កម្ពុជាចាប់ផ្តើម បើកដំណើរការ ចម្រាញ់មាសលើកដំបូង នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី

Date:

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរ៉ែនិងថាមពល ជាសេនាធិការ នឹងប្រារព្ធពីធីបើកដំណើរការចម្រាញ់មាសលើកដំបូង របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ដែលពិធីបើកដំណើរការចម្រាញ់មាសលើកដំបូង នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន។

សូមជម្រាបថា បន្ទាប់ពីបានចំណាយពេលអស់រយៈពេលជិត ១៤ ឆ្នាំ ក្នុងការសិក្សាស្វែងរុករក ការសិក្សាវាយតម្លៃសមិទ្ធិភាពសេដ្ឋកិច្ចនៃជម្រកធនធានរ៉ែ កម្ពុជាបានប្រកាសពីការរកឃើញជម្រកធនធានរ៉ែមាស ដែលមានលក្ខណៈឧស្សាហកម្ម នៅតំបន់អូរខ្វាវ ស្រុកកែវសីមាខេត្តមណ្ឌលគិរី ជាលើកដំបូងនៅកម្ពុជា ។ ការសាងសង់ឋបនភ័ណ្ឌ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៃការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាស ត្រូវបានចាប់ផ្ដើមពីពាក់កណ្ដាលឆ្នាំ ២០២០ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១២០លានដុល្លាសហរដ្ឋអាមេរិក ហើយត្រូវបានបញ្ចប់និងប្រកាសដាក់ឲ្យដំណើរការជាផ្លូវការដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោក ស៊ុយ សែម មានប្រសាសន៍ថា នៅពេលដំណើរការ ការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាសនេះ មានសមត្ថភាពជីកយករ៉ែឆៅប្រមាណជិត ២ លានតោន ក្នុង ១ ឆ្នាំ និងចម្រាញ់ចេញជាដុំមាសកម្រិត ៩០ភាគរយ មាសនេះ នឹងស្រូបទាញកម្លាំងពលកម្មសរុបប្រមាណ ៤៦២ នាក់ ក្នុងនោះជនជាតិខ្មែរប្រមាណ ៤២៧ នាក់ និងបរទេស ៣៥ នាក់ ហើយអាចទាញចំណូលប្រមាណ ១៨៥ លានដុល្លារសហរដ្ឋអាមេរិកក្នុង ១ ឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្ទាល់មានប្រមាណ ៤០ លានដុល្លារសហរដ្ឋអាមេរិក។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា នេះគឺជាសមិទ្ធផលថ្មីស្រឡាងមួយទៀត ដែលកើតចេញពីនយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសន្តិភាព ស្ថិរភាពនយោបាយ និងឯកភាពជាតិ ដែលជាកត្តាចាំបាច់បំផុត និងមិនអាចខ្វះបាន ក្នុងការអនុញ្ញាតឱ្យមានការវិនិយោគទ្រង់ទ្រាយធំនៅក្នុងវិស័យធនធានរ៉ែនេះ។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅក្នុងសារជូនជនរួមជាតិអំពីការប្រកាសដាក់ឲ្យដំណើរការការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាសកាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ ដោយខ្លឹមសារបានបញ្ជាក់ថា “អាជីវកម្មរ៉ែមាស គឺជាអាជីវកម្មដែលត្រូវការវិនិយោគប្រកបដោយវិជ្ជាជីវៈ មិនមែនគ្រប់គ្នាចេះតែអាចធ្វើការអភិវឌ្ឍបាននោះទេ។

ការដាក់ឱ្យដំណើរការឧស្សាហកម្មរ៉ែមាសថ្ងៃនេះ មិនមែនជាការប្រកាសលើកទឹកចិត្តឲ្យសាធារណជនទាំងឡាយចាប់យករបរអាជីវកម្មរ៉ែមាសនេះឡើយ ព្រោះថា វាជាអាជីវកម្មមានគ្រោះហានិភ័យខ្លាំង ត្រូវការដើមទុនច្រើន និងជំនាញពិតប្រាកដ”៕

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›កម្ពុជាចាប់ផ្តើម បើកដំណើរការ ចម្រាញ់មាសលើកដំបូង នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរ៉ែនិងថាមពល ជាសេនាធិការ នឹងប្រារព្ធពីធីបើកដំណើរការចម្រាញ់មាសលើកដំបូង របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ចំនួនការចុះបញ្ជីរថយន្ត Tesla ប្រចាំខែនៅទូទាំងទ្វីបអឺរ៉ុបកើនឡើងខ្លាំង ខណៈដែលក្រុមហ៊ុនគូប្រជែងមកពីប្រទេសចិន កំពុងបន្តពង្រីកចំណែកទីផ្សារ

បរទេស៖ ចំនួននៃការចុះបញ្ជីរថយន្ត Tesla ថ្មីបានកើនឡើងយ៉ាងខ្លាំងនៅក្នុងទីផ្សារអឺរ៉ុបមួយចំនួនក្នុងខែតុលា ដែលនេះបង្ហាញពីការងើបឡើងវិញជាបន្តបន្ទាប់​ របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិកមួយនេះនៅក្នុងតំបន់។ ទោះជាយ៉ាងណាក៏ដោយ កំណើននេះមិនមានភាពស្មើគ្នានោះទេ ខណៈដែលក្រុមហ៊ុនគូប្រជែងមកពីប្រទេសចិន...

កម្មវិធី Invest Beyond Wealth បានបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ!

CamEd Investment Club សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមកម្មវិធីរបស់យើងកាលពីថ្ងៃទី២៥ ខែតុលា កន្លងទៅនេះ។ បរិយាកាសថ្ងៃនោះពិតជាពោរពេញទៅដោយភាពស្និទ្ធស្នាល និងការចែករំលែកចំណេះដឹងថ្មីៗជាច្រើនទាក់ទងនឹងការវិនិយោគ! 📈✨ យើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ...

PPF Yummy រៀបចំកម្មវិធីបើកសម្ពោធផលិតផលថ្មីយ៉ាងប្រណីត ដើម្បីថ្លែងអំណរគុណដល់ដៃគូអាជីវកម្ម

ភ្នំពេញ៖ ក្រុមហ៊ុន PPF Yummy បានរៀបចំកម្មវិធីបើកសម្ពោធផលិតផលថ្មីយ៉ាងប្រណីត នៅភោជនីយដ្ឋាន ផ្ទះបាយភូមិខ្មែរ ដើម្បីស្វាគមន៍យ៉ាងកក់ក្តៅ និងបង្ហាញការគោរពដឹងគុណយ៉ាងជ្រាលជ្រៅ...