ភ្នំពេញ៖ ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានប្រកាសពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំសម្រាប់ រយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៦ ដោយប្រាក់ចំណូលសរុបបានកើនឡើង ៤១% បើធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំមុន ស្របពេលដែលក្រុមហ៊ុនបន្តពង្រីកបណ្តាញហោះហើរអន្តរជាតិ វិនិយោគលើការអភិវឌ្ឍពង្រីកកង យន្តហោះ និងពង្រឹងសមត្ថភាពប្រតិបត្តិការរយៈពេលវែងរបស់ខ្លួន។

ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ក៏បានបើកទទួលការកក់សំបុត្រសម្រាប់ជើងហោះហើរអន្តរជាតិថ្មីចំនួន ៣ ខ្សែ ដែល តភ្ជាប់ពីរដ្ឋធានីហាណូយ ទៅកាន់ទីក្រុងកូឡុំបូ (ប្រទេសស្រីលង្កា) និងប្រជុំកោះម៉ាល់ឌីវ (ឆ្លងកាត់ទីក្រុងកូឡុំបូ) ព្រមទាំងតភ្ជាប់ពីទីក្រុងដាណាំង ទៅកាន់ទីក្រុងហ្សាការតា (ប្រទេសឥណ្ឌូណេស៊ី) ដែលជួយពង្រីកការតភ្ជាប់កាន់តែទូលំទូលាយនៅទូទាំងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ព្រមទាំងបង្កើតកាលានុវត្តភាពថ្មីៗសម្រាប់វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការធ្វើដំណើរអន្តរជាតិ។ សម្រាប់អ្នកដំណើរមកពីប្រទេសកម្ពុជា ជើងហោះហើរប្រចាំថ្ងៃ សៀមរាប-ហាណូយ របស់ Vietjet ផ្តល់ជូននូវការតភ្ជាប់ដ៏ងាយស្រួល និងតម្លៃសមរម្យឆ្ពោះទៅកាន់រដ្ឋធានីរបស់ប្រទេសវៀតណាម ដោយបើកឱកាសឱ្យពួកគេអាចបន្តដំណើរបន្ថែមទៀតទៅកាន់បណ្តាញជើងហោះហើរថ្មីៗទាំងនេះ ក៏ដូចជាគោលដៅទេសចរណ៍ដ៏ទាក់ទាញជាច្រើនទៀតនៅទូទាំងទ្វីបអាស៊ី និងអឺរ៉ុប។
លទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំ
នៅក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០២៦ ប្រាក់ចំណូលសរុបបង្រួបបង្រួមរបស់ Vietjet សម្រេចបាន ២២,៨៤៩ ទ្រីលានដុង (ប្រមាណ ៨៨៦ លានដុល្លារអាមេរិក) កើនឡើង ៣៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលប្រាក់ ចំណេញសុទ្ធក្រោយបង់ពន្ធសម្រេចបាន ៣៤៨ ប៊ីលានដុង (ប្រមាណ ១៣.៥ លានដុល្លារអាមេរិក)។

សម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៦ ក្រុមហ៊ុនអាកាសចរណ៍សម្រេចបានប្រាក់ចំណូលសរុបបង្រួបបង្រួមចំនួន ៧៤,៣៨៥ ទ្រីលានដុង (ប្រមាណ ២.៨៨ ប៊ីលានដុល្លារអាមេរិក) កើនឡើង ៤១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ មុន និងសម្រេចបាន ៨៦% នៃផែនការប្រចាំឆ្នាំទាំងមូល។ ក្នុងរយៈពេលដូចគ្នានេះ ប្រាក់ចំណេញសុទ្ធក្រោយបង់ពន្ធសម្រេចបាន ១,៧២១ ទ្រីលានដុង (ប្រមាណ ៦៦.៧ លានដុល្លារអាមេរិក) ដែលស្មើនឹង ៨២% នៃផែនការប្រចាំឆ្នាំ។
លទ្ធផលទាំងនេះ ឆ្លុះបញ្ចាំងពីវឌ្ឍនភាពដ៏រឹងមាំលើគ្រប់សកម្មភាព ទាំងការដឹកជញ្ជូនអ្នកដំណើរ ការដឹកជញ្ជូនទំនិញ សេវាកម្មបន្ថែម (ancillary services) និងប្រតិបត្តិការហិរញ្ញប្បទានលើយន្តហោះ ដែលបង្ហាញឱ្យឃើញពីភាពបត់បែន និងភាពធន់នៃគំរូអាជីវកម្មអាកាសចរណ៍បែបចម្រុះ (hybrid airline model) របស់ Vietjet។

ក្នុងអំឡុងពេល ៩ ខែដំបូងនៃឆ្នាំ ២០២៦ ក្រុមហ៊ុន Vietjet បានដំណើរការជើងហោះហើរសរុប ១១១,៧០០ ជើង ដោយបានដឹកជញ្ជូនអ្នកដំណើរជាង ២០,៧ លាននាក់ និងដឹកជញ្ជូនទំនិញជាង ៥៨,០០០ តោន។ បណ្តាញហោះហើរ របស់ក្រុមហ៊ុនបានពង្រីករហូតដល់ ២២៣ ខ្សែ ដែលរួមមាន ១៧៦ ខ្សែអន្តរជាតិ និង ៤៧ ខ្សែក្នុងស្រុក ដោយតភ្ជាប់មជ្ឈមណ្ឌលសេដ្ឋកិច្ច ទេសចរណ៍ និងពាណិជ្ជកម្មសំខាន់ៗ។
គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៦ ទ្រព្យសកម្មសរុបរបស់ Vietjet សម្រេចបាន ១៥២.៨ ទ្រីលានដុង (ប្រមាណ ៥.៩ ប៊ីលានដុល្លារអាមេរិក)។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet នៅតែបន្តរក្សាបាននូវសូចនាករហិរញ្ញវត្ថុដ៏រឹងមាំ និងមាន សុខភាពល្អ ដោយមានសមាមាត្របំណុលសុទ្ធធៀបនឹងមូលធន (net debt-to-equity ratio) កម្រិត ២.៤ ដង និងសមាមាត្រសន្ទនីយភាព (liquidity ratio) កម្រិត ១.៣៨ ដង។
ការពង្រីកការតភ្ជាប់អន្តរជាតិ និងភាពជាដៃគូសកល
ក្រុមហ៊ុន Vietjet បន្តពង្រឹងបណ្តាញហោះហើរអន្តរជាតិរបស់ខ្លួនយ៉ាងសកម្ម ដោយតភ្ជាប់ប្រទេសវៀតណាមទៅកាន់ គោលដៅសំខាន់ៗនានានៅទូទាំងទ្វីបអាស៊ី អឺរ៉ុប និងអូស្ត្រាលី។
ជើងហោះហើរថ្មីទាំង ៣ ខ្សែដែលទើបតែប្រកាសបើកឱ្យដំណើការណ៍នេះ គ្រោងនឹងចាប់ផ្តើមដំណើរការដូចតទៅ៖ ជើងហោះហើរហាណូយ-កូឡុំបូ និង ហាណូយ-ម៉ាល់ឌីវ (ដោយហោះកាត់ទីក្រុងកូឡុំបូ) គ្រោងនឹងចាប់ផ្តើមហោះហើរ នៅថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៧ ដោយជើងហោះហើរនីមួយៗមាន ៣ ជើងទៅមកក្នុងមួយសប្តាហ៍ នៅរៀងរាល់ថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍។ ចំណែកឯជើងហោះហើរ ដាណាំង-ហ្សាការតា នឹងចាប់ផ្តើមដំណើរការមុន នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៦ ជាមួយនឹងជើងហោះហើរ ៤ ជើងទៅមកក្នុងមួយសប្តាហ៍។
ក្រៅពីផ្លូវហោះហើរថ្មីៗទាំងនេះ ក្រុមហ៊ុន Vietjet ក៏បានដាក់ឱ្យដំណើរការសេវាកម្មហោះហើរផ្លូវឆ្ងាយពីរដ្ឋធានីហាណូយ ទៅកាន់ទីក្រុងអាល់ម៉ាទី (ប្រទេសកាហ្សាក់ស្ថាន) និងទីក្រុងប្រាក (សាធារណរដ្ឋឆែក) ដែលពង្រីកការតភ្ជាប់រវាងតំបន់ អាស៊ីអាគ្នេយ៍ អាស៊ីកណ្តាល និងអឺរ៉ុប។ លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏បានប្រកាសបើកជើងហោះហើរថ្មី ទីក្រុងហូជីមិញ-ស៊ីដនីខាងលិច (Western Sydney) ដែលគ្រោងនឹងចាប់ផ្តើមដំណើរការនៅខែមករា ឆ្នាំ ២០២៧ ដើម្បីពង្រឹងវត្តមានរបស់ខ្លួនបន្ថែមទៀតនៅក្នុងទីផ្សារប្រទេសអូស្ត្រាលី។
ក្នុងពេលជាមួយគ្នានេះ Vietjet នៅតែបន្តពង្រឹងកិច្ចសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនបច្ចេកវិទ្យាឈាន មុខគេលើវិស័យសំខាន់ៗជាច្រើន រួមមាន ប្រសិទ្ធភាពនៃការប្រើប្រាស់ប្រេងឥន្ធនៈ ការគ្រប់គ្រងសម្ភារៈ បញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាឌីជីថល និងសន្តិសុខសាយប័រ។ ក្នុងចំណោមកិច្ចសហការទាំងនោះ ភាពជាដៃគូជាមួយក្រុមហ៊ុន Starlink (SpaceX) មានគោលបំណងបំពាក់ប្រព័ន្ធអ៊ីនធឺណិតផ្កាយរណបល្បឿនលឿនលើយន្តហោះ ដើម្បីបង្កើនបទ ពិសោធន៍ធ្វើដំណើរកាន់តែប្រសើរជូនដល់អ្នកដំណើរ។
Home›ព័ត៌មានចុងក្រោយ›ក្រុមហ៊ុនអាកាសចរណ៍ Vietjet សម្រេចបានកំណើនប្រាក់ចំណូល ៤១% ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៦ ព្រមទាំងពង្រីកបណ្តាញហោះហើរអន្តរជាតិ ជាមួយនឹងជើងហោះហើរថ្មីចំនួន ៣ ខ្សែ ភ្នំពេញ៖ ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានប្រកាសពីលទ្ធផលហិរញ្ញវត្ថ…
តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?





