Home Blog Page 28

Vietjet ផ្តល់ជូនអតិថិជននូវប្រូម៉ូសិនសំបុត្រ Deluxe បញ្ចុះតម្លៃរហូតដល់ 50% សម្រាប់ជើងហោះហើរ ពីប្រទេសកម្ពុជា និងទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក

0

ភ្នំពេញ៖ ថ្ងៃទី 19 ខែកញ្ញា ឆ្នាំ 2024 – ឥឡូវនេះ ភ្ញៀវដំណើរអាចរៀបចំផែនការសម្រាប់ការធ្វើដំណើរកម្សាន្តខាងមុខរបស់ខ្លួន ខណៈដែល Vietjet ផ្តល់ជូនប្រូម៉ូសិនតម្លៃសំបុត្រ Deluxe ដែលបញ្ចុះតម្លៃរហូតដល់ 50% () នៅលើបណ្តាញជើងហោះហើរទាំងអស់របស់ Vietjet នូវទូទាំងប្រទេសវៀតណាម និងអាស៊ីប៉ាស៊ីហ្វិក។ រយះពេលកក់សំបុត្រ និងកាលបរិច្ឆេទធ្វើដំណើរមានសុពលភាពចាប់ពីពេលនេះ រហូតដល់ថ្ងៃទី 20 ខែវិច្ឆិកា ឆ្នាំ 2024។

តម្លៃសំបុត្រប្រូម៉ូសិន Deluxe ដ៏ពិសេសនេះ មានតម្លៃទាបចាប់ផ្តើមពី USD50 () ឡើងទៅ ដែលភ្ញៀងនឹងទទួលបានការផ្តល់ជូនកញ្ចប់សេវាចំនួន 3 មានដូចជា ដាក់ឥវ៉ាន់ឥតគិតថ្លៃបានចំនួន 20 គីឡូក្រាម ជ្រើសរើសកន្លែងអង្គុយ និងផ្លាស់ប្តូរកាលវិភាគធ្វើដំណើរដោយឥតគិតថ្លៃ ()។ សំបុត្រ អាចកក់បាននៅលើគេហទំព័រ www.vietjetair.com កម្មវិធីទូរស័ព្ទដៃ Vietjet Air ឬនៅការិយាល័យ និងភ្នាក់ងារលក់សំបុត្រផ្លូវការទូទាំងពិភពលោក។

ភ្ញៀវធ្វើដំណើរដែលបានទិញសំបុត្រ Deluxe ធ្វើដំណើរ និងភ្ជាប់ហោះហើរពីប្រទេសវៀតណាមទៅកាន់ទីក្រុង Melbourne ទីក្រុង Sydney និង Brisbane របស់ប្រទេសអូស្ត្រាលី អាចរីករាយជាមួយនឹងឥវ៉ាន់ដាក់ឥវ៉ាន់បានទម្ងន់ 40 គីឡូក្រាម ឥវ៉ាន់យួរតាមខ្លួន 10 គីឡូក្រាម អាហា និងភេសជ្ជៈ () ។ ហើយការធ្វើដំណើរតភ្ជាប់នៅលើផ្លូវផ្សេងទៀតឆ្លងកាត់បណ្តាញជើងហោះហើររបស់ខ្លួន សំបុត្រ Deluxe ផ្តល់ជូនការដាក់ឥវ៉ាន់ទម្ងន់ 20 គីឡូក្រាម វ៉ាលីសម្រាប់ដាក់តាមខ្លួនទម្ងន់ 7kg រួមជាមួយនឹងអត្ថប្រយោជន៍ជាច្រើនបន្ថែមបន្ថែមទៀត ()។ លើសពីនេះ សមាជិក Vietjet SkyJoy អាចទទួលបានពិន្ទុរហូតដល់ 1,000 SkyPoints សម្រាប់ការចំណាយប្រាក់លើសពី 1,000,000 ដុង (USD40) អាចប្តូរយករង្វាន់ពី Vietjet និងទិញផលិតផលម៉ាកល្បីៗជាង 250+ បាន។

ប្រូម៉ូសិនដ៏អស្ចារ្យទាំងនេះ មានសម្រាប់ជើងហោះហើររវាងខេត្តសៀមរាបប្រទេសកម្ពុជា និងរដ្ឋធានីហាណូយ ប្រទេសវៀតណាម។ ក្នុងរយៈពេលមិនលើសពីពីរម៉ោងនៃការហោះហើរ អ្នកធ្វើដំណើរពីប្រទេសកម្ពុជា នឹងទៅដល់ទីក្រុងហាណូយ និងស្វែងយល់ពីភាពស្រស់ស្អាតនៃមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ដែលមានអាយុកាលរាប់ពាន់ឆ្នាំ។ ក្នុងនាមជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់មួយ ទីក្រុងហាណូយ អនុញ្ញាតឱ្យអ្នកទស្សនាអាចភ្ជាប់ដំណើរយ៉ាងរលូនទៅកាន់កន្លែងទេសចរណ៍ផ្សេងៗទៀតក្នុងប្រទេសវៀតណាម និងលើសពីនេះ ដោយសារបណ្តាញដ៏ធំទូលាយរបស់ Vietjet ។

ជាផ្នែកមួយនៃការពង្រីកបណ្តាញជើងហោះហើរយ៉ាងឆាប់រហ័ស ថ្មីៗនេះ Vietjet បានចាប់ផ្តើមលក់សំបុត្រសម្រាប់ផ្លូវហោះហើរ Da Nang ទៅកាន់ Ahmedabad ប្រទេសឥណ្ឌា ដែលនឹងចាប់ផ្តើមនៅខែក្រោយ។ ក្រុមហ៊ុនអាកាសចរណ៍ក៏បានបង្កើនប្រេកង់ជើងហោះហើរទៅកាន់ទីក្រុងសំខាន់ៗជាច្រើននៅអាស៊ីឦសាន រួមមាន ប៊ូសាន ណាហ្គោយ៉ា ហុងកុង តៃប៉ិ តៃចុង និងកៅសុង ដើម្បីបំពេញតម្រូវការធ្វើដំណើរក្នុងអំឡុងពិធីបុណ្យឆ្លងឆ្នាំ និងពីធីបុណ្យផ្សេងៗនាឆ្នាំថ្មីនេះ។

ក្រុមហ៊ុន Vietjet ស្វាគមន៍ភ្ញៀវធ្វើដំណើរឱ្យរីករាយជាមួយការធ្វើដំណើរប្រកបដោយភាពរីករាយ និងឆ្នៃប្រឌិត លើកងយន្តហោះដ៏ទំនើបៗជាមួយនឹងការផ្តល់សេវាតាមយន្តហោះប្រកបដោយអ្នកជំនាញវិជ្ជាជីវៈ និងផ្តល់ជូនប្រកបដោយភាពកក់ក្តៅ។ ភ្ញៀវធ្វើដំណើរក៏អាចទទួលទានអាហារក្តៅៗដ៏ឈ្ងុយឆ្ងាញ់ និងរីករាយជាមួយសកម្មភាពផ្សេងៗនៅលើយន្តហោះក្នុងឱកាសដ៏ពិសេសទាំងនេះផងដែរ។ (*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា () លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត អាស្រ័យលើផ្លូវហោះហើរនីមួយៗ

អំពីក្រុមហ៊ុន Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

អាល្លឺម៉ង់ នឹងបណ្តាក់ទុនវិនិយោគប្រមាណ ១២ពាន់លានអឺរ៉ូ គាំទ្រដល់អាជីវកម្មនវានុវត្តន៍

ប៊ែកឡាំង៖ យោងតាមសេចក្តីថ្លែងការណ៍រួម ដែលបានធ្វើឡើងនៅកិច្ចប្រជុំកំពូល ដែលបានចាប់ផ្តើមនៅក្រុងប៊ែកឡាំង កាលពីថ្ងៃអង្គារ បានដាក់ថា រដ្ឋាភិបាលអាល្លឺម៉ង់ និងដៃគូរបស់ខ្លួនបានសន្យាថា នឹងបណ្តាក់ទុនដែលមានទឹកប្រាក់ប្រមាណ ១២ពាន់លានអឺរ៉ូ ស្មើនឹង១៣,៣ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០៣០ ដើម្បីគាំទ្រដល់ការចាប់ផ្តើមអាជីវកម្ម នវានុវត្តន៍របស់ពួកគេ ។

នៅក្នុងសេចក្តីប្រកាសដែលបានធ្វើឡើងរួមគ្នានេះ ដែលបានចុះហត្ថលេខាដោយរដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍រដ្ឋ KfW និងក្រុមហ៊ុនផ្សេងៗទៀត គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមមួយក្នុងគោលបំណង លើកកម្ពស់ការចាប់ផ្ដើមអាជីវកម្ម និងបង្កើនការបណ្តាក់ទុនឯកជន និងដើមទុនសម្រាប់ការធ្វើនវនុវត្តន៍ នៅក្នុងប្រទេសអាល្លឺម៉ង់ ។

ការចាប់ផ្ដើមអាជីវកម្មរបស់អាល្លឺម៉ង់ បានប្រឈមមុខនឹងការលំបាកជាយូរមកហើយ ក្នុងការធានាដើមទុនក្នុងដំណាក់កាល រីកចម្រើនរបស់ពួកគេ ។ ក្រសួងហិរញ្ញវត្ថុសហព័ន្ធបានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនទាំងនេះ ក្នុងនាមជាអ្នកជំរុញការច្នៃប្រឌិតនៃសេដ្ឋកិច្ចអាល្លឺម៉ង់ ទាមទារឲ្យមានហិរញ្ញវត្ថុគ្រប់គ្រាន់ និងរចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព ដើម្បីរីកចម្រើនប្រែក្លាយទៅជា ក្រុមហ៊ុនប្រកួតប្រជែង និងដើម្បីរួមចំណែកដល់ការងារ ដែលធ្វើឲ្យមានភាពរុងរឿង និងការច្នៃប្រឌិតរយៈពេលវែងនៅក្នុងប្រទេស ។

លោក Christian Lindner រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានថ្លែងថា ទីផ្សារមូលធនបណ្តាក់ទុនរបស់ប្រទេសអាល្លឺម៉ង់ គឺតូចជាងគេខ្លាំងណាស់ បើប្រៀបធៀបទៅនឹងអន្តរជាតិ ។ លោកបានកត់សម្គាល់ដែរថា អ្នកវិនិយោគិនអាល្លឺម៉ង់ ជាច្រើនមានការប្រុងប្រយ័ត្ន ដែលជាមូលហេតុដែលធ្វើឲ្យគំនិតផ្តួចផ្តើមថ្មីនេះ មានសារៈសំខាន់ណាស់ ។

លោក Olaf Scholz អធិការបតីអាល្លឺម៉ង់ បានថ្លែងយ៉ាងដូច្នេះថា “គំនិតផ្តួចផ្តើមនេះមានគោលបំណងគៀរគរ ការវិនិយោគឯកជននៅក្នុងមូលធនបណ្តាក់ទុន ការចាប់ផ្តើមអាជីវកម្ម និងបច្ចេកវិទ្យានវានុវត្តន៍” ។ ដោយបានសង្កត់ធ្ងន់ថា វានឹងធ្វើការដើម្បីពង្រឹងប្រទេសអាល្លឺម៉ង់ ឲ្យក្លាយជាទីតាំងអាជីវកម្មដ៏រឹងមាំ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

អាស៊ាន ពិភាក្សាគ្នាអំពីយុទ្ធសាស្ត្រ នឹងបង្កើនការតភ្ជាប់ ខ្សែសង្វាក់ផ្គត់ផ្គង់

វៀងច័ន្ទ៖ វេទិកាកម្រិតខ្ពស់ស្តីពីអាស៊ាន ហៅកាត់ (សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍) អំពីការតភ្ជាប់ខ្សែ សង្វាក់ផ្គត់ផ្គង់ “បញ្ហាគន្លឹះ និងបញ្ហាប្រឈម” ត្រូវបានប្រារព្ធឡើង នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដោយមានអ្នកចូលរួមពិភាក្សា អំពីតម្រូវការសំខាន់ក្នុងការពង្រឹងលើសមាហរណកម្ម ស្របពេលមានការវិវត្ត នៃបញ្ហាប្រឈមជាសកល ។
វិទ្យុជាតិឡាវ បានរាយការណ៍ឲ្យដឹង នៅថ្ងៃអង្គារនេះថា វេទិកានេះរៀបចំឡើង កាលពីថ្ងៃចន្ទ និងសហការរៀបចំ ដោយក្រសួង ឧស្សាហកម្ម និងពាណិជ្ជកម្មរបស់ប្រទេសឡាវ និងវិទ្យាស្ថានស្រាវជ្រាវ សេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា ហៅកាត់ (ERIA) បានប្រមូលផ្តុំមន្ត្រីរដ្ឋាភិបាល អ្នកជំនាញ និងអ្នកដឹកនាំធុរកិច្ចមកពីទូទាំងតំបន់ ។

កិច្ចពិភាក្សាបានផ្តោតសំខាន់ លើយុទ្ធសាស្ត្រជំរុញ កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ក្នុងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ ស្របតាមតួនាទីជាប្រធានអាស៊ាន របស់ឡាវនៅឆ្នាំ២០២៤នេះ ក្រោមប្រធានបទ “អាស៊ាន គឺការលើកកម្ពស់ការតភ្ជាប់ និងភាពធន់” ។

ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោក Malaythong Kommasith រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្មឡាវ បានលើកឡើង អំពីកត្តាសំខាន់ៗ ដែលជះឥទ្ធិពល ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ របស់អាស៊ាន រួមមានការផ្លាស់ប្តូរភូមិសាស្ត្រ នយោបាយ វឌ្ឍនភាពឌីជីថល និងការសង្កត់ធ្ងន់លើនិរន្តរភាព ។

លោកបានសង្កត់ធ្ងន់ ទៅលើតម្រូវការ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ឌីជីថលកាន់តែរឹងមាំ និងការសម្របសម្រួល គោលនយោបាយ ដើម្បីបង្កើន ការប្រកួតប្រជែងក្នុងវិស័យ ដែលកំពុងរីកចម្រើន ដូចជារថយន្តអគ្គិសនី គ្រឿងអេឡិចត្រូនិច និងសេវាកម្មឌីជីថល ផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

ក្នុងរយៈពេល៣ខែមកនេះ តម្លៃមាសនៅក្នុងប្រទេសវៀតណាម កើនឡើងខ្ពស់

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានវៀតណាម VnExpress បានរាយការណ៍ឲ្យដឹងថា តម្លៃមាសរបស់វៀតណាមបានកើនឡើង១,៨៦ភាគរយ គឺមានតម្លៃដល់ទៅ៨២លានដុងវៀតណាម ស្មើនឹង៣.៣៣៥ដុល្លារអាមេរិកក្នុង១តំម្លឹង គិតត្រឹមកាលពីព្រឹកថ្ងៃអង្គារ ដែលនេះជាតម្លៃមួយខ្ពស់បំផុតគិតចាប់តាំងពីថ្ងៃទី១ ខែមិថុនាមកនេះ ។


ក្រុមហ៊ុន Saigon Jewelry Company ហៅកាត់ (SJC) បានចុះបញ្ជីមាសនីមួយៗរបស់ពួកគេដាក់នៅក្នុងតារាងតម្លៃ គឺប្រហែល៨០លានដុង ស្មើនឹង៣.២៥២ដុល្លារសម្រាប់ការលក់ចេញ និងតម្លៃ៨២ លានដុងសម្រាប់ការទិញចេញគិតត្រឹមកាលពីព្រឹកថ្ងៃអង្គារ ។

ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ឲ្យដឹងថា តម្លៃមាសបានកើនឡើង១,៥លានដុង ស្មើនឹង៦១ដុល្លារក្នុង១តំម្លឹង បើធៀបនឹងថ្ងៃមុន ។

សាជីវកម្មមាស និងគ្រឿងអលង្ការ ឈ្មោះថា DOJI បានដកស្រង់ហាងឆេងមាសពី SJC ក្នុងតម្លៃដូចគ្នាដែរកាលពីព្រឹកថ្ងៃអង្គារ ។

សម្រាប់តម្លៃចិញ្ចៀនមាសដែលលក់ចេញដោយក្រុមហ៊ុន SJC នៅតែមានតម្លៃថេរដដែល គឺនៅតម្លៃ ៧៧,៨លានដុង ស្មើនឹង៣.១៦៤ដុល្លារ ដល់តម្លៃ៧៩,២លានដុងស្មើនឹង៣.២២១ដុល្លារអាមេរិក ដែលតម្លៃនេះធ្លាក់ចុះ១០០.០០០ដុងស្មើនឹង៤ដុល្លារអាមេរិកក្នុង១តំម្លឹងបើធៀបនឹងថ្ងៃមុន ។

សូមបញ្ជាក់ ក្នុង១តម្លឺងមាស ស្មើនឹង៣៧,៥ក្រាម រឺស្មើនឹង១,២អោន ។ តម្លៃមាសរបស់វៀតណាមបានឈានដល់កម្រិតខ្ពស់បំផុតរបស់ខ្លួនគឺលើសពី៩២លានដុង ស្មើនឹង៣.៧៤១ដុល្លារអាមេរិក ក្នុងម១តម្លឺងកាលពីដើមខែឧសភា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

ធនាគារ បណ្តាក់ទុន Goldman Sachs ៖ ការកាត់បន្ថយអត្រា ការប្រាក់របស់ Fed នឹងជំរុញតម្លៃមាសឱ្យឡើងថែមទៀត

បរទេស ៖ អ្នកវិភាគពីខាងធនាគារបណ្តាក់ទុន Goldman Sachs បានបញ្ជាក់សារជាថ្មី អំពីទស្សនវិស័យកើនឡើងរបស់ពួកគេលើតម្លៃមាស ដោយបញ្ជាក់ថា ការកាត់បន្ថយអត្រាការប្រាក់ ដែលរំពឹងទុកពី Federal Reserve ទំនងជានឹងជំរុញតម្លៃ មាសបន្ថែមទៀត។

យោងតាមវែបសាយ Investing.com បានចេញផ្សាយថា ធនាគាររក្សាគោលដៅ ២.៧០០ដុល្លារ ក្នុងមួយអោនស៍ សម្រាប់ដើមឆ្នាំ ២០២៥ ដោយលើកឡើង ពីទំនាក់ទំនងដ៏រឹងមាំ រវាងគោលនយោបាយ របស់ធនាគារកណ្តាល Fed និងតម្លៃមាស រួមជាមួយនឹងការកើនឡើង នៃតម្រូវការ របស់ធនាគារកណ្តាល ។

ទោះបីជាមានការព្រួយបារម្ភថា ទំនាក់ទំនងបញ្ច្រាស បែបប្រពៃណីរវាងអត្រាការប្រាក់ និងមាសបានធ្លាក់ចុះ ចាប់តាំងពីឆ្នាំ ២០២២ ក៏ដោយ ក៏ក្រុមហ៊ុន Goldman Sachs បញ្ជាក់យ៉ាងច្បាស់ថា ការកើនឡើង នៃតម្លៃមាសត្រូវបានជំរុញ ភាគច្រើនដោយការទិញ របស់ធនាគារកណ្តាល ដែលមានការកើនឡើងជាពិសេសពីទីផ្សារ ដែលកំពុងរីកចម្រើន។

ធនាគារពន្យល់ថា ប្រទេសទាំងនេះ ប្រយ័ត្នចំពោះទណ្ឌកម្មហិរញ្ញវត្ថុ របស់សហរដ្ឋអាមេរិក និងបំណុលអាមេរិកដែលកំពុងកើនឡើង បានបង្កើនការកាន់កាប់មាស របស់ពួកគេយ៉ាងខ្លាំង ដោយផ្លាស់ប្តូរថាមវន្តរវាងតម្លៃមាស និងអត្រាការប្រាក់។

ទោះជាយ៉ាងណាក៏ដោយ Goldman ចង្អុលបង្ហាញថា “ការផ្លាស់ប្តូរអត្រាការ ប្រាក់បន្តនាំទៅរកការផ្លាស់ប្តូរតម្លៃមាស” ដោយកត់សម្គាល់ថា មាសដែលជាទ្រព្យសម្បត្តិដែលមិនខាត និងកាន់តែទាក់ទាញនៅពេល ដែលអត្រាការប្រាក់ធ្លាក់ចុះ ។

អ្នកវិភាគអះអាងថាទីផ្សារ បានកំណត់តម្លៃរួចហើយ នៅក្នុងការកាត់បន្ថយអត្រា ការប្រាក់ដែលរំពឹងទុករបស់ Fed ។

ទោះជាយ៉ាងណាក៏ដោយ Goldman Sachs មិនយល់ស្រប និងបានចង្អុលទៅការកើនឡើងបន្តិចម្តង ៗ នៃការកាន់កាប់ ETF ដែលគាំទ្រដោយមាស រូបវន្តជាសញ្ញាថា ទីផ្សារមាសនឹងបន្តទទួលបានអត្ថប្រយោជន៍ ពីវដ្តនៃការបន្ធូរបន្ថយរបស់ Fed ។

យោងតាមគំរូរបស់ធនាគារ, ការកាន់កាប់ ETF មាននិន្នាការកើនឡើងជាបណ្តើរៗក្នុងរយៈពេលប្រហែល ៦ខែបន្ទាប់ពីការកាត់បន្ថយអត្រាការប្រាក់ ដែលជួយដល់តម្លៃមាសបន្ថែមទៀត។

បន្ថែមពីលើការកាត់បន្ថយអត្រាការប្រាក់ Goldman គូសបញ្ជាក់ពីការប្រើប្រាស់មាសជាការការពារប្រឆាំងនឹងហានិភ័យភូមិសាស្ត្រនយោបាយ និងហិរញ្ញវត្ថុ រួមទាំងការព្រួយបារម្ភអំពីបំណុល របស់សហរដ្ឋអាមេរិក និងការដាក់ទណ្ឌកម្មដែលអាចកើតមាន។

ជាមួយនឹងកត្តាទាំងនេះ, Goldman មើលឃើញ ពីបន្តកើនឡើងតម្លៃមាស ដោយរំលឹកឡើងវិញ នូវអនុសាសន៍ពាណិជ្ជកម្មដ៏វែងឆ្ងាយរបស់ខ្លួន និងការព្យាករណ៍ពីតម្រូវការ ធនាគារកណ្តាល ដែលមាននិរន្តរភាព និងកំណើន ETF នៅក្នុងប៉ុន្មានខែខាងមុខនេះ៕
ប្រែសម្រួលៈ ណៃ តុលា

ថៃ និងវៀតណាម ដែលនៅក្បែរខាងកម្ពុជា កំពុងរៀបចំផែនការទាក់ទាញ ភ្ញៀវទេសចរបរទេសរាប់លាននាក់

បរទេស៖ ប្រទេសថៃ និង ប្រទេសវៀតណាម ដែលនៅជាប់ខាងនឹងប្រទេសកម្ពុជា កំពុងរៀបចំយុទ្ធសាស្រ្តដើម្បីទាក់ទាញ ភ្ញៀវទេសចរណ៍អន្តរជាតិរាប់លាននាក់ ឱ្យមកទស្សនាប្រទេសពួកគេទាំងរៀងៗខ្លួន ឱ្យកាន់តែច្រើនថែមទៀត ប្រយោជន៍ដើម្បីបង្កើនចំណូលសម្រាប់ប្រជាជន និងសេដ្ឋកិច្ចជាតិ។

ដោយក្នុងនោះ នៅប្រទេសថៃ ខណៈពេលដែលប្រទេសថៃត្រូវបាន គេយល់ថាជាធម្មតាជាគោលដៅ “សមុទ្រ ខ្សាច់ និងព្រះអាទិត្យ” ការទាក់ទាញទីផ្សារទេសចរណ៍ថ្មី ដោយការអភិវឌ្ឍន៍ភាពទាក់ទាញ ដែលបង្កើតឡើងដោយមនុស្ស គឺបានធ្វើឱ្យមានការចាប់អារម្មណ៍ពីវិស័យឯកជន។ រដ្ឋាភិបាលកំពុងរៀបចំផែនការ សម្រាប់គម្រោងកម្សាន្តដែលមានកាស៊ីណូ ស្របច្បាប់ក្នុងប្រទេសថៃជាលើកដំបូង។

ក្រុមហ៊ុនជាច្រើនមានការសាទរ ចំពោះការទាក់ទាញថ្មីៗ ដោយក្រុមហ៊ុន Asset World Corp ថ្មីៗនេះបានប្រកាសពីផែនការ សាងសង់សួនទឹកដំបូងគេនៅឈៀងម៉ៃ ដើម្បីបម្រើគ្រួសារ។

ក្រុមប្រឹក្សាទេសចរណ៍របស់ប្រទេសថៃជឿជាក់ថា ការវិនិយោគ ឬការលើកទឹកចិត្តសម្រាប់គម្រោង ដែលបង្កើតឡើងដោយមនុស្ស ក៏អាចពង្រឹងវិស័យទេសចរណ៍ក្នុងស្រុកផងដែរ ដែលជាយុទ្ធសាស្ត្រដែលប្រទេសចិន បានអនុវត្តដោយជោគជ័យក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។ គម្រោងទាំងនេះបង្ហាញពីឱកាសមួយ សម្រាប់ប្រទេសថៃក្នុងការមិនសូវពឹងផ្អែក លើគំនិតចាស់ទុំរបស់ខ្លួន ដែលអាចឱ្យប្រទេសនេះឆ្លើយតបទៅនឹង ការផ្លាស់ប្តូរនិន្នាការទេសចរណ៍។

លោក Somradee Chichong អភិបាលរងផ្នែកទីផ្សារក្នុងស្រុក នៃអាជ្ញាធរទេសចរណ៍ថៃ (TAT) បាននិយាយថា ខណៈដែលតំបន់ទេសចរណ៍ធម្មជាតិ គឺជាការទាក់ទាញកំពូលសម្រាប់ ទិសដៅជាច្រើនហើយនោះ ការទាក់ទាញថ្មីដែលបង្កើតឡើងដោយមនុស្ស ក៏អាចផ្តល់អត្ថប្រយោជន៍ដល់ភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវបរទេសផងដែរ។ ភាពទាក់ទាញទាំងនេះរួមមាន សួនទឹក ផ្លូវដើរលើអាកាស ជាមួយនឹងទិដ្ឋភាពដ៏អស្ចារ្យ កន្លែងសិល្បៈ និងមជ្ឈមណ្ឌលសិក្សា។

ចំណែកនៅប្រទេសវៀតណាមវិញ បើតាមវែបសាយ Vietnam Plus បានផ្សាយកាលពីដើមខែកក្កដា ឆ្នាំ២០២៤ថា វិស័យទេសចរណ៍គឺជាចំណុចភ្លឺ នៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ក្នុងឆមាសទីមួយនៃឆ្នាំ២០២៤ ជាមួយនឹងប្រាក់ចំណូលពីការស្នាក់នៅ និងសេវាកម្មម្ហូបអាហារដែលប៉ាន់ស្មានថាមានចំនួន ១៤ ពាន់លានដុល្លារ) ដោយបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ១៥,២ភាគរយ ។

ស្ថិតិថ្មីៗនេះបង្ហាញថា ក្នុងរយៈពេលនេះ វិស័យសេវាកម្មបានកើនឡើង ៦,៦៤ភាគរយ និងបានរួមចំណែក ៤៩,៧៦ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) ហើយបើយោងតាមទិន្នន័យក្រៅផ្លូវការ តំបន់ជុំវិញចំនួន ១៥ បានរាយការណ៍ពីប្រាក់ចំណូលពីទេសចរណ៍ជាង ១០ ពាន់ពាន់លានដុង នីមួយៗ ពោលគឺខ្ពស់ជាងចំនួនប្រាំមួយដង ដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទីក្រុងហូជីមិញជាប់ចំណាត់ថ្នាក់លេខ១ ទាក់ទងនឹងប្រាក់ចំណូលបានច្រើនជាងគេ ជាមួយនឹងការប៉ាន់ប្រមាណ ៩២.៦ពាន់ពាន់លានដុង កើនឡើង ១៤,៦% ពីមួយឆ្នាំទៅមួយឆ្នាំ និងស្មើនឹង ៤៨,៨% នៃផែនការឆ្នាំ ២០២៤។ ការកើនឡើងនេះ បណ្តាលមកពីការខិតខំប្រឹងប្រែងរបស់ទីក្រុង ក្នុងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងវប្បធម៌ ដើម្បីទាក់ទាញភ្ញៀវជាតិ និងបរទេស។

កំណើននេះត្រូវបានតាមពីក្រោយដោយទីក្រុងហាណូយ ដែលទទួលបាន ៥៥,៣ ពាន់ពាន់លានដុង ដែលតំណាងឱ្យការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ២២,៨ភាគរយ ។

ទន្ទឹមនឹងនោះ ខេត្តភាគកណ្តាលគឺខេត្ត ប៊ិញដិញ និង ខេត្ត ខាញ់ហូ បានឃើញអត្រាកំណើនគួរឲ្យចាប់អារម្មណ៍បំផុត។ យោងតាមមន្ទីរទេសចរណ៍ខេត្ត ប៊ិញដិញ ក្នុងរយៈពេលនេះ តំបន់នេះទទួលបានភ្ញៀវទេសចរណ៍ចំនួន ៥,៦ លាននាក់ និងទទួលបានចំណូលប្រមាណ ១៥ ពាន់ពាន់លានដុង កើនឡើង ១០៦% និង ៩៦,៩% ពីមួយឆ្នាំទៅមួយឆ្នាំ។

វៀតណាមបានកំណត់គោលដៅ ទាក់ទាញភ្ញៀវទេសចរណ៍បរទេស ១៧-១៨ លាននាក់ និងភ្ញៀវក្នុងស្រុក ១១០ លាននាក់ និងគិតជាប្រាក់ប្រហែល ៨៤០ ពាន់ពាន់លានដុង ពីទេសចរណ៍នៅឆ្នាំនេះ។ គោលដៅទាំងនេះអាចសម្រេចបាន ដោយសាររដូវកាលទេសចរណ៍អន្តរជាតិខ្ពស់បំផុត របស់វៀតណាមចាប់ពីខែតុលាដល់ខែមេសា នឹងក្លាយជាឱកាសសម្រាប់វិស័យនេះ ដើម្បីពន្លឿនកំណើនរបស់ខ្លួន និងធ្វើឱ្យមានរបកគំហើញ។

បណ្តាខេត្ត ក្រុងនានាបានណែនាំផលិតផលថ្មី និងគួរឱ្យចាប់អារម្មណ៍របស់ពួកគេ ដូចជា ទេសចរណ៍ជិះទូកកម្សាន្តនៅភាគខាងជើងខេត្ត Quang Ninh និងកណ្តាលទីក្រុង Da Nang និងដំណើរកម្សាន្តពេលរាត្រីនៅទីក្រុងហាណូយ ៕

ប្រែសម្រួលៈ ណៃ តុលា

ឱកាសមាស ឱកាសពេជ្រមកដល់ហើយ! គ្រាន់តែហៅ PassApp ជិះ ក៏មានឱកាសឈ្នះ iPhone 16 Pro Max និងរង្វាន់ធំជាច្រើនទៀត!

0

ត្រៀម!!! ឱកាសមាស ឱកាសពេជ្រមកដល់ហើយសម្រាប់អ្នកនិយមហៅ PassApp ជិះ! កន្លងមកធ្លាប់តែឮថាកម្មវិធីប្រូម៉ូសិន “ទិញផ្ទះ ឈ្នះឡាន” និង “ទិញឡាន បានមាស” មែនទេ? ប៉ុន្តែពេលនេះ កាន់តែប្លែក កាន់តែអស្ចារ្យ ហ្ម៎ងជាមួយប្រូម៉ូសិនដ៏ពិសេសអស្ចារ្យប្រចាំឆ្នាំរបស់ PassApp ដោយគ្រាន់តែចំណាយលុយតិចតួចហៅ PassApp ជិះ ក៏មានឱកាសឈ្នះទូរសព្ទស្មាតហ្វូន លំដាប់កំពូលស៊េរីចុងក្រោយមានដូចជា iPhone 16 Pro Max, iPad Air M2, AirPod Pro 2 និងរង្វាន់ជាច្រើនទៀតរៀងរាល់ចុងសប្ដាហ៍។

រាល់ការហៅ PassApp ជិះ ប្រើគូប៉ុងកូដ “RIDEWIN” លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ 10% ចំនួន 15 ដង ហើយមិនតែប៉ុណ្ណោះ លោកអ្នកក៏នឹងមានឱកាសឈ្នះរង្វាន់ ជាច្រើនរៀងរាល់ចុងសប្ដាហ៍។ ការផ្ដល់ជូនដ៏ពិសេសនេះមានចាប់ពីថ្ងៃទី 18 ខែកញ្ញា រហូតដល់ថ្ងៃទី 7 ខែមករា ឆ្នាំ 2025។

ហើយដើម្បីមានឱកាសឈ្នះរង្វាន់ធំច្រើនសន្ធឹកសន្ធាប់ និងទទួលបានការបញ្ចុះតម្លៃពិសេស លោកអ្នកគ្រាន់តែអនុវត្ត 3 ជំហានងាយៗដូចខាងក្រោម៖

ជំហានទី 1៖ កក់មធ្យោបាយធ្វើដំណើរណាមួយតាមរយៈ PassApp ដោយប្រើគូប៉ុងកូដ “RIDEWIN”

ជំហានទី 2៖ រាល់ការបញ្ចប់ការធ្វើដំណើរបស់អ្នក 1 ដង មានឱកាសឈ្នះ 1 ដង ជិះច្រើន មានឱកាសឈ្នះកាន់តែច្រើន

ជំហានទី 3៖ ក្រុមហ៊ុននឹងប្រកាសអតិថិជនឈ្នះរង្វាន់តាមរយៈហ្វេសប៊ុកផ្លូវការ PassApp Taxi រៀងរាល់ចុងសប្ដាហ៍

កុំភ្លេចណ៎ា! កុំឱ្យខកខានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យ និងការបញ្ចុះតម្លៃពិសេសនេះកន្លងផុតឱ្យសោះ! ហៅ PassApp ជិះ 1 ដង មានឱកាសឈ្នះ 1 ដង ហៅជិះកាន់តែច្រើន មានឱកាសឈ្នះកាន់តែច្រើន! អ្នកឈ្នះរង្វាន់ iPhone 16 Pro Max, iPad Air M2, AirPod Pro 2 និងរង្វាន់ជាច្រើនទៀត អាចជារូបអ្នកក៏ថាបាន!

មិនថាធ្វើដំណើរទៅធ្វើការ ឬ ទៅចូលរួមកម្មវិធីផ្សេងៗ ឬ ត្រលប់ទៅផ្ទះពេលយប់នោះទេ ហៅ PassApp ជិះ អស់លុយតិច សុវត្ថិភាពខ្ពស់ ហើយមានឱកាសឈ្នះរង្វាន់ធំ និងទទួលបានការបញ្ចុះតម្លៃទៀត!

អូ! ប្រយ័ត្នឈ្នះរង្វាន់ អត់ដឹងខ្លួនណ៎ា! ដើម្បីតាមដានអ្នកឈ្នះរៀងរាល់ចុងសប្ដាហ៍ កុំភ្លេចចុចលើតំណ ឬ Link ខាងក្រោមរបស់ PassApp៖

Telegram Channel៖ https://t.me/PassAppTaxi

Facebook៖ https://www.facebook.com/passapptaxis/

Instagram៖ https://www.instagram.com/passapp.taxis/

TIKTOK៖ https://www.tiktok.com/@passapp_taxis

PassApp គឺជាកម្មវិធីកក់មធ្យោបាយ ធ្វើដំណើរជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុង App Store ក្នុងប្រទេសកម្ពុជា។ គ្រប់ពេលវេលា គ្រប់ទីកន្លែង ជាមួយPassApp ៕

ហុងដា ឌ្រីមស៊េរីថ្មី​ បង្ហាញវត្តមានស្របពេលបុណ្យភ្ជុំបិណ្ឌ ធ្វើឲ្យមហាជនមានការភ្ជាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង

0

កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤ ក្រុមហ៊ុន ហុងដា អិន ស៊ី អិច បានរៀបចំមហាព្រឹត្តការណ៍សម្ពោធជាផ្លូវការនៅម៉ូតូ ហុងដា  Dream ស៊េរីថ្មីរបស់ខ្លួនដែលពោរពេញ ដោយភាពប្រណិតឥតខ្ចោះ ។

គួរបញ្ជាក់ឲ្យឃើញថា Honda Dream នៅតែស្ថិតនៅក្នុងបេះដូងនៃ ប្រជាជនកម្ពុជាគ្រប់ជំនាន់ ហើយនៅតែឈរកំពូលតារាងលេខ១ ក្នុងការលក់ ជាច្រើនឆ្នាំជាប់ៗគ្នានៅលើទីផ្សារ។

ដោយមានការគាំទ្រពីសំណាក់ អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងក្រុមហ៊ុនបានបង្ហាញនៅវត្តមាន​ Honda DREAM ដែលមានការផ្លាស់ប្តូរថ្មីកាន់តែប្រណិត ជាមួយបច្ចេកវិទ្យាទំនើបទាន់សម័យ ក្រោមគោលគំនិត EMPOWER TOMORROW” ដែលបានបង្ហាញពីការរួមបញ្ចូល នៃភាពប្រណីតឥតខ្ចោះ និង ភាពអង់អាចមោះមុត នឹងនាំយើងឆ្ពោះទៅមុខជានិច្ច បង្កើតនូវស្នាដៃថ្មីប្រកបដោយ គុណតម្លៃជាទីមោទនៈ។

យើងឃើញថា Honda DREAM ស៊េរីថ្មី នៅតែរក្សាភាពប្រណីតតាមរយៈ ការរចនានូវតែមថ្មីដែលរួមបញ្ចូលគ្នា ដោយធាតុផ្សំដ៏មានតម្លៃ មាស  ផ្លាទីនឹម និងចំណិតពេជ្របែប ៣ជ្រុង ។

លោក បេ​ន កៀ​ស្រ៊ី​ថា​ណា​កន (Ben Kiasrithanakorn), ប្រធាន​ក្រុមហ៊ុន N.C.X បាន​មានប្រសាសន៍ថា ជាការពិតណាស់ Honda Dream តែងតែទទួលបានចំណាត់ថ្នាក់លេខ១ នៅក្នុងបេះដូងប្រជាជនកម្ពុជា។

ហើយឆ្នាំនេះ កាន់តែពិសេស មិនត្រឹមតែការចនាដ៏ប្រណីត តែ Honda Dream សេរីថ្មី កាន់តែពិសេសជាមួយនឹង កម្លាំងម៉ាស៊ីនកាន់តែខ្លាំង និង ស្ទុះល្អ ។ ក្រុមហ៊ុន តែងតែយកចិត្តទុកដាក់ទៅ លើតម្រូវការរបស់អតិថិជន យើងជឿថា ការអភិវឌ្ឍថ្មីនេះ នឹងបំពេញតម្រូវការរបស់អតិថិជន បានយ៉ាងពេញលេញ។

ក្នុងនោះផងដែរយើងសង្កេតឃើញថា មហាព្រិត្តិការណ៌ដ៏អស្ចារ្យនេះ ក៏បានបង្ហាញនូវវត្តមានអ្នកតំណាងផលិតផល Honda Dream ស៊េថ្មី​ គឺរាជនីក្រមា កញ្ញា មាន សូនីតា និងកីឡាប្រដាល់ពោរពេញដោយសមត្ថភាព លោក អេ អាម៉ារីន ភូថង ធ្វើឱ្យអតិថិជនមានការភ្ញាក់ផ្អើល និងស្ញើចសរសើរ ក៏ដូចចាប់អារម្មណ៍ជាខ្លាំងលើវត្តមានអ្នកទាំងពីរ។

អតិថិជន​ទាំងអស់​អាច​រក​ទិញ​ បាន​នៅ​គ្រប់​បណ្ដា​ហាង​លក់​ម៉ូតូ​ហុងដា​ទាំងអស់​ នៅ​ទូទាំងប្រទេសចាប់ពី​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤ នេះ​តទៅ​។​

​លេខ​ទំនាក់ទំនង​សម្រាប់​ព័ត៌មាន​បន្ថែម​៖ 010 922 922

Web : https://www.ncxhonda.com/motorcycles/kh/AND125MDS_CA

អ្នកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វពង្រូល១ក្បាល ដោះលែងចូលទៅព្រៃធម្មជាតិវិញ ក្រោយទទួលបានពីពលរដ្ឋស្ម័គ្រចិត្ត

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ បានទទួលសត្វពង្រូលមួយក្បាល ពីប្រជាពលរដ្ឋ ដែលបានស្មគ្រ័ចិត្តប្រគល់ជូនមកកាន់អ្នកឧកញ៉ា​ ហើយបានយកទៅដោះលែង នៅតំបន់ព្រៃធម្មជាតិ ដើម្បីជាផ្នែកមួយ ក្នុងការចូលរួម ការពារសត្វព្រៃ ជាពិសេសប្រភេទសត្វកម្រ ។

តាមប្រជាពលរដ្ឋជាម្ចាស់សត្វពង្រូល បានអោយដឹងថា ការដែលស្មគ្រ័ចិត្តប្រគល់សត្វពង្រូលនេះ មកជូនអ្នកឧកញ៉ា ដោយសារកន្លងមកឃើញសកម្មភាព អ្នកឧកញ៉ា ទៀ វិចិត្រ តាមរយៈវីដេអូសកម្មភាពនានា របស់អ្នកឧកញ៉ា ដែលស្រឡាញ់ ការពារ អភិរក្ស និងលែងសត្វជាបន្តបន្ទាប់ ។

ក្រៅពីថ្លែងអំណរគុណដល់ប្រជាពលរដ្ឋជាម្ចាស់សត្វ ដែលបានប្រគល់សត្វពង្រូល មកអោយដើម្បីយកទៅព្រលែង អ្នកឧកញ៉ា ទៀ វិចិត្រ ក៏បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ ចូលរួមជួយថែរក្សាការពារសត្វព្រៃ ឬសត្វកម្រគ្រប់ប្រភេទ តាមរយៈកុំប្រមាញ់ កុំសម្លាប់ នឹងរួមចំណែកជាមួយសង្គមជាតិ ក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ៕

តស់! ទទួលយកអត្ថប្រយោជន៍ សម្រាប់ដំណើរកម្សាន្តនានារបស់អ្នកទៅកាន់វៀតណាម និងប្រទេសផ្សេងៗទៀត ពីប្រូម៉ូសិនពិសេសប្រចាំសប្តាហ៍មាសរបស់ Vietjet ថ្ងៃនេះ 

0

ភ្នំពេញ ថ្ងៃទី 11 ខែកញ្ញា ឆ្នាំ 2024 – នេះជាពេលវេលាដ៏ល្អសម្រាប់រៀបចំផែនការធ្វើដំណើរក្នុងរដូវស្លឹកឈើជ្រុះ និងសន្សំប្រាក់បន្ថែមទៀតលើការធ្វើដំណើរដ៏រីករាយជាមួយ Vietjet ខណៈដែលក្រុមហ៊ុនកំពុងផ្តល់ជូននូវប្រូម៉ូសិនបញ្ចុះតម្លៃពិសេសនេះ! តស់! ត្រៀមខ្លួនធ្វើដំណើរកម្សាន្តរបស់អ្នកជាមួយនឹងប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រ Eco-class ចំនួនពីរលានដែលមានតម្លៃចាប់ពីត្រឹមតែ USD0 (*) និងការបញ្ចុះតម្លៃរហូតដល់ 30% (*) លើសំបុត្រ Business និង SkyBoss-class។ប្រូម៉ូសិនដ៏អស្ចារ្យនេះ កំពុងរង់ចាំអ្នកធ្វើដំណើរពីប្រទេសកម្ពុជាតាមជើងហោះហើររបស់ Vietjet តាមផ្លូវ សៀមរាបទៅហាណូយ ដោយផ្តល់ជូនជើងហោះហើរទៅមកចំនួនបួនដងក្នុងមួយសប្តាហ៍។ ជាមួយនឹងពេលវេលាហោះហើរតិចជាងពីរម៉ោង អ្នកធ្វើដំណើរអាចគយគន់ទេសភាពដ៏ស្រស់ស្អាតនៃរដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម និងតភ្ជាប់យ៉ាងរលូនទៅកាន់គោលដៅទេសចរណ៍ដ៏អស្ចារ្យនានា ដូចជា ដាណាំង, ញ៉ាត្រាង, Hue,  ហូយអាន និងជាតំបន់នានាជាច្រើនទៀត។ “ម៉ោង 12 យប់ តស់ Vietjet” គឺជាយុទ្ធនារបស់ Vietjet ហើយទើបតែត្រលប់មកវិញម្តងទៀត! ការផ្តល់ជូនពិសេសនេះ កំពុងដំណើរការជារៀងរាល់ថ្ងៃចាប់ពីថ្ងៃទី 10 ដល់ថ្ងៃទី 16 ខែកញ្ញា ឆ្នាំ 2024 ចន្លោះម៉ោង 12:00 ដល់ 14:00 (UTC+7) ក្នុងអំឡុងពេលដែលអ្នកចូលចិត្តការធ្វើដំណើរអាចកក់សំបុត្រ Eco-class ក្នុងតម្លៃទាបត្រឹម USD0 (*)។ ការផ្តល់ជូននេះ ក៏ផ្តល់ជូនសម្រាប់សេវាកម្មដឹកអ្នកដំណើរក្នុងស្រុកទាំងអស់ក្នុងប្រទេសវៀតណាម និងផ្លូវអន្តរជាតិ រួមទាំងផ្លូវសៀមរាប-ហាណូយនិងផ្លូវផ្សេងៗទៀតឆ្លងកាត់តំបន់អាស៊ីប៉ាស៊ីហ្វិក។ ​​​     រយៈពេលផ្តល់ជូនការធ្វើដំណើរ គឺចាប់ពីថ្ងៃទី 1 ខែតុលា ឆ្នាំ 2024 ដល់ថ្ងៃទី 22 ខែឧសភា ឆ្នាំ 2025 (**)។ មិនថាអ្នកកំពុងរៀបចំផែនការដំណើរកម្សាន្តក្នុងរដូវស្លឹកឈើជ្រុះ ឬដំណើរផ្សងព្រេងនាពេលខាងមុខនោះទេ វាជាឱកាសរបស់អ្នកក្នុងការធ្វើដំណើរកាន់តែងាយស្រួល!សំបុត្រអាចកក់បាននៅ http://www.vietjetair.com តាមរយៈកម្មវិធីទូរស័ព្ទ Vietjet Air ឬនៅការិយាល័យលក់សំបុត្រផ្លូវការ និងភ្នាក់ងារនៅទូទាំងពិភពលោក។

សម្រាប់អ្នកដែលកំពុងស្វែងរកបទពិសោធន៍ធ្វើដំណើរងាយស្រួលតាមតម្រូវការ Vietjet កំពុងផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃរហូតដល់ 30% សម្រាប់សំបុត្រ Business និង SkyBoss-class (*) ចាប់ពីថ្ងៃទី 10 ដល់ថ្ងៃទី 16 ខែកញ្ញា ឆ្នាំ 2024។ ការផ្តល់ជូននេះ មានសុពលភាពសម្រាប់ជើងហោះហើរចាប់ពីថ្ងៃទី 1 ខែតុលា ដល់ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2024អនុញ្ញាតឱ្យភ្ញៀវរីករាយជាមួយអត្ថប្រយោជន៍ពិសេសក្នុងតម្លៃទាបសមរម្យ។ ជាមួយនឹងសេវាកម្ម “Wings for Leader” អ្នកដំណើរអាចទទួលបានសិទ្ធិផ្តាច់មុខ ដូចជា ការចុះឈ្មោះជាអាទិភាព ការចូលទៅកាន់កន្លែងសម្រាកឯកជន និងទទួលទានអាហារស្រស់ៗប្រកបដោយសុខភាពគ្មានដែនកំណត់។

ថ្មីៗនេះ ក្រុមហ៊ុន Vietjet បានពង្រឹងបណ្តាញរបស់ខ្លួនតភ្ជាប់ប្រទេសវៀតណាមទៅកាន់តៃវ៉ាន់ និងហុងកុង ជាមួយនឹងការកើនឡើងគួរឱ្យកត់សម្គាល់នៃប្រេកង់ហោះហើរចាប់ពីថ្ងៃទី 27 ខែតុលា 2024។ ការធ្វើឱ្យប្រសើរឡើងនេះ រួមជាមួយនឹងការផ្សព្វផ្សាយដ៏គួរឱ្យទាក់ទាញ នឹងផ្តល់នូវភាពងាយស្រួលជាងមុន និងជម្រើសនៃការធ្វើដំណើរដែលមានតម្លៃសមរម្យសម្រាប់អ្នកធ្វើដំណើរក្នុងរដូវបុណ្យឆ្លងឆ្នាំខាងមុខនេះ។

ការផ្តល់ជូនប្រូម៉ូសិនដ៏ពិសេសទាំងនេះ និងការបង្កើនបណ្តាញនឹងផ្តល់ឱ្យប្រជាជនកម្ពុជា និងអ្នកដំណើរកាន់តែច្រើននូវឱកាសទៅទស្សនាប្រទេសវៀតណាម និងគោលដៅដ៏អស្ចារ្យជាច្រើនទៀននៅក្នុងតំបន់! គ្រាន់តែធ្វើដំណើរជាមួយក្រុមហ៊ុន Vietjet លោកអ្នកអាចធ្វើដំណើរទៅកាន់ពិភពលោកដ៏រស់រវើកគ្រប់ទីកន្លែង ដែលអ្នកអាចជិះលើយន្តហោះទំនើប រីករាយជាមួយសេវាកម្មប្រកបដោយវិជ្ជាជីវៈ និងរីករាយជាមួយអាហារឆ្ងាញ់ៗជាច្រើនមុខ និងទស្សនាការសំដែងវប្បធម៌ប្រពៃណីនៅលើយន្តហោះចម្ងាយ 10,000 ម៉ែត្រ។

តស់! រីករាយក្នុងការធ្វើដំណើរជាមួយ Vietjet​ ទាំងអស់គ្នាណា!

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា ការផ្តល់ជូនេះមានកំណត់

(**) លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍

អំពីក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com