កម្ពុជា ទទួលបានថវិកា ៤៦ពាន់លានរៀល ពីការលក់ស្លាកលេខពិសេស

Date:

ភ្នំពេញ៖ តាមរយៈក្រសួងសាធារណការនិងដឹកជញ្ជូន កម្ពុជាបានទទួលចំណូលពីការដាក់ឱ្យដំណើរការប្រព័ន្ធលក់លេខពិសេស និងលេខពិសេសផ្ទាល់ខ្លួន បានចំនួន៥៧០០ស្លាក ដែលមានQR Code ទទួលបានថវិកា៤៦ពាន់លានរៀល ចូលថវិកាជាតិ ។

ក្នុងឱកាសអញ្ជើញជួបសម្តែងការគួរសមសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាដើម្បីគោរពរាយការណ៍ជូន អំពី សមិទ្ធផលការងារ សម្រេចបានក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ថ្នាក់ដឹកនាំក្រសួង នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា “ការដាក់ឱ្យដំណើរការប្រព័ន្ធលក់លេខពិសេស និងលេខពិសេសផ្ទាល់ខ្លួន បានចំនួន៥៧០០ផ្លាក ដែលមានQR Code ទទួលបានថវិកា៤៦ពាន់លានរៀលចូលថវិកាជាតិ”។

សូមជម្រាបជូនថា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ កន្លងទៅ ក្រសួងសាធារណការ និងដឹក ជញ្ជូនបានបើកឱ្យដំណើរការជាផ្លូវការនៃការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តដែលមាន លក្ខណៈពិសេសអាចកម្មង់តាមការពេញចិត្ត ដើម្បីបំពេញតម្រូវការនិងផ្តល់ជម្រើសសម្បូណ៌បែបជូន ប្រជាពលរដ្ឋ ហើយស្លាកលេខប្រភេទនេះបង្ហាញពីអត្តសញ្ញាណកម្ពុជា លើឆាកអន្តរជាតិ អាចកៀរគរចំណូលបន្ថែមជូនរដ្ឋ និងអាចអនុញ្ញាតឱ្យម្ចាស់រថយន្តរក្សាលេខនោះទុកសម្រាប់ចុះបញ្ជីលើរថយន្ត ថ្មីរបស់ខ្លួនក្រោយៗទៀត។​ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត​ និងលក់លេខពិសេស​ មានអាសយដ្ឋាន​ https://vehicle.mpwt.gov.kh​ ។

ស្លាកលេខពិសេសផ្ទាល់ខ្លួននេះ ជាជម្រើសមួយបន្ថែមសម្រាប់អ្នកដែលចង់បានផ្លាកលេខ ជាឈ្មោះ តួអក្សរ ឬ លេខ…ជាដើម ដែលអាចប្រើបានត្រឹម៨ខ្ទង់។ ចំនួនខ្ទង់កាន់តែច្រើន តម្លៃកាន់តែធូរថ្លៃ។ លេខពិសេសផ្ទាល់ខ្លួន មានតម្លៃចាប់ពី២លានរៀលឡើងទៅចំពោះលេខ៨ខ្ទង់។ ស្របជាមួយគ្នាផងដែរ លេខរាជធានី-ខេត្តទូទៅ នៅតែដំណើរការធម្មតា ហើយមិនតម្រូវឲ្យផ្លាស់ប្តូរឡើយ ឯតម្លៃធម្មតា ហើយក៏មានលេខបញ្ចុះតម្លៃផងដែររួមមាន៖ ថយ១ស៊េរី ចុះតម្លៃ ៥០%, ថយ២ស៊េរី ចុះតម្លៃ ៧៥%, ថយ៣ស៊េរី ចុះតម្លៃ ៩០%, ថយ៤ស៊េរី ចុះតម្លៃ ៩៥% និងថយចាប់ពី៥ស៊េរីឡើងទៅ ចុះតម្លៃ ១០០%៕

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›កម្ពុជា ទទួលបានថវិកា ៤៦ពាន់លានរៀល ពីការលក់ស្លាកលេខពិសេស ភ្នំពេញ៖ តាមរយៈក្រសួងសាធារណការនិងដឹកជញ្ជូន កម្ពុជាបានទទួលចំណូលពីការដាក់ឱ្យដំណើរការប្រព័ន្ធលក់លេខពិសេស និងលេខពិសេសផ្ទាល់ខ្លួន បានចំនួន៥៧០០ស្លាក ដែលមានQR Code ទទួលបានថវិកា៤៦ពាន់លានរៀល ចូលថវិកាជាតិ ។ ក្នុងឱ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

PPF Yummy រៀបចំកម្មវិធីបើកសម្ពោធផលិតផលថ្មីយ៉ាងប្រណីត ដើម្បីថ្លែងអំណរគុណដល់ដៃគូអាជីវកម្ម

ភ្នំពេញ៖ ក្រុមហ៊ុន PPF Yummy បានរៀបចំកម្មវិធីបើកសម្ពោធផលិតផលថ្មីយ៉ាងប្រណីត នៅភោជនីយដ្ឋាន ផ្ទះបាយភូមិខ្មែរ ដើម្បីស្វាគមន៍យ៉ាងកក់ក្តៅ និងបង្ហាញការគោរពដឹងគុណយ៉ាងជ្រាលជ្រៅ...

ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ នឹងរួមគ្នាអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សម្រាប់វិស័យយោធា នៅឆ្នាំ២០២៧

ឡុងដ៏៖​ រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក Wes Streeting បានថ្លែងថា ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ មានគម្រោងសហការគ្នាដើម្បីធ្វើតេស្ត...

ឥណ្ឌូណេស៊ីព្រមានថា ការកាត់ផ្តាច់ខ្សែកាបក្រោមសមុទ្រ អាចគំរាមកំហែងដល់ប្រព័ន្ធអ៊ីនធឺណិត ៨០% របស់សិង្ហបុរី

​បរទេស៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងឥណ្ឌូណេស៊ី លោកស្រី Meutya Hafid បានព្រមានថា ការកាត់ផ្តាច់ខ្សែកាបអ៊ីនធឺណិតក្រោមសមុទ្រ អាចនឹងរំខានដល់ការតភ្ជាប់របស់ប្រទេសសិង្ហបុរីខ្លួនឯង និងធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគផ្នែកបច្ចេកវិទ្យា។...

អង្គការ OPEC+ រក្សាគោលដៅផលិតកម្មប្រេងសម្រាប់ខែធ្នូឱ្យនៅថេរ មុនពេលឈានដល់ការសម្រេចចិត្តដ៏លំបាកសម្រាប់ឆ្នាំ២០២៧

​ បរទេស៖ បណ្តាប្រទេសផលិតប្រេងនៃអង្គការ OPEC+ បានរក្សាគោលដៅផលិតកម្មសម្រាប់ខែធ្នូឱ្យនៅថេរដដែលកាលពីថ្ងៃអាទិត្យ ដោយបញ្ជាក់ពីការរំពឹងទុកថានឹងមិនមានការកែតម្រូវគោលនយោបាយបន្ថែមទៀតទេ រហូតដល់ឆ្នាំក្រោយ ខណៈដែលក្រុមនេះបន្តជួបប្រទះបញ្ហារអាក់រអួលដល់ការនាំចេញ ដោយសារសង្គ្រាមនៅអ៊ីរ៉ង់...