់ពួកគេបានបង្ហាញនូវ បទពិសោធន៍ផ្ទាល់ខ្លួន និងបញ្ហានានាដែលប៉ះពាល់ដល់សហគមន៍របស់ខ្លួន ដោយបង្ហាញពីតួនាទីនៃបច្ចេកវិទ្យាច្នៃប្រតិដ្ឋ ក្នុងការបំប៉នយុវជន ឱ្យក្លាយជាអ្នកដោះស្រាយបញ្ហា និងបង្កើតកម្មវិធីឌីជីថល។

លោកបណ្ឌិត Will Parks នាយកអង្គការយូនីសេហ្វប្រចាំកម្ពុជា បានលើកឡើងថា៖ «ជារៀង រាល់ឆ្នាំ ក្មេងស្រីរាប់លាននាក់នៅជុំវិញពិភពលោកបាត់បង់ឱកាសក្នុងផ្នែកសេដ្ឋកិច្ចឌីជីថល ដោយសារពួកគេខ្វះលទ្ធភាពទទួលបានជំនាញ និងបណ្តាញដែលចាំបាច់ ដើម្បីដុះដាល។ នៅប្រទេសកម្ពុជា វិធីសាស្រ្តសិក្សាប្រកបដោយនវានុវត្តភាពដូចជា កម្មវិធីអភិវឌ្ឍវីដេអូហ្គេម កំពុងបំបាក់រនាំងនានា និងជំរុញដល់បរិយាបន្នឌីជីថល និងទំនុកចិត្តដល់សិស្សានុសិស្ស ដោយមិនគិតពីភេទរបស់ពួកគេ។ យុវជនរួមទាំងពលរដ្ឋមកពីតំបន់ដាច់ស្រយាល រកឃើញ ខ្លួនឯងនៅក្នុងពិភពទាំងនេះ ហើយគំនិតរបស់ពួកគេក៏គួររាប់បញ្ចូលដែរ។»

លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា បានមាន ប្រសាសន៍ថា៖ «គំនិតផ្តួចផ្តើមនេះជួយឱ្យក្មេងស្រី ក្លាយជាចំណុចស្នូលនៅក្នុងការផ្លាស់ប្តូរ បច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។ កម្មវិធីនេះផ្តល់អំណាចឱ្យពួកគេក្លាយជាអ្នកបង្កើត អ្នកច្នៃថ្មី និង អ្នកដឹកនាំក្នុងយុគសម័យឌីជីថល ដោយលុបបំបាត់គម្លាតយេនឌ័រក្នុងការអប់រំបែបឌីជីថល និង ធានាឱ្យមានសមភាពក្នុងការទទួលបានឱកាសសិក្សាបែបទំនើប។ តាមរយៈការសរសេរកូដ ការដោះស្រាយបញ្ហា និងការធ្វើការងារជាក្រុម ក្មេងស្រី សាងជំនាញ គិតស៊ីជម្រៅ ដឹកនាំ និង អក្ខរកម្មឌីជីថល ដែលនាំពួកគេក្លាយជាចំណែកចូលរួមដ៏មានន័យក្នុងការអភិវឌ្ឍប្រទេស ជាតិ។ ក្មេងស្រីដែលរចនាហ្គេមបច្ចុប្បន្ននេះ គឺជាវិស្វករផ្នែកទន់នាពេលអនាគត សហគ្រិន ឌីជីថល និងអ្នកដឹកនាំបច្ចេកវិទ្យាដែលនឹងជំរុញវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា។»

នៅទូទាំងពិភពលោក កម្មវិធីប្រកួតប្រជែង (Coalition) មានគោលបំណងឈោងដល់ អ្នកចូលរួមប្រមាណ ១.១លាននាក់ នៅទូទាំងប្រទេសចំនួន១២ ត្រឹមឆ្នាំ២០២៧ ដោយរួម ចំណែកដល់គោលដៅធំជាសកលរបស់អង្គការយូនីសេហ្វ ក្នុងការពង្រីកឱកាសសិក្សា និង ការកសាងជំនាញដល់ក្មេងស្រី។ គួរបញ្ជាក់ផងដែរថា គំនិតផ្តួចផ្តើមនេះនៅតែរីកលូតលាស់ ទៅបាន ដោយសារមានការគាំទ្រពីរដ្ឋាភិបាល សង្គមស៊ីវិល និងដៃគូវិស័យឯកជននានា។

សេចក្តីប្រកាសព័ត៌មាននេះត្រូវបានសរសេរឡើង ដោយសហការជាមួយ អង្គការយូនីសេហ្វ។
សម្រាប់ធនធានឬឯកសារ ពហុផ្សព្វផ្សាយមាននៅ X កម្មវិធីប្រកួតប្រជែង UNICEF Game Changers Coalition បង្កើតដោយផ្អែកលើការងារដែល មានស្រាប់របស់ អង្គការយូនីសេហ្វ ដោយផ្តល់ឱ្យក្មេងស្រីនូវជំនាញឌីជីថល និងជំនាញក្នុង សតវត្សទី២១ នេះ តាមរយៈគំនិតផ្តួចផ្តើម Skills4Girls របស់ខ្លួន។

អំពីក្រុមហ៊ុន Bitget
ក្រុមហ៊ុន Bitget បង្កើតឡើងក្នុងឆ្នាំ២០១៨ ជាវេទិកា Universal Exchange (UEX) ដ៏ធំ បំផុតរបស់ពិភពលោក ដែលបម្រើសេវាកម្មដល់អ្នកប្រើប្រាស់ជាង ១២០លាននាក់ ដោយមាន ច្រកចូលប្រើប្រាស់រូបិយបណ្ណគ្រីបតូ (crypto), ទ្រព្យសកម្ម tokenized asset និងឧបករណ៍ ជួញដូរ ដែលដំណើរការដោយ AI នៅទូទាំង blockchains ធំៗ។ បរិប្រព័ន្ធរបស់ខ្លួនរួមមាន Bitget Wallet ដែលជា កម្មវិធីហិរញ្ញវត្ថុប្រចាំថ្ងៃដែលប្រើប្រាស់ដោយមនុស្សជាង ៨០លាន នាក់។ ក្រុមហ៊ុន Bitget ជំរុញការទទួលយកគ្រីបតូជាសកល តាមរយៈភាពជាដៃគូ ជាមួយ LALIGA, MotoGP™ និង UNICEF ។

អំពីការិយាល័យនវានុវត្តន៍របស់យូនីសេហ្វ (UNICEF)
ការិយាល័យនវានុវត្តន៍របស់យូនីសេហ្វ (UNICEF) ធ្វើការជាមួយ បណ្តាញអ្នកគិត អ្នកបណ្តុះ និងអ្នកធ្វើជាសកល ដើម្បីកំណត់យក និងពន្លឿនទំហំ ដំណោះស្រាយ និងវិធីសាស្រ្តប្រកប ដោយនវានុវត្តភាពពិតប្រាកដ ដោយជួយដោះស្រាយបញ្ហាប្រឈមជាសកល ដែលប៉ះពាល់ ដល់ជីវិតរបស់កុមារនានា។

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុនអាកាសចរណ៍ Vietjet ដាក់ឱ្យដំណើរការឡើងវិញសំបុត្រថ្នាក់ SkyBoss   សម្រាប់ការធ្វើដំណើរប្រកបដោយប្រណិតភាព​ និងផាសុកភាពលំដាប់ខ្ពស់

ភ្នំពេញ៖​ ថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៦– ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងដាក់ឱ្យដំណើរការឡើងវិញនូវសេវាកម្មលំដាប់ខ្ពស់របស់ខ្លួនគឺ...

អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៧ ទិវាជ័យជម្នះ ៧ មករា៖ សច្ចភាពប្រវត្តិសាស្ត្រដែលគ្មានកម្លាំងប្រតិកិរិយាណាមួយអាចប្រែក្រឡាស់បានឡើយ

របបសង្គមរាស្ត្រនិយមរបស់ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ត្រូវធ្វើរដ្ឋប្រហារថ្ងៃទី១៨ ខែ មីនា ឆ្នាំ...

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...