ខេត្តព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានរៀបចំចែកនាឡិកា ជាអនុស្សាវរីយ៍រូបសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ៧២៧គ្រឿង ជូនដល់បុគ្គលិកទាំងអស់ នៃក្រុមហ៊ុន GTVC ។ អ្នកឧកញ៉ា ទៀ វិចិត្រ...
ក្នុងបរិបទនៃសម័យឌីជីថលនាពេលបច្ចុប្បន្ន ការបង្កើតវេទិកាដែលភ្ជាប់យុវសហគ្រិន សហគ្រាស និងអ្នកជំនាញពីវិស័យផ្សេងៗ គឺជាភាពចាំបាច់ដើម្បីជំរុញឱកាស និងចំណេះដឹងសម្រាប់អនាគត។ វេទិកា BDME 2025 (Business Dialogue, Matching and Expo) ដែលរៀបចំឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ នៅថ្ងៃទី 5 និង 6 ខែកក្កដា បានក្លាយជាសកម្មភាពដ៏មានអត្ថន័យសម្រាប់សហគ្រិនក្នុងស្រុក...
ភ្នំពេញ៖ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ (JCI Phnom Penh) បានរៀបចំវេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូរផ្គងពាណិជ្ជកម្មប្រចាំឆ្នាំ ២០២៥ ដែលមានឈ្មោះហៅកាត់ថា “2025 BDME – JCI Business Dialogue, Matching & Expo”...
ភ្នំពេញ៖ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២៥ – ជាទម្លាប់ក្នុងការដាំដុះរបស់កសិករខ្មែរមួយចំនួន បន្ទាប់ពីប្រមូលផលដំណាំរួច កសិករតែងធ្វើការដុតគល់ជញ្ជ្រាំងដែលនៅសល់លើវាលស្រែ ពីព្រោះវាជាវិធីងាយស្រួល និងរហ័សក្នុងការបោសសម្អាតសំណល់ ដើម្បីត្រៀមខ្លួនសម្រាប់ការដាំដុះនៅរដូវបន្ទាប់។ ប៉ុន្តែវិធីបែបនេះអាចមានផលប៉ះពាល់ដល់បរិស្ថាន និងនាំឱ្យបាត់បង់សារធាតុសរីរាង្គដ៏មានប្រយោជន៍សម្រាប់ការកែលំអជីជាតិដី។ ជាមួយនឹងការបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មអេកូឡូហ្ស៊ី (Agro-ecology) ដោយអង្គការវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (CIRD) តាមរយៈគម្រោងក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា កសិករបានយល់ដឹងអំពីផលប៉ះពាល់អវិជ្ជមាននៃការដុតគល់ជញ្ជ្រាំង និងចំបើងលើវាលស្រែ និងស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់វា ដូចជា ការកែលម្អគុណភាពដីស្រែ ការបង្កើនជីសរីរាង្គ និងសម្រាប់ជាគម្របដីដាំដំណាំរបស់គាត់។ ក្រោមកិច្ចសហការរយៈពេល១៤ខែ ចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០២៤ មកនេះ អង្គការ CIRD បានផ្ដល់ការបណ្តុះបណ្តាលដល់កសិករប្រមាណ ២៥០ នាក់មកពីសហគមន៍ចំនួន ១០ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ លើបច្ចេកទេសកសិកម្មអេកូឡូហ្ស៊ី (Agro-ecology) និងការធ្វើកសិកម្មប្រកបដោយនិរន្តរភាព។ កម្មវិធីបណ្តុះបណ្តាលរួមគ្នានេះ ស្របគ្នាជាមួយគំនិតផ្តួចផ្តើម “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ” របស់ក្រុមហ៊ុន ហ៊ិននីគែន...
ជាការបង្ហាញពីការយកចិត្តទុកដាក់ដល់ប្រជាជនកម្ពុជា ខេត្តព្រះវិហារ៖ នាថ្ងៃទី ២៧ មិថុនា ២០២៥ក្រុមហ៊ុន Smart បានបង្ហាញការប្តេជ្ញា និងការគាំទ្រដល់ប្រជាជនកម្ពុជានៅក្នុងគ្រាលំបាក ដោយបានផ្តល់នូវស្បៀងអាហារ ចំនួន ៣.០០០ កញ្ចប់ ដើម្បីចែកជូនទៅកាន់ប្រជាជនដែលត្រូវបានជម្លៀសទៅកាន់តំបន់សុវត្ថិភាព នៅវត្តពោធិ៍ ៥០០០ដើម ក្នុងខេត្តព្រះវិហារ។ ការចែកជូននេះផងដែរ បានប្រព្រឹត្តឡើងក្រោមកិច្ចសហការយ៉ាងជិតស្និតជាមួយក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្តព្រះវិហារ ដើម្បីគាំទ្ររាជរដ្ឋាភិបាលក្នុងការជួយដល់ប្រជាជននៅសហគមន៍ដែលត្រូវបានជម្លៀសចេញពីតំបន់ព្រំដែន។ កញ្ចប់ស្បៀងអាហារដែលប្រគល់ជូនដល់បងប្អូនប្រជាជនរួមមាន...
ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២៥នេះ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍ ដ៏សំខាន់មួយនៅ រាជធានីភ្នំពេញ ដែលមានឈ្មោះថា វេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូរផ្គងពាណិជ្ជកម្ម ប្រចាំឆ្នាំ២០២៥ – (2025 Business...
១. ដំណើររបស់អ្នកក្នុងវិស័យប្រដាល់ Lethwei គឺពិតជាពិសេស។ តើអ្នកអាចចែករំលែកថាតើអ្វីដែលទាក់ចិត្តអ្នកដំបូងទៅកាន់ក្បាច់គុនបុរាណរបស់ភូមា និងវិធីដែលវាផ្សាភ្ជាប់ជាមួយអ្នកជាបុគ្គល?ខ្ញុំតែងតែជាចៀមខ្មៅ។ ខ្ញុំតែងតែទាក់ចិត្តជាមួយអ្វីដែលខុសប្លែក និងមិនមែនសាមញ្ញៗ ហើយប្រដាល់ Lethwei គឺពិតជាមិនមែនប្រភេទកីឡាធម្មតាៗនោះទេ។ វាជាកីឡាដែលនៅសេសសល់ចុងក្រោយមួយដែលអនុញ្ញាតឱ្យវាយបុកក្បាល។ ប៉ុន្តែវាមិនមែនគ្រាន់តែជាការវាយបុកក្បាល ឬវាយដៃទទេប៉ុណ្ណោះទេដែលទាក់ចិត្តខ្ញុំ។...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿង របស់ក្រុមហ៊ុន GTVC ចេញទៅក្រុងកោះរ៉ុង នាយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ ដើម្បីជួយសង្គ្រោះស្ត្រីម្នាក់ ជាប្រជាពលរដ្ឋរស់នៅភូមិកោះតូច ដោយមានអាការលើសឈាមដួល...
ភ្នំពេញ៖ ក្រុមហ៊ុន GANZBERG លើកនេះគឺលេងឈុតធំសាហាវហ្ម៎ង ដោយអញ្ជើញកំពូលតារាចម្រៀង K-POP ដ៏ល្បីរន្ទឺ 2NE1 មិនមែនម្នាក់ មិនមែនពីរនាក់ គឺមកក្រុមទាំងមូលតែម្ដងដើម្បីសម្ដែងនៅខ្មែរ ក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិខ្នាតយក្ស GANZBERG SUPER...
ភ្នំពេញ៖ ក្រុមហ៊ុនស្មាត អាស្យាតា ខូ អិលធីឌី បានធ្វើការសម្ដែងនូវការអរគុណដល់អតិថិជនសម្រាប់ការអត់ធ្មត់ ការជឿទុកចិត្ត និងបន្តការគាំទ្រ កំឡុងពេលដែលក្រុមហ៊ុនបានផ្លាស់ប្ដូរនូវបណ្ដាញអ៉ីនធឺណិតកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ដែលបណ្ដាលឱ្យមានការរអាក់រអួលនៃប្រព័ន្ធអ៉ីនធឺណិត។ កំឡុងពេលនៃការផ្លាស់ប្តូរនេះ ក្រុមហ៊ុនស្មាត...