ប្រទេសកម្ពុជា​ ប្រុងប្រៀបទទួលបាន អត្ថប្រយោជន៍សំខាន់ៗ ពីការប្រើប្រាស់ ប័ណ្ណឥណទាន ពាណិជ្ជកម្ម

Date:

ភ្នំពេញ៖​ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បាននឹងកំពុងរីកចម្រើន ជាលំដាប់ ក្នុងរយៈពេល មួយទសវត្សរ៍​ ចុងក្រោយនេះ កាលពីឆ្នាំ២០១៩ របាយការណ៍ បានបង្ហាញ ពីការវិនិយោគផ្ទាល់ ពីបរទេសខ្ពស់បំផុត ដែលមិនធ្លាប់មានចំនួន ៣,៧ដុល្លារ កំណើននេះ មើលទៅនឹងបន្ត នៅប៉ុន្មានឆ្នាំខាងមុខ ដែលនេះត្រូវបាន ឆ្លុះបញ្ចាំង ពីការបង្កើនភាពច្នៃប្រឌិត និងការទទួលយក បច្ចេកវិទ្យាថ្មីៗ នៅទូទាំងប្រទេស ទិន្នន័យដែលដកស្រង់ ចេញពីគេហទំព័រ VisaNet ក៏បានបង្ហាញឲ្យឃើញ ពីការកើនឡើង នៃការទទួលយក ការទូទាត់ តាមរយៈអេឡិចត្រូនិក ក្នុងចំណោមអតិថិជន និងពាណិជ្ជករកម្ពុជា ជាមួយនឹងការកើនឡើង ៤៥% ពីមួយឆ្នាំ ទៅមួយឆ្នាំនូវប័ណ្ណសកម្ម។

វិស័យមួយ ដែលប្រុងប្រៀប សម្រាប់ការធ្វើទំនើបកម្ម គឺវិស័យ B2B (Business to Business) ដែលយើងបានឃើញ ការរីកចម្រើនយ៉ាងខ្លាំង ហើយតម្រូវការកើនឡើង សម្រាប់ការទូទាត់ តាមរយៈឌីជីថលក៏ខ្ពស់។ ថ្វីបើមានកម្លាំងជំរុញ ទាំងនេះក៏ដោយក្តី ការផ្ទេរប្រាក់ តាមប្រព័ន្ធអេឡិកត្រូនិក និងមូលប្បទានប័ត្រ នៅតែគ្របដណ្តប់ នៅក្នុងបណ្តាញទូទាត់ B2B ។ ទោះជាយ៉ាងណាក៏ដោយ សេវាកម្ម តាមអ៊ិនធើណេត មួយចំនួន ត្រូវបានគេមើលឃើញថា ​មានការកើនឡើង​ នៃការទូទាត់តាមរយៈ ឌីជីថល ជាពិសេស នៅខណៈពេលដែល ធនាគារកណ្តាល បានចាប់ផ្តើមគាំទ្រ ដល់កសិករ តាមរយៈប្រព័ន្ធអ៊ីនធើណេត ដើម្បីកាត់បន្ថយ ការលំបាកមួយចំនួន ដែលវិស័យកសិកម្ម ជួបប្រទះក្នុងកំឡុងពេល ជំងឺរាតត្បាត COVID-19 ដែលភាគច្រើន នៃប្រតិបត្តិការ នៅតែត្រូវបានអនុវត្ត តាមវិធីសាស្រ្តប្រពៃណី ។

ភាពខុសគ្នារវាងតម្រូវការ សម្រាប់ការទូទាត់ តាមរយៈឌីជីថល និងអត្រាអនុម័ត ក្នុងចំណោមបណ្តាសហគ្រាស គឺបណ្តាលមកពីកង្វះការយល់ដឹង អំពីទីផ្សារជុំវិញកាតឥណទានពាណិជ្ជកម្ម ដែលមានបុគ្គលជាច្រើន បន្តប្រើប្រាស់កាតផ្ទាល់ខ្លួន សម្រាប់ការធ្វើអាជីវកម្ម។

ដូច្នេះតើកាតឥណទាន ពាណិជ្ជកម្ម អាចផ្តល់អត្ថប្រយោជន៍អ្វីខ្លះ ដល់ពាណិជ្ជករ នៅក្នុងប្រទេសកម្ពុជា ហើយតើវាអាចត្រូវបាន ប្រើប្រាស់យ៉ាងដូចម្តេច?
១. ប្រតិបត្ដិនិងផែនការ អាជីវកម្មមានប្រសិទ្ធិភាព៖ ស្របពេលដែលអាជីវកម្ម ក្នុងប្រទេសកម្ពុជា បន្តរីកចម្រើន សហគ្រាសធុនតូច និងមធ្យម ជាច្រើននឹងរងសម្ពាធ ក្នុងការធ្វើឲ្យមានប្រសិទ្ធិភាព នូវប្រតិបត្តិការ ដើម្បីសម្រេចបាន នូវការសន្សំថ្លៃដើម និងជួយសម្រួល ដល់ការពង្រីកអាជីវកម្ម។ ជាផ្នែកមួយ នៃចំណុចនេះ បណ្តាអាជីវកម្មចាំបាច់ ត្រូវចាប់ផ្តើមរួមបញ្ចូល ដំណោះស្រាយទូទាត់ ទៅក្នុងខ្សែសង្វាក់ ផលិតកម្មរបស់ខ្លួន។ ឌីជីថលនីយកម្ម តាមរយៈការប្រើប្រាស់ កាតអាជីវកម្ម អាចជួយឱ្យបណ្តាអាជីវកម្ម បែងចែក និងចាត់ចែងការចំណាយ យ៉ាងឆាប់រហ័ស ដែលអាចឱ្យអាជីវកម្មទាំងនោះ កំណត់តំបន់អាជីវកម្ម ដែលត្រូវចំណាយច្រើន ឬគ្មានប្រសិទ្ធភាព។ ដូច្នេះហើយ កាតឥណទាន អាជីវកម្ម អាចដើរតួជាឧបករណ៍ ធ្វើផែនការអាជីវកម្ម ដែលមានប្រសិទ្ធិភាពខ្ពស់ និងជាឧបករណ៍ ប្រតិបត្តិការ ដែលសន្សំសំចៃថវិកា។

ក្រឡេកមកមើលសេដ្ឋកិច្ច ប្រទេសជិតខាង របស់ប្រទេសសឹង្ហបុរី ការសិក្សារលើការស្ទង់មតិមួយ ដែលធ្វើឡើង នៅឆ្នាំ២០១៩ បានបង្ហាញថា ៥៤% នៃនិយោជិក ប្រើមធ្យោបាយផ្ទាល់ខ្លួន ដើម្បីចំណាយ សម្រាប់ការចំណាយ របស់អាជីវកម្ម យ៉ាងហោចណាស់ម្តង ក្នុងមួយខែ ដែលនេះ ក៏ជាឥរិយាបថស្រដៀងគ្នា ទៅនឹងម្ចាស់អាជីវកម្ម នៅក្នុងទីផ្សារ ប្រទេសកម្ពុជាផងដែរ។ ជាមួយនឹងការធ្វើ ឱ្យប្រសើរឡើង នៃរបាយការណ៍ អាជីវកម្មក៏អាចត្រូវបាន ការពារប្រឆាំង នឹងការប្រើប្រាស់ខុស ឬការគ្រប់គ្រង មិនបានល្អ នៃការចំណាយរបស់និយោជិក ដែលកើតឡើង នៅពេលបុគ្គល បន្តប្រើកាតផ្ទាល់ខ្លួនដែរ។ ការធ្វើឌីជីថលនីយកម្ម លើការចំណាយរបស់ក្រុមហ៊ុន អាចឱ្យនិយោជិក ពិនិត្យមើលការបែងចែក ចំណាយដែលមានស្រាប់ ក្នុងប្រតិបត្តិការ របស់ក្រុមហ៊ុនដូចជា ការធ្វើដំណើរ ការកម្សាន្ត ឬការផ្គត់ផ្គង់ប្រចាំថ្ងៃ និងកំណត់តំបន់សក្តានុពល សម្រាប់ការបង្កើន ឬការសន្សំ និងការចំណាយជាដើម។

២. ការលើកទឹកចិត្ត ផ្នែកហិរញ្ញវត្ថុ និងការសន្សំថ្លៃដើម៖ កត្តាសំខាន់មួយ ដែលបច្ចុប្បន្នកំពុងរារាំង ដល់ការធ្វើទំនើបកម្ម នៃវិធីទូទាត់ប្រាក់ ក្នុងវិស័យអាជីវកម្ម B2B គឺការយល់ច្រឡំថា ការប្តូរទៅជាកាតពាណិជ្ជកម្ម មានន័យថា នឹងបាត់បង់នៅលើការ ទទួលបានប្រាក់មកវិញ បន្ទាប់ពីការទិញ ឬពិន្ទុសន្សំយករង្វាន់ ដែលទាក់ទង នឹងវិធីសាស្រ្តប្រពៃណី។ ជាលទ្ធផល អាជីវកម្មមួយចំនួន នៅតែមិនដឹង ឬអាចមើលស្រាល ការសន្សំថ្លៃដើម ឬការលើកទឹកចិត្ត ផ្នែកហិរញ្ញវត្ថុដ៏ទាក់ទាញ របស់ប្រភេទកាតពាណិជ្ជកម្ម។ ឧទាហរណ៍ ខណៈពេលដែលអាជីវកម្ម មួយចំនួន គិតថាការផ្ទេរប្រាក់ តាមប្រព័ន្ធអេឡិកត្រូនិក ឬវិធីទូទាត់តាមបែបប្រពៃណី នឹងបង្ហាញពីរយៈពេល នៃការរង់ចាំទូទាត់ និងភាពបត់បែន នៃលំហូរសាច់ប្រាក់ ប្រសើរជាង តែមានករណីជាច្រើន ដែលអត្ថប្រយោជន៍ នៃលំហូរសាច់ប្រាក់ របស់ប្រភេទកាតអាជីវកម្ម រួមទាំងកាតអាជីវកម្ម Visa ផងដែរនោះ អាចមានលក្ខណៈ អំណោយផលល្អជាង។ តាមរយៈការប្រើប្រាស់ ការលើកទឹកចិត្ត កាតអាជីវកម្មដូចជាថ្ងៃ និងការបង់រំលស់ មិនគិតការប្រាក់ ដែលសហគ្រាសធុនតូច និងមធ្យមអាចទទួលបាន និងអាចពង្រីកដើមទុន តាមរយៈការធ្វើការបែបនេះ ហើយវាក៏អាចជួយជំរុញ ដល់ការរីកចម្រើន របស់ក្រុមហ៊ុនផងដែរ។ កាតអាជីវកម្ម ក៏អាចធ្វើឱ្យប្រសើរឡើង នូវការព្យាករណ៍ លំហូរសាច់ប្រាក់ និងអាចបង្កើនប្រសិទ្ធភាព នៃដើមទុនដែលអាចសន្សំប្រាក់ សម្រាប់អាជីវកម្ម ក្នុងរយៈពេលវែង។

បន្ថែមពីលើលំហូរសាច់ប្រាក់ ដែលមានភាពប្រសើរឡើង នូវមានអត្ថប្រយោជន៍ ជាប្រាក់ត្រលប់មកវិញ ការបញ្ចុះតម្លៃ និងការលើកទឹកចិត្ត មិនមែនលក្ខណៈ បែបហិរញ្ញវត្ថុផ្សេងទៀត ក្នុងការធ្វើឌីជីថលនីយកម្ម នៃការទូទាត់ក្នុងអាជីវកម្ម B2B នេះ។ Visa កំពុងសហការ ជាមួយអ្នកផ្គត់ផ្គង់ ដំណោះស្រាយទូទាត់ អាជីវកម្ម ដើម្បីចាប់ផ្តើម គំនិតផ្តួចផ្តើមនានា ដែលធ្វើឱ្យកាតអាជីវកម្ម កាន់តែមានភាព សម្បូរបែប ដល់អតិថិជន និងនាំមកនូវអត្ថប្រយោជន៍ ដ៏ច្រើនសម្រាប់ ម្ចាស់កាតអាជីវកម្ម Visa នៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការដាក់ចេញ នូវការបញ្ចុះតម្លៃ តាមរយៈអ្នកផ្តល់សេវាកម្ម សំខាន់ៗ បណ្តាអាជីវកម្ម អាចត្រូវបានលើកទឹកចិត្ត ដើម្បីទាញយកអត្ថប្រយោជន៍ ពីបច្ចេកវិទ្យា និងសេវាកម្មថ្មីៗ ដែលអាចជួយឱ្យក្រុមហ៊ុន សម្រេចបាននូវការរីកចម្រើន បន្ថែមទៀត។

៣. ដំណើរការគណនេយ្យ ប្រសើរជាងមុន និងការកាត់បន្ថយ ផ្នែករដ្ឋបាល៖ កាតអាជីវកម្មក៏បង្កើន ប្រសិទ្ធភាពពេលវេលា និងកម្លាំងពលកម្ម នៅក្នុងសហគ្រាសផងដែរ។ តាមរយៈការស្ទង់មតិ ដែលធ្វើឡើង ដោយក្រុមហ៊ុន Visa នៅអាស៊ីប៉ាស៊ីហ្វិក ក្នុងឆ្នាំ២០១៩ បានរកឃើញថា សហគ្រាសធុនតូច និងមធ្យមចំណាយពេល ៦០ម៉ោង ក្នុងមួយខែ លើការងាររដ្ឋបាល ដូចជាការធ្វើវិក្កយបត្រ ទំនាក់ទំនងទូទៅ និងការចំណាយផ្សេងៗជាដើម។ ឧបសគ្គដ៏ធំមួយ នៃការពឹងផ្អែកលើ ការផ្ទេរប្រាក់ តាមប្រព័ន្ធអេឡិកត្រូនិក គឺថាពេលវេលា ដំណើរការសម្រាប់ការផ្ទេរ និងការទាក់ទងគ្នា អាចនឹងមានភាពស្មុគស្មាញ ហើយប្រើពេលវេលាយូរ និងងាយមានកំហុស។ តាមរយៈកាតអាជីវកម្ម សហគ្រាសធុនតូច និងមធ្យម អាចសន្សំសំចៃពេលវេលា របស់ក្រុមគណនេយ្យករ និងហិរញ្ញវត្ថុរបស់ពួកគេ ដោយសារតែ ដំណើរការលឿន នៃប្រតិបត្តិការ និងការចាត់ចែងដោយស្វ័យប្រវត្ តិដែលមាននៅក្នុង ការទូទាត់តាមរយៈ ឌីជីថល។ តាមរយៈការធ្វើការបែងចែក ដែលមានប្រសិទ្ធភាពខ្ពស់នេះ ក្រុមហ៊ុនអាចសន្សំពេលវេលា និងធនធាន ដើម្បីផ្តោតលើការ ពង្រីកអាជីវកម្មរបស់ពួកគេ។

កាតអាជីវកម្ម ត្រួសត្រាយផ្លូវ សម្រាប់សេដ្ឋកិច្ចទំនើប៖ ការទូទាត់ដោយគ្មាន ការប៉ះពាល់ដោយ ឌីជីថលដ៏រលូន និងមានសុវត្ថិភាព កំពុងផ្តល់អំណាច ដល់អាជីវកម្ម ជាមួយនឹងផែនការអាជីវកម្ម ល្អប្រសើរ ការសន្សំថ្លៃដើម និងធនធានហិរញ្ញវត្ថុ ដែលមានប្រសិទ្ធភាពបំផុត។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រង ក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «ជាមួយសហគ្រាសធុនតូច និងមធ្យម មានចំណែក ៩៩,៨% នៃសហគ្រាស នៅកម្ពុជា វិស័យនេះ ត្រូវបានបង្កើតឡើង ដើម្បីទាញយក អត្ថប្រយោជន៍ ពីការទូទាត់តាមបែបទំនើប។ តាមរយៈការណែនាំ នូវកាតអាជីវកម្ម ដល់សហគ្រាស នៅប្រទេសកម្ពុជា Visa កំពុងឆ្លើយតប ទៅនឹងតម្រូវការ ឧស្សាហកម្មបច្ចុប្បន្ន និងធ្វើឱ្យសហគ្រាសធុនតូច និងមធ្យម អាចអភិវឌ្ឍប្រតិបត្តិការ អាជីវកម្មរបស់ពួកគេ តាមរបៀបមួយ ដែលឆ្លុះបញ្ចាំង ពីភាពជឿនលឿន នៃបច្ចេកវិទ្យា។ ហើយជាមួយ សហគ្រាសធុនតូច និងមធ្យម ដែលបានចូលរួមចំណែក ប្រមាណ ៥៨% នៃផលិតផល ក្នុងស្រុកសរុប និងផ្តល់ ៧០% នៃការងារ ការធ្វើឱ្យប្រសើរឡើង នូវដំណើរការ និងដើមទុន នៅក្នុងទិដ្ឋភាពនេះ នឹងមានន័យថា មានកំណើនលឿន សម្រាប់ប្រទេសកម្ពុជាទាំងមូល» ៕

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›ប្រទេសកម្ពុជា​ ប្រុងប្រៀបទទួលបាន អត្ថប្រយោជន៍សំខាន់ៗ ពីការប្រើប្រាស់ ប័ណ្ណឥណទាន ពាណិជ្ជកម្ម ភ្នំពេញ៖​ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បាននឹងកំពុងរីកចម្រើន ជាលំដាប់ ក្នុងរយៈពេល មួយទសវត្សរ៍​ ចុងក្រោយនេះ កាលពីឆ្នាំ២០១៩ របាយការណ៍ បានបង្ហាញ ពីការវិនិយោគផ្ទាល់ ពីបរទេសខ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ឥណ្ឌូណេស៊ីព្រមានថា ការកាត់ផ្តាច់ខ្សែកាបក្រោមសមុទ្រ អាចគំរាមកំហែងដល់ប្រព័ន្ធអ៊ីនធឺណិត ៨០% របស់សិង្ហបុរី

​បរទេស៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងឥណ្ឌូណេស៊ី លោកស្រី Meutya Hafid បានព្រមានថា ការកាត់ផ្តាច់ខ្សែកាបអ៊ីនធឺណិតក្រោមសមុទ្រ អាចនឹងរំខានដល់ការតភ្ជាប់របស់ប្រទេសសិង្ហបុរីខ្លួនឯង និងធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគផ្នែកបច្ចេកវិទ្យា។...

អង្គការ OPEC+ រក្សាគោលដៅផលិតកម្មប្រេងសម្រាប់ខែធ្នូឱ្យនៅថេរ មុនពេលឈានដល់ការសម្រេចចិត្តដ៏លំបាកសម្រាប់ឆ្នាំ២០២៧

​ បរទេស៖ បណ្តាប្រទេសផលិតប្រេងនៃអង្គការ OPEC+ បានរក្សាគោលដៅផលិតកម្មសម្រាប់ខែធ្នូឱ្យនៅថេរដដែលកាលពីថ្ងៃអាទិត្យ ដោយបញ្ជាក់ពីការរំពឹងទុកថានឹងមិនមានការកែតម្រូវគោលនយោបាយបន្ថែមទៀតទេ រហូតដល់ឆ្នាំក្រោយ ខណៈដែលក្រុមនេះបន្តជួបប្រទះបញ្ហារអាក់រអួលដល់ការនាំចេញ ដោយសារសង្គ្រាមនៅអ៊ីរ៉ង់...

Unilever និង  World Vision ប្រចាំកម្ពុជាប្រកាសភាពជាដៃគូរយៈពេល២ឆ្នាំក្នុងទំហំទឹកប្រាក់៧០០លានរៀលដើម្បីលើកកម្ពស់វិស័យអប់រំតាមរយៈកម្មវិធីសម្លៀកបំពាក់ស្អាតភ្លឺចែងចាំងអនាគតភ្លឺត្រចះត្រចង់

ភ្នំពេញ៖ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ – វីសូពិសេស ដែលជាម៉ាកផលិតផលបោកសម្លៀកបំពាក់ដែលទទួលបានការជឿទុកចិត្តរបស់ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា...

ក្រុមហ៊ុន Binance បើកឱ្យដកប្រាក់ Bitcoin និង Ether ឡើងវិញ បន្ទាប់ពីបានទូទាត់សងទឹកប្រាក់ ៦,៣ពាន់លានដុល្លារ ដែលត្រូវបានលួច

​ បរទេស៖ ក្រុមហ៊ុន Binance ដែលជាទីផ្សារប្តូរប្រាក់រូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ដ៏ធំបំផុតនៅលើពិភពលោក កាលពីថ្ងៃអាទិត្យ បានបើកឱ្យមានការដកប្រាក់...