ភ្នំពេញ៖ ភាពជាដៃគូរយៈពេល ២៥ ឆ្នាំរវាងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន ដឹកជញ្ជូន និងភស្តុភារក្នុងស្រុក ជីអូលីង គ្រុប (Geolink Group) បានរួមចំណែកផ្លាស់ប្តូរឧស្សាហកម្មដឹកជញ្ជូន ដោយបានកំណត់ស្តង់ដាថ្មី ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងនិរន្តរភាពនៅក្នុងវិស័យភស្តុភារ នៅក្នុងប្រទេសកម្ពុជា។ ភាពជាដៃគូនេះបានចាប់ផ្តើម ក្នុងអំឡុងពេលដែលវិស័យភស្តុភារនៅប្រទេសកម្ពុជាមិនទាន់មានរចនាសម្ព័ន្ធជឿនលឿននៅឡើយ។ ពេលនោះ ដំណើរការចែកចាយផលិតផល មិនទាន់មានភាពស្របគ្នា និងសុក្រិត ដោយសារតែភ្នាក់ងារតំណាងចែកចាយ និងដេប៉ូ ត្រូវមកទទួល និងប្រមូលផលិតផលដោយផ្ទាល់ ដែលបានបង្កនូវបញ្ហាទាក់ទងនឹងស្តង់ដានៃតម្លៃ។ ជាមួយនឹងចក្ខុវិស័យរួមគ្នា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងជីអូលីង បានបង្កើតនូវប្រព័ន្ធភស្តុភារ...
ភ្នំពេញ៖ ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet Air និងAV AirFinance បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុសរុបចំនួន ៣០០ លានដុល្លារអាមេរិក។ ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តទៅក្រោមវត្តមានរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Ho Duc Phocនិងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមផ្សេងទៀត ដែលជាផ្នែកមួយនៃបេសកកម្មផ្លូវការសំដៅពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងវៀតណាម។ កិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានលើយន្តហោះដ៏ទូលំទូលាយដែលមានតម្លៃសរុបជាង ៤ ពាន់លានដុល្លារដែលក្រុមហ៊ុន Vietjet បានធានាជាមួយស្ថាប័នហិរញ្ញវត្ថុឈានមុខរបស់សហរដ្ឋអាមេរិក។ ការប្តេជ្ញាចិត្តទាំងនេះ មានគោលបំណងគាំទ្រដល់ផែនការអភិវឌ្ឍន៍កងនាវាអាកាសចរថ្មីរបស់ក្រុមហ៊ុន Vietjet ជាមួយនឹងការគ្រោងទុកនូវយន្តហោះជិត ៣០០ គ្រឿងនៅចន្លោះឆ្នាំ ២០២៥ និង២០២៧។ លោក Stephen Murphy នាយកប្រតិបត្តិនៃក្រុមហ៊ុន AV AirFinance មានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយក្នុងការធ្វើជាដៃគូយុទ្ធសាស្រ្តយូរអង្វែងរបស់ Vietjet ។ ការប្តេជ្ញាចិត្តថ្មីនេះឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏រឹងមាំរបស់យើង និងឆន្ទៈជួយជំរុញការរីកចម្រើនឡើងវិញរបស់ Vietjet នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈយន្តហោះជំនាន់ថ្មី”។ នៅឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet នឹងចាប់ផ្តើមដឹកជញ្ជូនយន្តហោះBoeing 737 MAX ដំបូងបង្អស់ពីការបញ្ជាទិញយន្តហោះចំនួន ២០០គ្រឿង ដែលមានតម្លៃជាង ២៤ ពាន់លានដុល្លារអាមេរិក។ កិច្ចព្រមព្រៀងនេះ ត្រូវបានប្រកាសដំបូងនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅប្រទេសវៀតណាម ក្នុងវត្តមានរបស់ប្រធានាធិបតីអាមេរិក Donald Trump។ជាផ្នែកមួយនៃយុទ្ធសាស្ត្រកំណើនពិភពលោករបស់ខ្លួននាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍ កំពុងពិភាក្សាដើម្បីពង្រីកអាជីវកម្មជាប្រវត្តិសាស្ត្របន្ថែមទៀត។ បន្ថែមពីលើកិច្ចសហការរបស់ខ្លួនជាមួយក្រុមហ៊ុន Boeing ក្រុមហ៊ុនVietjet បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលវែងជាមួយសាជីវកម្មធំៗជាច្រើនរបស់សហរដ្ឋអាមេរិក រួមទាំងក្រុមហ៊ុន GE, Pratt & Whitney និង Honeywell ជាមួយនឹងកុងត្រាហិរញ្ញប្បទានសរុបឈានដល់ប្រមាណ ៥០ ពាន់លានដុល្លារអាមេរិក។ ការចរចាដែលកំពុងបន្តត្រូវបានគេរំពឹងថានឹងបន្ថែមទឹកប្រាក់ចំនួន ១៤ ពាន់លានដុល្លារបន្ថែមទៀត។គួរកត់សម្គាល់ថា កិច្ចព្រមព្រៀងផ្នែកម៉ាស៊ីន និងសេវាកម្មបច្ចេកទេសរបស់ក្រុមហ៊ុន Vietjet ជាមួយ GE និង Pratt & Whitney ឥឡូវនេះលើសពីតម្លៃសរុបចំនួន ១០ ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏កំពុងពង្រឹងភាពជាដៃគូផ្នែកបច្ចេកវិទ្យារបស់ខ្លួនជាមួយនឹងក្រុមហ៊ុនឈានមុខរបស់សហរដ្ឋអាមេរិកដូចជា Microsoft, Apple និង Google ខណៈពេលដែលកំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយ SpaceX ដើម្បីធ្វើសមាហរណកម្មបច្ចេកវិទ្យាកម្រិតខ្ពស់នៅទូទាំងកងនាវាអាកាចររបស់ខ្លួន។ កុងត្រាដែលមានតម្លៃខ្ពស់ទាំងនេះបានត្រៀមលក្ខណៈដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអតុល្យភាពពាណិជ្ជកម្មរវាងវៀតណាម និងសហរដ្ឋអាមេរិកនាពេលខាងមុខ។ លោកបណ្ឌិត Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុនVietjet បានអបអរសាទរពិធីចុះហត្ថលេខានេះ ហើយបានអះអាងថា៖ “ខ្ញុំមានភាពខ្ជាប់ខ្ជួនក្នុងការប្តេជ្ញាចិត្តធ្វើការដោយមិននឿយហត់ និងជំរុញភាពជាដៃគូសកលដែលជួយផ្សារភ្ជាប់វប្បធម៌ សេដ្ឋកិច្ច និងបច្ចេកវិទ្យារវាងវៀតណាម សហរដ្ឋអាមេរិក និងពិភពលោកកាន់តែទូលំទូលាយ។ ជាមួយនឹងការផ្តោតជាយុទ្ធសាស្ត្រលើការអភិវឌ្ឍន៍កងនាវាអាកាសចរទំនើប និងបណ្តាញហោះហើរជាសកល ក្រុមហ៊ុន Vietjet បច្ចុប្បន្នប្រតិបត្តិការកងនាវានៃយន្តហោះសន្សំសំចៃប្រេងថ្មីជាង ១៥៥ គ្រឿងនិងយន្តហោះបន្ថែមជាង ៤០០ គ្រឿងតាមការបញ្ជាទិញ។ Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដែលមានការរីកចម្រើនលឿនបំផុត ដោយបានសាងសង់កងនាវាអាកចាសចរដ៏មានថាមពល និងទំនើបបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃរវាងខេត្តសៀមរាប និងហាណូយ និងការភ្ជាប់ទៅកាន់គោលដៅជាច្រើនក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន អូស្ត្រាលីនិងប្រទេសជាច្រើនទៀត អ្នកដំណើរមកពីប្រទេសកម្ពុជាអាចរីករាយនឹងការធ្វើដំណើរប្រកបដោយផាសុកភាព និងងាយស្រួលសម្រាប់អាជីវកម្មការកម្សាន្ត ឬដំណើរកម្សាន្តជាលក្ខណៈគ្រួសារ។ AV AirFinance ត្រូវបានបង្កើតឡើងដោយក្រុមអ្នកជំនាញឧស្សាហកម្មដែលមានបទពិសោធន៍រួមគ្នាជាមួយ KKR ហើយផ្តោតលើការរៀបចំហិរញ្ញវត្ថុសម្រាប់យន្តហោះពាណិជ្ជកម្មដល់ក្រុមហ៊ុនអាកាសចរណ៍ អ្នកជួល អ្នកប្រតិបត្តិករដឹកទំនិញ និងអ្នកវិនិយោគ។
ភ្នំពេញ៖ ប៊ី អាយ ស៊ី ម៉ាឃីត ខេមបូឌា (BIC Markets) នឹងរៀបចំវគ្គសិក្ខាសាលាពិសេស ស្ដីពីគន្លឹះពិសេសក្នុងការទិញ-លក់មាស ឲ្យមានប្រសិទ្ធភាព និងចំណេញច្រើនជាងមុន ។ វគ្គសិក្ខាសាលាពិសេសនេះដែរ សហការរៀបចំដោយ ប៊ី អាយ ស៊ី ម៉ាឃីត ខេមបូឌា និងសមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា ។...
ភ្នំពេញ៖ ថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២៥ – ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន TADA Cambodia បានប្រកាសពីភាពជាដៃគូដើម្បីលើកកម្ពស់ការទទួលទានប្រកបដោយការទទួលខុសត្រូវ និងអាកប្បកិរិយាប្រកបដោយសុវត្ថិភាពដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការរៀបចំការធ្វើដំណើរទៅលំនៅឋានដោយសុវត្ថិភាព ព្រមទាំងពង្រឹងនូវសារ «បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ»។ ការចាប់ដៃគូសហការរវាងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និង TADA...
ភ្នំពេញ៖ ថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២៥ អស់រយៈពេលប្រមាណ ៣០ឆ្នាំមកហើយ ដែលលោកស្រី សាំង រ័ត្នធីតា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកផលិតផល របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ទៅកាន់អតិថិជន និងអ្នកប្រើប្រាស់ជាច្រើននាក់ និងបានពង្រីកវត្តមាននៃម៉ាកយីហោរបស់ក្រុមហ៊ុននៅក្នុងខេត្តស្វាយរៀង។ ដំណើរការនៃការសហការគ្នានេះបានចាប់ផ្តើមជាផ្លូវការនៅដើមទសវត្សឆ្នាំ ១៩៩០។ ពេលនោះគាត់គ្រាន់តែជាម្ចាស់ហាងលក់ភេសជ្ជៈមួយ ដែលមានការលក់ផលិតផលស្រាបៀររបស់ក្រុមហ៊ុននេះ ក្នុងចំនួនមួយតូចប៉ុណ្ណោះ។...
Phnom Penh, Cambodia – March 30, 2025 – The Cambodia Blockchain Summit 2025 is...
ភ្នំពេញ៖ នាថ្ងៃទី២៩ មីនា ២០២៥ នៅសាកលវិទ្យាល័យជាតិបាត់ដំបង ទីរួមខេត្តបាត់ដំបង «វេទិកាឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា ខេត្តបាត់ដំបង» បានធ្វើឡើង ដើម្បីតម្រង់ទិសសិស្សានុសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យចំនួន ៤ រួមមានវិទ្យាល័យ...
ភ្នំពេញ៖ ក្រុមហ៊ុន ជីធីវីសស៊ី អ៊ឹមផត អេចផត ខូលអិលធីឌី (G.T.V.C Import Export Co.Ltd.) របស់អ្នកឧកញ៉ា ទៀ វិចិត្រ និងសមាគមទេសចរណ៍...
ភ្នំពេញ៖ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក (JCI Toul Kork) នឹងរៀបចំកម្មវិធី “យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត – Yoga & Meditation...
បាសេឡូណា៖ នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុនស្មាត អាស្យាតា ខូលអិល ធីឌី (“ស្មាត”) ដែលជាក្រុមហ៊ុនទូរគមនាគមន៍ក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន ហួវៃ ថេកណឡជី...